០៧ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃចន្ ទរដូវធម្មតា អាទិត្យទី២៣ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ៥,១-៨)

បងប្អូនជាទីស្រឡាញ់!
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូនមាន​កើត​រឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ​ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់រួមរស់ជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។​ ប៉ុណឹងហើយ បងប្អូននៅ​តែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិនដកជនដែលប្រព្រឹត្ត​អំពើថោកទាបនោះចេញពីចំណោម​បងប្អូន ហើយនាំគ្នាកាន់ទុក្ខទៅ?។ ចំពោះខ្ញុំផ្ទាល់ ​ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន​ក្ដីក៏វិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច ហើយខ្ញុំក៏បានវិនិច្ឆ័យដាក់ទោសជនដែលប្រព្រឹត្តអំពើ​បែបនេះរួចស្រេចទៅហើយ​ គឺដូចជាខ្ញុំនៅជាមួយបងប្អូនដែរ។ ពេលបងប្អូនរួមប្រជុំគ្នាក្នុងព្រះនាមព្រះអម្ចាស់​យេស៊ូ ដោយមានទាំង​ប្ញទ្ធានុភាពរបស់ព្រះអម្ចាស់យេស៊ូស្ថិតនៅជាមួយផង​នោះ​ វិញ្ញាណខ្ញុំក៏នៅជាមួយដែរ ត្រូវតែបញ្ជូនមនុស្សបែបនេះទៅ​មារសាតាំង ដើម្បី​ឱ្យ​គាត់​​វិនាសបាត់បង់ពីលោកនេះ តែព្រះវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃដែល​ព្រះ​អម្ចាស់យាង​មក។ បងប្អូនមិនគួរអួតខ្លួនសោះ! បងប្អូនជា្របច្បាស់ថា “មេតែបន្ដិចអាចធើ្វឱ្យម្សៅ​ទាំង​មូលដោលឡើង! ”។ សូមបងប្អូនជម្រះខ្លួន​ឱ្យបានបរិសុទ្ធ ផុតពីមេម្សៅចាស់នោះ​ដើម្បីឱ្យបងប្អូនបានទៅជាម្សៅថ្មីដែលគ្មានមេ ដ្បិតព្រះគ្រីស្ដដែលជាយញ្ញបូជារបស់យើង ក្នុង​ឱកាស​បុណ្យចម្លងបានបូជាព្រះជន្មរួចស្រេចទៅហើយ។ ហេតុនេះ យើងត្រូវធើ្វពិធីបុណ្យចម្លង​ ដោយប្រើនំប័ុងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់ យើងមិនប្រើនំប័ុង​ដែលមានមេម្សៅចាស់ ឬដែលមានមេនៃអំពើអាក្រក់ និងអំពើថោក​ទាបនោះឡើយ។

ទំនុកតម្កើងលេខ ៥,២-៣.៥-៧ បទព្រហ្មគីតិ

ឧិព្រះអម្ចាស់អើយ កុំកន្ដើយផ្ទៀងព្រះកាណ៌  
  ស្ដាប់ស័ព្ទខ្ញុំវាចា ខ្ញុំឈឺផ្សាពន់ពេកក្រៃ
ឧិព្រះជាអម្ចាស់ ទ្រង់ជាព្រះមហាក្សត្រថ្លៃ  
  សូមយកព្រះហប្ញទ័យ នឹងសម្រែកទូលបង្គំ
ទ្រង់មិនសព្វព្រះទ័យ អំពើព្រៃផ្សៃប្ញស្សា  
  ជនអាក្រក់មុសា ក្បែរភក្រ្តាព្រះអង្គឡើយ
ព្រះអង្គមិនចង់ឃើញ ជនប្រហើនចូលកៀកកើយ  
  មិនសព្វព្រះទ័យឡើយ ជនណាហើយធើ្វអាក្រក់
អស់អ្នកបង្ហូរឈាម អស់អ្នកបៀមល្បិចកខ្វក់  
  ពួកអ្នកភូតកុហក បោកវីវក់វិនាសបង់
 
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន(១៤៥)២,៨,៩

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។ ព្រះអង្គ​ប្រោសឱ្យអ្នកដែលសោកសង្រេងងើបឡើងវិញ! ព្រះអង្គធើ្វឱ្យមនុស្សអាក្រក់វិនាសអន្ដ​រាយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ​៦,៦-១១) 

នៅថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងចូលក្នុងធម្មសាលា ហើយព្រះអង្គបង្រៀន​គេ។​ នៅទីនោះ មានបុរសម្នាក់ស្វិតដៃស្ដាំ។ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រាសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ព្រះអង្គ​មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖«ចូរក្រោកឡើង មកឈរនៅកណ្ដាលគេ​ឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធើ្វអំពើល្អ ឬធើ្វអំពើអាក្រក់? ​មានសិទ្ធិសង្គ្រោះជីវិតមនុស្ស ឬធើ្វឱ្យមនុស្សវិនាសអន្ដរាយ?»។ ព្រះអង្គបែរព្រះភក្រ្ដ​ទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖​«ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ ពួកគេក្ដៅ​ក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធើ្វយ៉ាងណាដើម្បីប្រឆាំងនឹងព្រះយេស៊ូ។