១របាក្សត្រ ២

Written on 19/12/2025
Boy KANN

បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​យ៉ាកុប និង​ពូជ‌ពង្ស​របស់​លោក​យូដា
 កូន​របស់​លោក​អ៊ីស្រា‌អែល​មាន​រាយ​នាម​ដូច​ត​ទៅ: រូបេន ស៊ីម៉ូន លេវី យូដា អ៊ីសាកា សាប៊ូឡូន  ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ និង​អស៊ែរ។
 កូន​របស់​លោក​យូដា​មាន អ៊ែរ អូណន និង​សេឡា។ អ្នក​ទាំង​បី​នេះ​ជា​កូន​កើត​ពី​ស្ត្រី​សាសន៍​កាណាន ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ស៊ូអា។ លោក​អ៊ែរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះ‌អង្គ​ក៏​ដក​ជីវិត​គាត់​ទៅ។  ក្រោយ​មក លោក​យូដា​បាន​យក​នាង​ថាម៉ារ ជា​កូន​ប្រសា ហើយ​បង្កើត​បាន​ពេរេស និង​សេរ៉ា។ ដូច្នេះ លោក​យូដា​មាន​កូន​ទាំង​អស់​ប្រាំ​នាក់។
 កូន​របស់​លោក​ពេរេស​មាន​ហេស្រូន និង​ហាមូល។  កូន​របស់​លោក​សេរ៉ា​មាន ស៊ីមរី អេតន ហេម៉ន កាល់កូល និង​ដារ៉ា គឺ​ទាំង​អស់​មាន​ប្រាំ​នាក់។
 កូន​របស់​លោក​ការមី​គឺ អការ ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​លើ​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​បាន​លួច​យក​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌ជាម្ចាស់។  កូន​លោក​អេតន​គឺ អសារីយ៉ា។
 កូន​របស់​លោក​ហេស្រូន​មាន យេរ៉ា‌មេអែល រ៉ាម និង​កាលែប។
១០ លោក​រ៉ាម​ជា​ឪពុក​របស់​លោក​អមី‌ណាដាប់ លោក​អមី‌ណាដាប់​ជា​ឪពុក​របស់​លោក​ណាសូន ដែល​ជា​ប្រមុខ​លើ​កូន​ចៅ​យូដា ១១ លោក​ណាសូន​ជា​ឪពុក​របស់​លោក​សាលម៉ា លោក​សាលម៉ា​ជា​ឪពុក​របស់​លោក​បូអូស ១២ លោក​បូអូស​ជា​ឪពុក​របស់​លោក​អូបេដ លោក​អូបេដ​ជា​ឪពុក​របស់​លោក​យេសាយ ១៣ លោក​យេសាយ​ជា​ឪពុក​របស់​លោក​អេលីយ៉ាប ជា​កូន​ច្បង អប៊ី‌ណាដាប់​ជា​កូន​ទី​ពីរ សាម៉ា​ជា​កូន​ទី​បី ១៤ នេតានេអែល​ជា​កូន​ទី​បួន រ៉ាដាយ​ជា​កូន​ទី​ប្រាំ ១៥ អូសែម​ជា​កូន​ទី​ប្រាំ‌មួយ និង​ដាវីឌ​ជា​កូន​ទី​ប្រាំ​ពីរ។ ១៦ រីឯ​បង‌ប្អូន​ស្រី​របស់​ពួក​គេ​គឺ​នាង​សេរូយ៉ា និង​អប៊ីកាអ៊ីល។ កូន​របស់​នាង​សេរូយ៉ា​មាន​បី​នាក់​គឺ អប៊ីសាយ យ៉ូអាប់ និង​អសាអែល។ ១៧ នាង​អប៊ីកាអ៊ីល​បង្កើត​អម៉ាសា រីឯ​ឪពុក​របស់​អម៉ាសា​ឈ្មោះ​យេទែរ ជា​ជន​ជាតិ​អ៊ីស្មាអែល។
១៨ លោក​កាលែប​ជា​កូន​របស់​លោក​ហេស្រូន ព្រម​ទាំង​នាង​អស៊ូ‌បា ជា​ភរិយា បង្កើត​បាន​កូន​ស្រី​មួយ​ឈ្មោះ យេរី‌អូត និង​កូន​ប្រុស​បី​នាក់​គឺ យេស៊ែរ សូបាប់ និង​អារដូន។ ១៩ ពេល​នាង​អស៊ូ‌បា​ស្លាប់​ទៅ លោក​កាលែប​មាន​ភរិយា​មួយ​ទៀត​ឈ្មោះ​នាង​អេប្រាត នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា​ហួរ។ ២០ លោក​ហួរ​ជា​ឪពុក​របស់​លោក​អ៊ូរី ហើយ​លោក​អ៊ូរី​ជា​ឪពុក​របស់​លោក​បេសា‌លេអែល។
២១ ក្រោយ​មក លោក​ហេស្រូន​បាន​យក​កូន​ស្រី​ម្នាក់​របស់​លោក​ម៉ាកៀរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​កាឡាដ មក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​ហេស្រូន​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា សេគូប។ ២២ លោក​សេគូប​ជា​ឪពុក​របស់​លោក​យ៉ាអៀរ ដែល​ជា​អ្នក​គ្រប់‌គ្រង​លើ​ភូមិ​ម្ភៃ‌បី​នៅ​ស្រុក​កាឡាដ។ ២៣ ជន​ជាតិ​កេសួរ និង​ជន​ជាតិ​អារ៉ាម បាន​វាយ​យក​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអៀរ ព្រម​ទាំង​ក្រុង​កេណាត និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ដែល​មាន​ចំនួន​ទាំង​អស់​ហុក‌សិប។ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ សុទ្ធ​តែ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ ជា​ឪពុក​របស់​លោក​កាឡាដ។ ២៤ ក្រោយ​ពេល​លោក​ហេស្រូន​ស្លាប់ នៅ​ភូមិ​កាលែប-‌អេប្រាតា នាង​អប៊ីយ៉ា​ជា​ភរិយា បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក មាន​ឈ្មោះ​ថា អាស់សួរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​តេកូអា។
២៥ រីឯ​កូន​ចៅ​របស់​លោក​យេរ៉ា‌មេអែល ជា​កូន​ច្បង​របស់​លោក​ហេស្រូន មាន​រ៉ាម ជា​កូន​ច្បង ប៊ូណា អូរែន អូសេម និង​អហ៊ីយ៉ា។ ២៦ លោក​យេរ៉ា‌មេអែល​មាន​ប្រពន្ធ​មួយ​ទៀត​ឈ្មោះ​នាង​អតារ៉ា ដែល​ត្រូវ​ជា​ម្ដាយ​របស់​លោក​អូណាម។ ២៧ កូន​ចៅ​របស់​លោក​រ៉ាម ដែល​ជា​កូន​ច្បង​របស់​លោក​យេរ៉ា‌មេអែល មាន ម៉ាអាស យ៉ាមីន និង​អេគែរ។ ២៨ កូន​របស់​លោក​អូណាម​គឺ សាម៉ាយ និង​យ៉ាដា។ កូន​របស់​លោក​សាម៉ាយ​គឺ ណាដាប់ និង​អប៊ីសួរ។ ២៩ ភរិយា​របស់​លោក​អប៊ីសួរ​ឈ្មោះ អប៊ីហែល នាង​បង្កើត​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​អបាន និង​ម៉ូលីដ។ ៣០ កូន​របស់​លោក​ណាដាប់​គឺ សេលេដ និង​អប៉ាអ៊ីម។ លោក​សេលេដ​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។ ៣១ លោក​អប៉ាអ៊ីម​ជា​ឪពុក​របស់​លោក​យីសសី លោក​យីសសី ជា​ឪពុក​របស់​លោក​សេសន លោក​សេសន​ជា​ឪពុក​របស់​លោក​អឡាយ។ ៣២ កូន​របស់​លោក​យ៉ាដា ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​សាម៉ាយ គឺ​យេទែរ និង​យ៉ូណាថាន។ លោក​យេទែរ​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។ ៣៣ កូន​របស់​លោក​យ៉ូណាថាន​គឺ ពេលេត និង​សាសា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​យេរ៉ា‌មេអែល។
៣៤ លោក​សេសន​គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ លោក​សេសន​មាន​ខ្ញុំ​បម្រើ​ម្នាក់ ជា​ជន​ជាតិ​អេស៊ីប ឈ្មោះ​យ៉ារហា។ ៣៥ លោក​សេសន​បាន​លើក​កូន​ស្រី​របស់​គាត់​ទៅ​ឲ្យ​យ៉ារហា ដែល​ជា​ខ្ញុំ​បម្រើ​នោះ នាង​បង្កើត​បាន​កូន​ប្រុស​ឲ្យ​គាត់​ឈ្មោះ​អាត់តាយ។ ៣៦ លោក​អាត់តាយ​ជា​ឪពុក​របស់​លោក​ណាថាន លោក​ណាថាន​ជា​ឪពុក​របស់​លោក​សេបាដ ៣៧ លោក​សេបាដ​ជា​ឪពុក​របស់​លោក​អេបឡាល លោក​អេបឡាល​ជា​ឪពុក​របស់​លោក​អូបេដ ៣៨ លោក​អូបេដ​ជា​ឪពុក​របស់​លោក​យេហ៊ូ លោក​យេហ៊ូ​ជា​ឪពុក​របស់​លោក​អសារីយ៉ា ៣៩ លោក​អសារីយ៉ា​ជា​ឪពុក​របស់​លោក​ហាលេស លោក​ហាលេស​ជា​ឪពុក​របស់​លោក​អេលសា ៤០ លោក​អេលសា​ជា​ឪពុក​របស់​លោក​ស៊ីសម៉ាយ លោក​ស៊ីសម៉ាយ​ជា​ឪពុក​របស់​លោក​សាលូម ៤១ លោក​សាលូម​ជា​ឪពុក​របស់​លោក​យេកាំយ៉ា លោក​យេកាំយ៉ា​ជា​ឪពុក​របស់​លោក​អេលី‌សាម៉ា។
៤២ រីឯ​កូន​របស់​លោក​កាលែប ជា​ប្អូន​របស់​លោក​យេរ៉ា‌មេអែល គឺ​មេសា ជា​កូន​ច្បង ដែល​ត្រូវ​ជា​ឪពុក​របស់​ស៊ីភ និង​ម៉ារីសា ដែល​ជា​ឪពុក​របស់​ហេប្រូន។ ៤៣ កូន​របស់​ហេប្រូន​មាន​កូរ៉ា តាពួអា រេកិម និង​សេម៉ា។ ៤៤ សេម៉ា​ជា​ឪពុក​របស់​រ៉ាហាំ រ៉ាហាំ​ជា​ឪពុក​របស់​យ័រគាម។ រេកិម​ជា​ឪពុក​របស់​សាម៉ាយ ៤៥ សាម៉ាយ​ជា​ឪពុក​របស់​ម៉ាអូន ម៉ាអូន​ជា​ឪពុក​របស់​បេតសួរ។ ៤៦ រីឯ​នាង​អេផា ជា​ប្រពន្ធ​ចុង​របស់​លោក​កាលែប បង្កើត​បាន​ហារ៉ន ម៉ូសា និង​កាសេស។ ហារ៉ន​មាន​កូន​ប្រុស​មួយ​ឈ្មោះ​កាសេស​ដែរ។ ៤៧ កូន​របស់​យ៉ាដាយ​គឺ រេគេម យ៉ូថាម កេសន ពេលេត អេផា និង​សាអាប់។ ៤៨ នាង​មាកា ជា​ប្រពន្ធ​ចុង​របស់​លោក​កាលែប បង្កើត​បាន​សេប៊ែរ និង​ទៀរហាណា។ ៤៩ នាង​ក៏​បង្កើត​បាន​សាអាប់ ជា​ឪពុក​របស់​ម៉ាដម៉ាណា ព្រម​ទាំង​សេវ៉ា ជា​ឪពុក​របស់​ម៉ាកបេណា និង​គីបា។ រីឯ​កូន​ស្រី​របស់​លោក​កាលែប​ឈ្មោះ​នាង​អាក់សា។
៥០ កូន​ឯ​ទៀតៗ​របស់​លោក​កាលែប​មាន​ដូច​ត​ទៅ: កូន​ដែល​នាង​អឺប្រាតា​បង្កើត​ជូន​លោក​គឺ​ហួរ ជា​កូន​ច្បង។ លោក​ហួរ​ជា​ឪពុក​របស់​លោក​សូបាល ជា​អ្នក​សង់​ក្រុង​គៀរីយ៉ាត-‌យេអារីម ៥១ សាលម៉ា​ជា​អ្នក​សង់​ភូមិ​បេថ្លេហិម ហារេប​ជា​អ្នក​សង់​ក្រុង​បេត-‌កេឌែរ។ ៥២ លោក​សូបាល ដែល​ជា​អ្នក​សង់​ក្រុង​គៀរីយ៉ាត-‌យេអារីម ក៏​មាន​កូន​ចៅ​ដែរ គឺ​អ្នក​ភូមិ​ហារ៉ូអេ និង​អ្នក​ភូមិ​ហាមេ‌នូហូត​ចំនួន​ពាក់​កណ្ដាល ៥៣ ព្រម​ទាំង​អំបូរ​នានា​នៅ​ក្រុង​គៀរីយ៉ាត-‌យេអារីម គឺ​ពួក​យេទែរ ពូរី ស៊ូម៉ាទី និង​មីសរ៉ាយ។ ពូជ‌ពង្ស​របស់​អ្នក​ទាំង​នោះ​គឺ​ពួក​សូរ៉ាត និង​អេសតូល។ ៥៤ រីឯ​កូន​ចៅ​របស់​លោក​សាលម៉ា​គឺ​អ្នក​ភូមិ​បេថ្លេហិម អ្នក​ភូមិ​នេតូផា អ្នក​ភូមិ​អារ៉ូត-‌បេត-‌យ៉ូអាប់ អ្នក​ភូមិ​ហាមេ‌នូហូត​ចំនួន​ពាក់​កណ្ដាល អ្នក​ភូមិ​សូរ៉ា ៥៥ ព្រម​ទាំង​អំបូរ​របស់​ពួក​ស្មៀន នៅ​ភូមិ​យ៉ាបេស គឺ​ពួក​ទៀរ៉ាត់ ពួក​ស៊ីម៉ាត់ និង​ពួក​ស៊ូកាត់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​គេនី ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហាម៉ាត់ ជា​បុព្វ‌បុរស​របស់​អំបូរ​រេកាប។