​នេហេមី ៧

Written on 19/12/2025
Boy KANN

ជំរឿន​ប្រជាជន​យូដា​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ
 នៅ​ពេល​សង់​កំពែង​ឡើង​វិញ​រួច​រាល់​ហើយ ខ្ញុំ​ក៏​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង ហើយ​គេ​ចាត់​តាំង​ឲ្យ​មាន​អ្នក​យាម​ទ្វារ អ្នក​ចម្រៀង និង​ពួក​លេវី​ឡើង​វិញ។  ខ្ញុំ​បាន​ចាត់​តាំង​មនុស្ស​ពីរ​នាក់​ឲ្យ​គ្រប់‌គ្រង​លើ​ទី‌ក្រុង គឺ​លោក​ហាណានី ជា​ប្អូន​របស់​ខ្ញុំ និង​លោក​ហាណា‌នីយ៉ា ជា​មេ​បញ្ជា‌ការ​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ហើយ​មាន​ចិត្ត​ស្មោះ‌ត្រង់ និង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ជាង​គេ​ទាំង​អស់។  ខ្ញុំ​បញ្ជា​អ្នក​ទាំង​ពីរ​ថា៖ «មិន​ត្រូវ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡឹម​មុន​ពេល​ព្រះ‌អាទិត្យ​បញ្ចេញ​កម្ដៅ​ឡើយ ហើយ​នៅ​ពេល​ល្ងាច​ត្រូវ​ឲ្យ​គេ​ខ្ទាស់​រនុក មុន​ពេល​ដែល​អ្នក​យាម​ចាក‌ចេញ​ពី​កន្លែង​យាម។ រីឯ​អ្នក​ក្រុង​យេរូ‌សាឡឹម ត្រូវ​ដាក់​វេន​គ្នា​យាម​នៅ​មុខ​ផ្ទះ​របស់​ខ្លួន»។
 យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ធំ​ទូលាយ ប៉ុន្តែ មាន​ប្រជាជន​តិច​រស់​នៅ ហើយ​មាន​ផ្ទះ​ជា​ច្រើន​ដែល​ពុំ​ទាន់​បាន​សង់​ឡើង​វិញ​នៅ​ឡើយ។  ព្រះ​របស់​ខ្ញុំ​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជាជន​មក​ជួប‌ជុំ​គ្នា ដើម្បី​ជំរឿន​ប្រជាជន។ ខ្ញុំ​បាន​ពិនិត្យ​មើល​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អស់​អ្នក​ដែល​វិល​មក​ក្រុង​យេរូ‌សាឡឹម​មុន​គេ ឃើញ​មាន​ឈ្មោះ​ដូច​ត​ទៅ:
 ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។  អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បា‌បិល លោក​យ៉ូស៊ូអា លោក​នេហេមី លោក​អសា‌រីយ៉ា លោក​រ៉ាមីយ៉ា លោក​ណាហា‌ម៉ានី លោក​ម៉ាដេកាយ លោក​ប៊ីលសន លោក​មីស‌ពេរ៉េត លោក​ប៊ីគ‌វ៉ាយ លោក​នេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:
 កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២១៧២​នាក់
 កូន​ចៅ​របស់​លោក​សេផា‌ទីយ៉ា​មាន ៣៧២​នាក់
១០ កូន​ចៅ​របស់​លោក​អរ៉ា​មាន ៦៥២​នាក់
១១ កូន​ចៅ​របស់​លោក​ប៉ាហាត់-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យ៉ូស៊ូអា និង​កូន​ចៅ​របស់​លោក​យ៉ូអាប់​មាន ២៨១៨​នាក់
១២ កូន​ចៅ​របស់​លោក​អេឡាំ​មាន ១២៥៤​នាក់
១៣ កូន​ចៅ​របស់​លោក​សាធូ​មាន ៨៤៥​នាក់
១៤ កូន​ចៅ​របស់​លោក​សូកៃ​មាន ៧៦០​នាក់
១៥ កូន​ចៅ​របស់​លោក​ប៊ីនូអ៊ី​មាន ៦៤៨​នាក់
១៦ កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៨​នាក់
១៧ កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ២៣២២​នាក់
១៨ កូន​ចៅ​របស់​លោក​អដូនីកាំ​មាន ៦៦៧​នាក់
១៩ កូន​ចៅ​របស់​លោក​ប៊ីគវ៉ៃ​មាន ២ ០៦៧​នាក់
២០ កូន​ចៅ​របស់​លោក​អឌីន​មាន ៦៥៥​នាក់
២១ កូន​ចៅ​របស់​លោក​អធែរ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហ៊ីសគីយ៉ា​មាន ៩៨​នាក់
២២ កូន​ចៅ​របស់​លោក​ហាស៊ូម​មាន ៣២៨​នាក់
២៣ កូន​ចៅ​របស់​លោក​បេសាយ​មាន ៣២៤​នាក់
២៤ កូន​ចៅ​របស់​លោក​ហារីប​មាន ១១២​នាក់
២៥ កូន​ចៅ​របស់​អ្នក​ស្រុក​កាបូន​មាន ៩៥​នាក់
២៦ អ្នក​ភូមិ​បេថ្លេ‌ហិម និង​នេតូផា​មាន ១៨៨​នាក់
២៧ អ្នក​ភូមិ​អាណា‌តូត​មាន ១២៨​នាក់
២៨ អ្នក​ភូមិ​បេត‌អាស‌ម៉ាវិត​មាន ៤២​នាក់
២៩ អ្នក​ក្រុង​គៀរីយ៉ាត-យេអារីម កេភីរ៉ា និង​បេរ៉ូត​មាន ៧៤៣​នាក់
៣០ អ្នក​ក្រុង​រ៉ាម៉ា និង​កេបា​មាន ៦២១​នាក់
៣១ អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២​នាក់
៣២ អ្នក​ក្រុង​បេត‌អែល និង​អៃ​មាន ១២៣​នាក់
៣៣ អ្នក​ភូមិ​ណាបូ​មួយ​ទៀត​មាន ៥២​នាក់
៣៤ កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត​មាន ១២៥៤​នាក់
៣៥ កូន​ចៅ​របស់​លោក​ហារីម​មាន ៣២០​នាក់
៣៦ អ្នក​ក្រុង​យេរីខូ​មាន ៣៤៥​នាក់
៣៧ អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ​មាន ៧២១​នាក់
៣៨ អ្នក​ក្រុង​សេណា​មាន ៣៩៣០​នាក់។
៣៩ ក្រុម​បូជា‌ចារ្យ​ជា​កូន​ចៅ​លោក​យេដាយ៉ា ក្រុម​គ្រួសារ​លោក​យ៉ូស៊ូអា​មាន ៩៧៣​នាក់
៤០ កូន​ចៅ​របស់​លោក​អ៊ីមែរ​មាន ១ ០៥២​នាក់
៤១ កូន​ចៅ​របស់​លោក​ប៉ាសួរ​មាន ១២៤៧​នាក់
៤២ កូន​ចៅ​របស់​លោក​ហារីម​មាន ១ ០១៧​នាក់។
៤៣ ក្រុម​លេវី​ជា​កូន​ចៅ​របស់​លោក​យ៉ូស៊ូអា កូន​ចៅ​របស់​លោក​កាដ‌មី‌អែល និង​កូន​ចៅ​របស់​លោក​ហូដវ៉ា​មាន ៧៤​នាក់។
៤៤ ក្រុម​ចម្រៀង​ជា​កូន​ចៅ​របស់​លោក​អសាភ​មាន ១៤៨​នាក់។
៤៥ ក្រុម​យាម​ទ្វារ ជា​កូន​ចៅ​របស់​លោក​សាលូម កូន​ចៅ​របស់​លោក​អធែរ កូន​ចៅ​របស់​លោក​ថាល់‌ម៉ូន កូន​ចៅ​របស់​លោក​អាកគូប កូន​ចៅ​របស់​លោក​ហាធីថា និង​កូន​ចៅ​របស់​លោក​សូបាយ​មាន ១៣៨​នាក់។ ៤៦ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ដែល​ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូផា កូន​ចៅ​របស់​លោក​ថាបូត ៤៧ កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ា កូន​ចៅ​របស់​លោក​ប៉ាដូន ៤៨ កូន​ចៅ​របស់​លោក​លេបា‌ណា កូន​ចៅ​របស់​លោក​ហាកាបា កូន​ចៅ​របស់​លោក​សាល‌ម៉ាយ ៤៩ កូន​ចៅ​របស់​លោក​ហាណាន កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហា ៥០ កូន​ចៅ​របស់​លោក​រេយ៉ា កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូដា ៥១ កូន​ចៅ​របស់​លោក​កាសាម កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ប៉ាសេអា ៥២ កូន​ចៅ​របស់​លោក​បេសាយ កូន​ចៅ​របស់​លោក​មេហ៊ូ‌នីម កូន​ចៅ​របស់​លោក​នេភីស‌ស៊ីម ៥៣ កូន​ចៅ​របស់​លោក​បាគ‌ប៊ូគ កូន​ចៅ​របស់​លោក​ហាគូបា កូន​ចៅ​របស់​លោក​ហាហួរ ៥៤ កូន​ចៅ​របស់​លោក​បាស‌លូត កូន​ចៅ​របស់​លោក​មេហ៊ីដា កូន​ចៅ​របស់​លោក​ហារសា ៥៥ កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ីសេរ៉ា កូន​ចៅ​របស់​លោក​ថាម៉ា ៥៦ កូន​ចៅ​របស់​លោក​នេស៊ីយ៉ា កូន​ចៅ​របស់​លោក​ហាធីផា ៥៧ កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេរេត កូន​ចៅ​របស់​លោក​ពេរីដា ៥៨ កូន​ចៅ​របស់​លោក​យ៉ាឡា កូន​ចៅ​របស់​លោក​ដារកុន កូន​ចៅ​របស់​លោក​គីដិល ៥៩ កូន​ចៅ​របស់​លោក​សេផា‌ទីយ៉ា កូន​ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ប៉ូកេរិត-ហាសេ‌បាអ៊ីម និង​កូន​ចៅ​របស់​លោក​អម៉ូន ៦០ សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន ៣៩២​នាក់។
៦១ រីឯ​អស់​អ្នក​ដែល​មក​ពី​តេល-មេឡា តេល-ហារសា កេរូប-អាដូន និង​អ៊ីមែរ ហើយ​ពុំ​ស្គាល់​ញាតិ‌សន្ដាន និង​ដូន‌តា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា​គេ​ពិត​ជា​ជន​ជាតិ​អ៊ីស្រា‌អែល​មែន​នោះ​គឺ ៦២ កូន​ចៅ​របស់​លោក​ដេឡាយ៉ា កូន​ចៅ​របស់​លោក​តូប៊ីយ៉ា និង​កូន​ចៅ​របស់​លោក​នេកូដា ដែល​មាន​ចំនួន ៦៤២​នាក់។
៦៣ ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ មាន​កូន​ចៅ​របស់​លោក​ហូបាយ៉ា កូន​ចៅ​របស់​លោក​ហាកូស កូន​ចៅ​របស់​លោក​បាស៊ីឡៃ ដែល​បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ីឡៃ ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។ ៦៤ អ្នក​ទាំង​នេះ​រក​នាម​ត្រកូល​ពូជ‌ពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ក៏​បាត់‌បង់​តំណែង​ជា​បូជា‌ចារ្យ ៦៥ ហើយ​លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជា‌ចារ្យ​ណា​ម្នាក់​សាក‌សួរ​អ៊ូរីម និង​ទូមីម* ជា​មុន​សិន។
៦៦ សហគមន៍​ទាំង​មូល​មាន​ចំនួន ៤២៣៦០​នាក់ ៦៧ ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ ដែល​មាន​ចំនួន ៧៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ចម្រៀង​ប្រុស​ស្រី ២៤៥​នាក់។ ៦៨ មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល អូដ្ឋ ៤៣៥​ក្បាល និង​លា ៦៧២០​ក្បាល។
៦៩ មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន បាន​ថ្វាយ​ប្រាក់ សម្រាប់​ការ​សង់​ព្រះ‌វិហារ។ លោក​អភិបាល​បាន​ថ្វាយ​មាស​មួយ​ពាន់​តម្លឹង សម្រាប់​ព្រះ‌វិហារ ព្រម​ទាំង​ពែង​ហា‌សិប និង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​ប្រាំ‌រយ​សាម‌សិប​សម្រាប់។ ៧០ មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បាន​ថ្វាយ​មាស​ចំនួន​ពីរ‌ម៉ឺន​តម្លឹង សម្រាប់​ការ​សង់​ព្រះ‌វិហារ ព្រម​ទាំង​ប្រាក់​ពីរ‌ពាន់​ពីរ‌រយ​ណែន។ ៧១ ប្រជាជន​ឯ​ទៀតៗ​បាន​ថ្វាយ​មាស​ចំនួន​ពីរ‌ម៉ឺន​តម្លឹង ប្រាក់​ពីរ‌ពាន់​ណែន និង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ហុក‌សិប​ប្រាំ​ពីរ​សម្រាប់។
៧២ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​យាម​ទ្វារ ក្រុម​ចម្រៀង ប្រជាជន ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​អ៊ីស្រា‌អែល​ទាំង​មូល បាន​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។