ម៉ាថាយ ១

Written on 11/12/2025
Boy KANN

បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ
(លូកា ៣.២៣-៣៨)
 នេះ​ជា​បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ‌គ្រីស្ដ* ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ*។
 លោក​អប្រាហាំ​បង្កើត​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បង‌ប្អូន​របស់​គាត់  លោក​យូដា និង​នាង​ថាម៉ារ បង្កើត​លោក​ផារេស និង​លោក​សេរ៉ា លោក​ផារេស​បង្កើត​លោក​ហេត‌ស្រូម លោក​ហេត‌ស្រូម​បង្កើត​លោក​អរ៉ាម  លោក​អរ៉ាម​បង្កើត​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​បង្កើត​លោក​ណាសូន លោក​ណាសូន​បង្កើត​លោក​សាល‌ម៉ូន  លោក​សាល‌ម៉ូន និង​នាង​រ៉ាហាប បង្កើត​លោក​បូអាស លោក​បូអាស និង​នាង​រូថ​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​លោក​យេសាយ  លោក​យេសាយ​បង្កើត​ស្ដេច​ដាវីឌ។
ស្ដេច​ដាវីឌ និង​ភរិយា​របស់​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន  ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រ៉ូបោម ស្ដេច​រ៉ូបោម​បង្កើត​ស្ដេច​អប៊ីយ៉ា ស្ដេច​អប៊ីយ៉ា​បង្កើត​ស្ដេច​អសាភ  ស្ដេច​អសាភ​បង្កើត​ស្ដេច​យ៉ូសា‌ផាត ស្ដេច​យ៉ូសា‌ផាត​បង្កើត​ស្ដេច​យ៉ូរ៉ាម ស្ដេច​យ៉ូរ៉ាម​បង្កើត​ស្ដេច​អូស្សាស  ស្ដេច​អូស្សាស​បង្កើត​ស្ដេច​យ៉ូថាម ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អខាស ស្ដេច​អខាស​បង្កើត​ស្ដេច​អេសេ‌ខ្យាស ១០ ស្ដេច​អេសេ‌ខ្យាស​បង្កើត​ស្ដេច​ម៉ាណាសេ ស្ដេច​ម៉ាណាសេ​បង្កើត​ស្ដេច​អម៉ូន ស្ដេច​អម៉ូន​បង្កើត​ស្ដេច​យ៉ូស្យាស ១១ ស្ដេច​យ៉ូស្យាស​បង្កើត​ស្ដេច​យេកូ‌ញ៉ាស និង​អនុជ​របស់​ព្រះ‌អង្គ ក្នុង​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រា‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។
១២ ក្រោយ​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ស្ដេច​យេកូ‌ញ៉ាស​បង្កើត​លោក​សាឡា‌ធាល លោក​សាឡា‌ធាល​បង្កើត​លោក​សូរ៉ូ‌បា‌បិល ១៣ លោក​សូរ៉ូ‌បា‌បិល​បង្កើត​លោក​អប៊ី‌យូដ លោក​អប៊ី‌យូដ​បង្កើត​លោក​អេលី‌យ៉ា‌គីម លោក​អេលី‌យ៉ា‌គីម​បង្កើត​លោក​អស៊រ ១៤ លោក​អស៊រ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អគីម លោក​អគីម​បង្កើត​លោក​អេលី‌យូដ ១៥ លោក​អេលី‌យូដ​បង្កើត​លោក​អេលាសារ លោក​អេលាសារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប ១៦ លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែបជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះ‌យេស៊ូ ហៅ​ថា ព្រះ‌គ្រីស្ដ*។
១៧ ដូច្នេះ ចាប់​ពី​លោក​អប្រាហាំ​មក​ទល់​ស្ដេច​ដាវីឌ មាន​ដប់‌បួន​តំណ ចាប់​ពី​ស្ដេច​ដាវីឌ​មក​ទល់​នឹង​គ្រា ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រា‌អែលយក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន មាន​ដប់‌បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រា‌អែលយក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន មក​ទល់​ព្រះ‌គ្រីស្ដ ក៏​មាន​ដប់‌បួន​តំណ​ដែរ។
កំណើត​ព្រះ‌យេស៊ូ‌គ្រីស្ដ
(លូកា ២.១-៧)
១៨ នេះ​ជា​ដំណើរ​រឿង​អំពី​កំណើត​របស់​ព្រះ‌យេស៊ូ‌គ្រីស្ដ។ នាង​ម៉ារី មាតា​របស់​ព្រះ‌អង្គ​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​រួច​ទៅ​ហើយ។ ១៩ លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។ ២០ ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវទូត*​របស់​ព្រះ‌អម្ចាស់មក​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*។ ២១ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ ឲ្យ​រួច​ពី​បាប​របស់​គេ»។
២២ ហេតុ‌ការណ៍​នេះ​កើត​ឡើងស្រប​នឹង​សេចក្ដី ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលតាម‌រយៈ​ព្យាការី*​ថា៖
២៣ «មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ
នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ
ព្រះ‌នាម​ថា “អេម៉ា‌នូអែល”»

ប្រែ​ថា «ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​យើង»។
២៤ លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវទូត*​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា ២៥ ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សម្រាល​បាន​បុត្រ ដែល​លោក​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ”។