១របាក្សត្រ ២៥

Written on 22/12/2025
Boy KANN

ក្រុម​ចម្រៀង
 ព្រះ‌បាទ​ដាវីឌ និង​ពួក​មេ‌ទ័ព បាន​ញែក​កូន​ចៅ​លោក​អសាភ កូន​ចៅ​លោក​ហេម៉ន និង​កូន​ចៅ​លោក​យេឌូទូន ទុក​ដោយ​ឡែក​សម្រាប់​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ អស់​អ្នក​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​ជា​អ្នក​ចម្រៀង មាន​ដូច​ត​ទៅ:
 កូន​ចៅ​របស់​លោក​អសាភ​មាន​លោក​សាគួរ លោក​យ៉ូសែប លោក​នេតា‌នីយ៉ា និង​លោក​អសា‌រេឡា។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អសាភ ដែល​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល តាម​បញ្ជា​របស់​ស្តេច។
 រីឯ​កូន​ចៅ​របស់​លោក​យេឌូទូន​មាន​លោក​កេដេ‌លីយ៉ា លោក​សេរី លោក​យេសា‌យ៉ា លោក​ហាសា‌ប៊ីយ៉ា លោក​ម៉ាទីទីយ៉ា និង​លោក​ស៊ីម៉ាយ។ អ្នក​ទាំង​ប្រាំ‌មួយ​រូប​នេះ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេឌូទូន ជា​ឪពុក ដែល​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល ដោយ​ប្រគំ​ពិណ លើក​តម្កើង និង​សរសើរ​ព្រះ‌អម្ចាស់
 កូន​ចៅ​របស់​លោក​ហេម៉ន​មាន​លោក​ប៊ូគីយ៉ា លោក​ម៉ាតា‌នីយ៉ា លោក​អ៊ូស៊ីអែល លោក​សេប៊ួអែល លោក​យេរីម៉ូត លោក​ហាណានីយ៉ា លោក​ហាណានី លោក​អេលី‌យ៉ាតា លោក​គីដាលទី លោក​រ៉ូម៉ាមទី-‌អេស៊ែរ លោក​យ៉ូបេ‌កាសា លោក​ម៉ាឡូទី លោក​ហូទៀរ និង​លោក​ម៉ាហា‌ស៊ីយ៉ូត។  អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហេម៉ន ជា​គ្រូ​ទាយ​របស់​ស្តេច ដែល​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​លើក​តម្កើង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​ហេម៉ន​មាន​កូន​ប្រុស ១៤​នាក់ និង​កូន​ស្រី​៣​នាក់។  ពួក​គេ​ច្រៀង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់ព្រះ‌អម្ចាស់ ក្រោម​ការ​ដឹក​នាំ​របស់​ឪពុក ទាំង​ប្រគំ​ស្គរ ឃឹម និង​ពិណ​កំដរ​ផង។ ពួក​គេ​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។
លោក​អសាភ លោក​យេឌូទូន និង​លោក​ហេម៉ន ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្តេច។
 ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២៨៨ នាក់ ដោយ​គិត​ទាំង​បង‌ប្អូន​របស់​ពួក​គេ ដែល​ជា​អ្នក​ជំនាញ​ខាង​ចម្រៀង​តម្កើង​ព្រះ‌អម្ចាស់ ហើយ​ចេះ​បង្រៀន​ដែរ។  ពួក​គេ​ចាប់​ឆ្នោត ដើម្បី​កំណត់​មុខ‌ងារ​រៀងៗ​ខ្លួន គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​គ្រូ ទាំង​សិស្ស។  ឆ្នោត​ទី​មួយ​ត្រូវ​លើ​លោក​យ៉ូសែប ជា​កូន​របស់​លោក​អសាភ។ ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​កេដេ‌លីយ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១០ ឆ្នោត​ទី​បី​ត្រូវ​លើ​លោក​សាគួរ ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១១ ឆ្នោត​ទី​បួន​ត្រូវ​លើ​លោក​យីសេរី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១២ ឆ្នោត​ទី​ប្រាំ​ត្រូវ​លើ​លោក​នេតា‌នីយ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៣ ឆ្នោត​ទី​ប្រាំ‌មួយ​ត្រូវ​លើ​លោក​ប៊ូគីយ៉ា​ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៤ ឆ្នោត​ទី​ប្រាំ​ពីរ​ត្រូវ​លើ​លោក​យេសា‌រេឡា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៥ ឆ្នោត​ទី​ប្រាំ‌បី​ត្រូវ​លើ​លោក​យេសាយ៉ា​ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៦ ឆ្នោត​ទី​ប្រាំ​បួន​ត្រូវ​លើ​លោក​ម៉ាតា‌នីយ៉ា​ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៧ ឆ្នោត​ទី​ដប់​ត្រូវ​លើ​លោក​ស៊ីម៉ាយ ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៨ ឆ្នោត​ទី​ដប់​មួយ​ត្រូវ​លើ​លោក​អសារេអែល ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៩ ឆ្នោត​ទី​ដប់‌ពីរ​ត្រូវ​លើ​លោក​ហាសា‌នីយ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២០ រីឯ​ឆ្នោត​ទី​ដប់​បី​ត្រូវ​លើ​លោក​ស៊ូបា‌អែល ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២១ ឆ្នោត​ទី​ដប់‌បួន​ត្រូវ​លើ​លោក​ម៉ាទីទីយ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២២ ឆ្នោត​ទី​ដប់​ប្រាំ​ត្រូវ​លើ​លោក​យេរេ‌ម៉ុត ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៣ ឆ្នោត​ទី​ដប់​ប្រាំ‌មួយ​ត្រូវ​លើ​លោក​ហាណានីយ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៤ ឆ្នោត​ទី​ដប់​ប្រាំ​ពីរ​ត្រូវ​លើ​លោក​យ៉ូបេកាសា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៥ ឆ្នោត​ទី​ដប់​ប្រាំ‌បី​ត្រូវ​លើ​លោក​ហាណានី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៦ ឆ្នោត​ទី​ដប់​ប្រាំ​បួន​ត្រូវ​លើ​លោក​ម៉ាឡូទី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៧ ឆ្នោត​ទី​ម្ភៃ​ត្រូវ​លើ​លោក​អេលី‌យ៉ាតា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៨ ឆ្នោត​ទី​ម្ភៃ​មួយ​ត្រូវ​លើ​លោក​ហូទៀរ ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៩ ឆ្នោត​ទី​ម្ភៃ​ពីរ​ត្រូវ​លើ​លោក​គីដាល់ទី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ៣០ ឆ្នោត​ទី​ម្ភៃ​បី​ត្រូវ​លើ​លោក​ម៉ាហា‌ស៊ីយ៉ូត ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ៣១ ឆ្នោត​ទី​ម្ភៃ​បួន​ត្រូវ​លើ​លោក​រូម៉ាមទី-‌អេស៊ែរ ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។