រដូវធម្មតា សប្តាហ៍ទី៣២ ថ្ងៃចន្ទ
បុណ្យរំឭកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា ឡាតេរ៉ង់
(បុណ្យគោរព)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ៤៦
បន្ទរទី១៖ ទីនេះជាព្រះពន្លារបស់ព្រះជាម្ចាស់ ហើយព្រះអង្គប្រោសឱ្យបានវិសុទ្ធ។ ព្រះពន្លានេះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច (អាលេលូយ៉ា!)។
| ២ | ព្រះជាម្ចាស់ជាជម្រក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ព្រះអង្គតែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។ |
| ៣ | ហេតុនេះហើយបានជាយើងមិនភ័យខ្លាចអ្វីឡើយ គឺទោះបីមានរញ្ជួយផែនដី ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ |
| ៤ | ឬទោះបីឮសូរសន្ធឹកសមុទ្របក់បោកបែកពពុះទឹក ធ្វើឱ្យកក្រើកភ្នំនានាយ៉ាងណាក្តី ក៏យើងមិនភ័យខ្លាចអ្វីដែរ។ |
| ៥ | មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រពបុរីរបស់ព្រះជាម្ចាស់ ដែលជាព្រះដំណាក់ដ៏សក្ការៈនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។ |
| ៦ | ព្រះជាម្ចាស់គង់នៅក្នុងបុរី ហើយបុរីនោះនឹងមិនរង្គើសោះឡើយ។ ព្រះអង្គនឹងសង្គ្រោះបុរីនោះ តាំងពីពេលថ្ងៃរះ។ |
| ៧ | ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ |
| ៨ | ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជម្រកដ៏រឹងមាំសម្រាប់យើង។ |
| ៩ | ចូរនាំគ្នាមកមើលស្នាព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែងនៅលើផែនដីនេះ! |
| ១០ | គឺព្រះអង្គបញ្ឈប់សង្គ្រាមនៅលើសកលលោកទាំងមូល ព្រះអង្គកាច់បំបាក់ធ្នូ និងលំពែង ហើយដុតរទេះចម្បាំងចោលអស់។ |
| ១១ | ព្រះអម្ចាស់មានព្រះបន្ទូលថា «ចូរឈប់ច្បាំង ចូរដឹងថា យើងនេះហើយជាព្រះជាម្ចាស់ យើងគ្រប់គ្រងលើប្រជាជាតិនានា ហើយគ្រប់គ្រងលើផែនដីទាំងមូល»។ |
| ១២ | ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជម្រកដ៏រឹងមាំសម្រាប់យើង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ទីនេះជាព្រះពន្លារបស់ព្រះជាម្ចាស់ ហើយព្រះអង្គប្រោសឱ្យបានវិសុទ្ធ។ ព្រះពន្លានេះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច (អាលេលូយ៉ា!)។
ទំនុកតម្កើងលេខ ១២២(១២១)
បន្ទរទី២៖ ខ្ញុំមានអំណរខ្លាំងណាស់នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់! (អាលេលូយ៉ា!)។
(បទកាកគតិ)
| ១- | គេប្រាប់ខ្ញុំថា | យើងគ្រប់កាយា | ទៅព្រះដំណាក់ |
| ទីដែលព្រះជា | អម្ចាស់គង់ស្នាក់ | ល្អស្អាតត្រជាក់ | |
| ខ្ញុំសប្បាយក្រៃ | ។ | ||
| ២- | យេរូសាឡឹម | ភក្ត្រអ្នកប៉ប្រិម | ឥតមានទាស់អ្វី |
| យើងនាំគ្នាឈាន | ជើងចូលដល់ដី | ដល់ទ្វារបុរី | |
| នៃអ្នកហើយណា | ។ | ||
| ៣- | យេរូសាឡឹម | ជាក្រុងមួយធំ | សែនស្រស់សង្ហា |
| ដែលសង់ឡើងបាន | រឹងមាំក្រៃណា | កំពែងអស្ចារ្យ | |
| ល្អព័ទ្ធជុំជិត | ។ | ||
| ៤- | គ្រប់កុលសម្ព័ន្ធ | នានារួសរាន់ | នាំគ្នាមកស្ថិត |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់មានឫទ្ធិ | តាមច្បាប់នៃជាតិ | |
| ជនអ៊ីស្រាអែល | ។ | ||

