ក្រុងស៊ីយ៉ូនជាប្រភពនៃព្រះពររបស់យើង
១ ទំនុកតម្កើងរបស់កូនចៅលោកកូរេ។
ចម្រៀងតម្កើងព្រះជាម្ចាស់។
ព្រះអម្ចាស់បានសង់ក្រុងយេរូសាឡឹម
នៅលើភ្នំដ៏វិសុទ្ធ។
២ ព្រះអម្ចាស់ស្រឡាញ់បុរីស៊ីយ៉ូន
ជាងកន្លែងឯទៀតៗទាំងអស់
នៅលើទឹកដីលោកយ៉ាកុប។
៣ ឱក្រុងរបស់ព្រះជាម្ចាស់អើយ
គេលើកតម្កើងសិរីរុងរឿងរបស់អ្នក
ដោយពោលថា: - សម្រាក
៤ “ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ
មានអ្នកខ្លះកើតនៅស្រុកអេស៊ីប
អ្នកខ្លះកើតនៅស្រុកបាប៊ីឡូន
ខ្លះទៀតនៅស្រុកភីលីស្ទីន
ខ្លះទៀតនៅស្រុកទីរ៉ុស
និងខ្លះទៀតនៅស្រុកអេត្យូពី”
៥ ប៉ុន្តែ ចំពោះក្រុងស៊ីយ៉ូនវិញគេពោលថា
“យើងទាំងអស់គ្នាសុទ្ធតែកើតចេញ
មកពីក្រុងស៊ីយ៉ូន!”
ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យក្រុងនេះរឹងមាំ។
៦ ព្រះអម្ចាស់រាប់ចំនួនប្រជារាស្ដ្រនានាចុះក្នុងបញ្ជី
ហើយសរសេរថា ក្រុងស៊ីយ៉ូនជាស្រុកកំណើត
របស់ពួកគេទាំងអស់គ្នា។
៧ ពេលនោះ ទាំងពួកអ្នកច្រៀង
ទាំងពួកអ្នករាំ នឹងពោលឡើងថា
“ក្រុងស៊ីយ៉ូនជាប្រភពនៃព្រះពររបស់យើង!”។

