១របាក្សត្រ ៦

Written on 19/12/2025
Boy KANN

 កូន​របស់​លោក​លេវី មាន​គែរសូន គើហាត់ និង​មេរ៉ារី។  កូន​របស់​លោក​គែរសូន មាន​លិបនី និង​ស៊ីម៉ៃ។  កូន​របស់​លោក​គើហាត់ មាន​អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូស៊ីអែល។  កូន​របស់​លោក​មេរ៉ារី មាន​ម៉ាលី និង​មូស៊ី។ អំបូរ​ទាំង​ប៉ុន្មាន​នៃ​កូន​ចៅ​លេវី​មាន​ឈ្មោះ​តាម​បុព្វ‌បុរស​របស់​ពួក​គេ​ដូច​ត​ទៅ:
 កូន​ចៅ​របស់​លោក​គែរសូន​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: លិបនី យ៉ាហាត់ ស៊ីម៉ា  យ៉ូអា អ៊ីដូ សេរ៉ា និង​យាតរ៉ាយ។
 កូន​ចៅ​របស់​លោក​គើហាត់​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: អមី‌ណាដាប់ កូរេ អាស់សៀរ  អែលកា‌ណា អេប៊ីយ៉ាសាប់ អាសសៀរ  តាហាត់ អ៊ូរីអែល អ៊ូស៊ីយ៉ា សាអ៊ូល ១០ កូន​របស់​លោក​អែល‌កាណា​គឺ អម៉ាសាយ និង​អហ៊ីម៉ូត ១១ អែល‌កាណា សូផាយ ណាហាត់ ១២ អេលីយ៉ាប យេរ៉ូ‌ហាំ អែលកាណា។ ១៣ រីឯ​កូន​របស់​លោក​សាមូអែល​គឺ យ៉ូអែល ជា​កូន​ច្បង និង​អប៊ីយ៉ា។
១៤ កូន​ចៅ​របស់​លោក​មេរ៉ារី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: ម៉ាលីលិបនី ស៊ីម៉ាយ អ៊ូសា ១៥ ស៊ីម៉ា ហាគីយ៉ា អសា‌យ៉ា។
១៦ កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​មាន​កន្លែង​សម្រាក​ហើយ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​ឲ្យ​មាន​អ្នក​ទទួល​បន្ទុក​ផ្នែក​ខាង​ចម្រៀង នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ១៧ មុន​ពេល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​តែង​បំពេញ​មុខ‌ងារ​ផ្នែក​ខាង​ចម្រៀង​នេះ នៅ​មុខ​ព្រះ‌ពន្លា គឺ​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ តាម​ក្បួន​ច្បាប់​ដែល​មាន​ចែង​ទុក។ ១៨ អស់​អ្នក​ដែល​បំពេញ​ការ‌ងារ​នេះ​ជា​មួយ​កូន​ចៅ​របស់​ខ្លួន ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​គើហាត់​មាន លោក​ហេ‌ម៉ាន​ជា​អ្នក​ចម្រៀង គាត់​ត្រូវ​ជា​កូន​របស់​លោក​យ៉ូអែល លោក​យ៉ូអែល​ជា​កូន​របស់​លោក​សាមូអែល ១៩ លោក​សាមូអែល​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​យេរ៉ូហាំ លោក​យេរ៉ូហាំ​ជា​កូន​របស់​លោក​អេលីអែល លោក​អេលីអែល​ជា​កូន​របស់​លោក​តូអា ២០ លោក​តូអា​ជា​កូន​របស់​លោក​ស៊ូភ លោក​ស៊ូភ​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​ម៉ាហាត់ លោក​ម៉ាហាត់​ជា​កូន​របស់​លោក​អម៉ាសាយ ២១ លោក​អម៉ាសាយ​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​យ៉ូអែល លោក​យ៉ូអែល​ជា​កូន​របស់​លោក​អសារីយ៉ា លោក​អសារីយ៉ា​ជា​កូន​របស់​លោក​សេផានី ២២ លោក​សេផានី​ជា​កូន​របស់​លោក​តាហាត់ លោក​តាហាត់​ជា​កូន​របស់​លោក​អាសសៀរ លោក​អាសសៀរ​ជា​កូន​របស់​លោក​អេប៊ីយ៉ាសាប់ លោក​អេប៊ីយ៉ាសាប់​ជា​កូន​របស់​លោក​កូរេ ២៣ លោក​កូរេ​ជា​កូន​របស់​លោក​យីសារ លោក​យីសារ​ជា​កូន​របស់​លោក​គើហាត់ លោក​គើហាត់ ជា​កូន​របស់​លោក​លេវី លោក​លេវី​ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។
២៤ នៅ​ខាង​ស្តាំ​ដៃ​លោក​ហេម៉ាន មាន​លោក​អេសាភ ជា​សហ‌ការី​របស់​គាត់។ លោក​អេសាភ​ត្រូវ​ជា​កូន​របស់​លោក​បេរេគីយ៉ា លោក​បេរេគីយ៉ា​ជា​កូន​របស់​លោក​ស៊ីម៉ា ២៥ លោក​ស៊ីម៉ា​ជា​កូន​របស់​លោក​មីកាអែល លោក​មីកាអែល​ជា​កូន​របស់​លោក​បាសេយ៉ា លោក​បាសេយ៉ា​ជា​កូន​របស់​លោក​ម៉ាលគីយ៉ា ២៦ លោក​ម៉ាលគីយ៉ា​ជា​កូន​របស់​លោក​អេតនី លោក​អេតនី​ជា​កូន​របស់​លោក​សេរ៉ា លោក​សេរ៉ា​ជា​កូន​របស់​លោក​អដាយ៉ា ២៧ លោក​អដាយ៉ា​ជា​កូន​របស់​លោក​អេតន លោក​អេតន​ជា​កូន​របស់​លោក​ស៊ីម៉ា លោក​ស៊ីម៉ា​ជា​កូន​របស់​លោក​ស៊ីម៉ាយ ២៨ លោក​ស៊ីម៉ាយ​ជា​កូន​របស់​លោក​យ៉ាហាត់ លោក​យ៉ាហាត់​ជា​កូន​របស់​លោក​គែរសូន លោក​គែរសូន​ជា​កូន​របស់​លោក​លេវី។ ២៩ នៅ​ខាង​ឆ្វេង មាន​កូន​ចៅ​របស់​លោក​មេរ៉ារី ដែល​ជា​ក្រុម​ចម្រៀង ដឹក​នាំ​ដោយ​លោក​អេតន ជា​កូន​របស់​លោក​គីស៊ី លោក​គីស៊ី​ជា​កូន​របស់​លោក​អាប់ឌី លោក​អាប់ឌី​ជា​កូន​របស់​លោក​ម៉ាលូក ៣០ លោក​ម៉ាលូក​ជា​កូន​របស់​លោក​ហាសាប៊ីយ៉ា លោក​ហាសាប៊ីយ៉ា​ជា​កូន​របស់​លោក​អម៉ាស៊ីយ៉ា លោក​អម៉ាស៊ីយ៉ា​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ៣១ លោក​ហ៊ីលគីយ៉ា​ជា​កូន​របស់​លោក​អាំស៊ី លោក​អាំស៊ី​ជា​កូន​របស់​លោក​បានី លោក​បានី​ជា​កូន​របស់​លោក​សេមែរ ៣២ លោក​សេមែរ​ជា​កូន​របស់​លោក​ម៉ាលី លោក​ម៉ាលី​ជា​កូន​របស់​លោក​មូស៊ី លោក​មូស៊ី​ជា​កូន​របស់​លោក​មេរ៉ារី លោក​មេរ៉ារី​ជា​កូន​របស់​លោក​លេវី។
៣៣ កូន​ចៅ​លេវី​ឯ​ទៀតៗ​ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ ទទួល​ភារ‌កិច្ច​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។
៣៤ លោក​អរ៉ុន និង​កូន​ចៅ​របស់​លោក មាន​នាទី​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត ព្រម​ទាំង​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​ដែរ។ ពួក​លោក​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី‌សក្ការៈ​បំផុត ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ បាន​បង្គាប់​ទុក។
៣៥ កូន​ចៅ​របស់​លោក​អរ៉ុន មាន​ឈ្មោះ​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: អេឡាសារ ភីនេអាស អប៊ីសួ ៣៦ ប៊ូគី អ៊ូស៊ី សេរ៉ាយ៉ា ៣៧ មេរ៉ាយ៉ូត អម៉ារីយ៉ា អហ៊ីទូប ៣៨ សាដុក អហ៊ីម៉ាស។
ក្រុង​របស់​ពួក​លេវី
៣៩ រីឯ​កន្លែង និង​ទឹក​ដី ដែល​កូន​ចៅ​លេវី​រស់​នៅ​មាន​ដូច​ត​ទៅ:
អំបូរ​គើហាត់ ជា​កូន​ចៅ​របស់​លោក​អរ៉ុន ទទួល​ចំណែក​មុន​គេ ដោយ​ការ​ចាប់​ឆ្នោត។ ៤០ ពួក​គេ​ទទួល​បាន​ក្រុង​ហេប្រូន នៅ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ។ ៤១ រីឯ​ស្រែ​ចម្ការ និង​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​វិញ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ។ ៤២ គេ​ក៏​បាន​ចែក​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ឲ្យ​កូន​ចៅ​របស់​លោក​អរ៉ុន​ដែរ គឺ​ក្រុង​ហេប្រូន ក្រុង​លីបណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាទៀរ ក្រុង​អេសតេម៉ា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៤៣ ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៤៤ ក្រុង​អាសន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេតសេមែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៤៥ ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ពួក​គេ​ទទួល​បាន​ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាលេមែត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាណា‌តូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ សរុប​ទាំង​អស់ អំបូរ​គើហាត់​ទទួល​បាន​ដប់​បី​ក្រុង។
៤៦ កូន​ចៅ​គើហាត់​ឯ​ទៀតៗ​ទទួល​បាន​ក្រុង​ដប់​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម កុល‌សម្ព័ន្ធ​ដាន់ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដោយ​ការ​ចាប់​ឆ្នោត។
៤៧ អំបូរ​នានា​នៃ​កូន​ចៅ​គែរសូន​ទទួល​បាន​ក្រុង​ដប់​បី ពី​កុល‌សម្ព័ន្ធ​អ៊ីសាកា កុល‌សម្ព័ន្ធ​អស៊ែរ កុល‌សម្ព័ន្ធ​ណែបថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ នៅ​ស្រុក​បាសាន។
៤៨ អំបូរ​នានា​នៃ​កូន​ចៅ​មេរ៉ារី​ទទួល​បាន​ក្រុង​ដប់‌ពីរ ដោយ​ការ​ចាប់​ឆ្នោត ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប៊ូឡូន។
៤៩ កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រគល់​ក្រុង​ទាំង​នោះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​លេវី។ ៥០ ពួក​គេ​បាន​ចែក​ទី‌ក្រុង​នានា​ដែល​មាន​ឈ្មោះ​កត់‌ត្រា​ទុក​នេះ​ដល់​គេ ដោយ​ចាប់​ឆ្នោត គឺ​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម៉ូន និង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។
៥១ អំបូរ​ខ្លះ​ទៀត​នៃ​កូន​ចៅ​គើហាត់​បាន​ទទួល​ក្រុង​នានា ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ ៥២ គេ​បាន​ប្រគល់​ក្រុង​ជម្រក​ឲ្យ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ីគែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ែរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៥៣ ក្រុង​យ៉ុកម៉ាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេតហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៥៤ ក្រុង​អាយ៉ាឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កាថ-‌រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៥៥ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល កូន​ចៅ​គើហាត់​ដែល​នៅ​សល់​ទទួល​បាន​ក្រុង​អានែរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ប៊ីលេអាំ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។
៥៦ គេ​បាន​ប្រគល់​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​អំបូរ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ឲ្យ​កូន​ចៅ​គែរសូន គឺ​ក្រុង​កូឡាន នៅ​ស្រុក​បាសាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាសតារ៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៥៧ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសាកា ពួក​គេ​ទទួល​បាន​ក្រុង​កេដែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដាប្រាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៥៨ ក្រុង​រ៉ាម៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាណែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៥៩ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អស៊ែរ ពួក​គេ​ទទួល​បាន​ក្រុង​ម៉ាសាល់ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាប់ដូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៦០ ក្រុង​ហ៊ូកូក និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​រេហូប និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៦១ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែបថាលី ពួក​គេ​ទទួល​បាន​ក្រុង​កាដេស នៅ​ស្រុក​កាលី‌ឡេ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ហាំម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​គៀរីយ៉ា‌ថាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។
៦២ ពួក​លេវី​ឯ​ទៀតៗ​គឺ កូន​ចៅ​លោក​មេរ៉ារី​បាន​ទទួល​ក្រុង​នានា ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប៊ូឡូន​ដូច​ត​ទៅ គឺ​ក្រុង​រីម៉ូណូ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ថាប៊រ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៦៣ នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរីខូ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន ពួក​គេ​ទទួល​បាន​ក្រុង​បេស៊ែរ ដែល​ស្ថិត​នៅ​តំបន់​វាល​រហោ‌ស្ថាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាសា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៦៤ ក្រុង​កេដេម៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​មេផាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៦៥ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ ពួក​គេ​ទទួល​បាន​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ម៉ាហាណាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៦៦ ក្រុង​ហេសបូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាស៊ែរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។