បុណ្យទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូ
(បុណ្យឱឡារិក)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៣
បន្ទរទី១៖ មានខ្នែងមួយដុះចេញពីគល់របស់លោកយេសាយ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតនៅលើព្រះបុត្រានោះ ។
| ១ | ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់! |
| ២ | ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់តាំងពីពេលនេះរហូតតទៅ! |
| ៣ | តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់! |
| ៤ | ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ |
| ៥ | តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត |
| ៦ | ព្រះអង្គទតមើលមកផ្ទៃមេឃនិងផែនដី ដែលនៅខាងក្រោមព្រះអង្គ។ |
| ៧ | ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះអង្គលើកមនុស្សទុរគតឡើងពីភក់ជ្រាំ |
| ៨ | ដើម្បីឲ្យគេកាន់កាប់អំណាចរួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះអង្គ។ |
| ៩ | ព្រះអង្គប្រទានឲ្យស្ត្រីអារមានកូន ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយជាមួយកូនៗរបស់នាង។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ មានខ្នែងមួយដុះចេញពីគល់របស់លោកយេសាយ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតនៅលើព្រះបុត្រានោះ ។
ទំនុកតម្កើងលេខ ១៤៧,១២-២០
បន្ទរទី២៖ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រាអែលអស់កល្បជានិច្ច។
(បទព្រហ្មគីតិ)
| ១២- | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
| ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
| ១៣- | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
| ទ្រង់ឲ្យពរដល់រាស្រ្ត | ដែលរស់ពាសពេញទីក្រុង | ។ | |
| ១៤- | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
| សន្តិភាពគ្រប់ជ្រុង | ស្រូវបម្រុងច្រើនមហិមា | ។ | |
| ១៥- | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
| ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
| ១៦- | ព្រះអង្គឲ្យទឹកកក | ធ្លាក់ចុះមកច្រើនដេរដាស | |
| សន្សើមត្រជាក់ណាស់ | ក៏ធ្លាក់ចុះតាមបញ្ជា | ។ | |
| ១៧- | ព្រះអង្គធ្វើឲ្យព្រឹល | ធ្លាក់មិនខ្ជិលច្រើនមហិមា | |
| ឲ្យមានធាតុរងា | តើនរណាអាចទ្រាំបាន? | ។ | |
| ១៨- | ពេលទ្រង់មានបន្ទូល | ធ្វើឲ្យព្រឹលទាំងប៉ុន្មាន | |
| ទឹកកកគ្រប់ទីស្ថាន | រលាយបានជាទឹកអស់ | ។ | |
| ធ្វើឲ្យមានទាំងខ្យល់ | បោកវិលវល់មិនឈប់សោះ | ||
| បក់យកទឹកទាំងនោះ | ហូរតាមជ្រោះទៅមិនសល់ | ។ | |
| ១៩- | ទ្រង់សម្តែងឲ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
| ក្រឹត្យវិន័យនិមល | ឲ្យអ៊ីស្រាអែលបានដឹង | ។ | |
| ២០- | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
| ឲ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រាអែលអស់កល្បជានិច្ច។
បទលើកតម្កើងតាមលិខិតភីលីព ២,៦-១១
បន្ទរទី៣៖ ព្រះបន្ទូលដែលគង់នៅអស់កល្បជានិច្ច ប្រសូតចេញពីព្រះបិតា មុនកាលសម័យទាំងអស់។ នៅថ្ងៃនេះ ព្រះអង្គបានបង្ហាញខ្លួន ដោយប្រសូតជាមនុស្ស ដើម្បីជាប្រយោជន៍ដល់យើងខ្ញុំ។
| ៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
| ៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
| ៨ | ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
| ៩ | ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើង យ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឲ្យព្រះអង្គ មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
| ១០ | ដើម្បីឲ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
| ១១ | និងឲ្យមនុស្សគ្រប់ភាសាងប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះបន្ទូលដែលគង់នៅអស់កល្បជានិច្ច ប្រសូតចេញពីព្រះបិតា មុនកាលសម័យទាំងអស់។ នៅថ្ងៃនេះ ព្រះអង្គបានបង្ហាញខ្លួន ដោយប្រសូតជាមនុស្ស ដើម្បីជាប្រយោជន៍ដល់យើងខ្ញុំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ១,១-២)
ព្រះបន្ទូលដែលផ្ដល់ជីវិតគង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់ (ដ្បិតជីវិតនេះបានលេចមកឲ្យយើងឃើញ ហើយយើងសូមផ្ដល់សក្ខីភាព និងសូមជូនដំណឹងមកបងប្អូន អំពីជីវិតអស់កល្បជានិច្ចដែលបែរទៅរកព្រះបិតា និងលេចមកឲ្យយើងឃើញ)។
បន្ទរ៖ មានខ្នែងមួយដុះចេញពីគល់របស់លោកយេសាយ *និងមានផ្កាយមួយរះចេញពីយ៉ាកុប។ បន្ទរឡើងវិញ៖…
—ស្រ្តីក្រមុំព្រហ្មចារីបានផ្តល់កំណើតដល់ព្រះសង្រ្គោះ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ «ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។
ពាក្យអង្វរសកល
នៅថ្ងៃនេះ ព្រះបិតាដែលគង់នៅអស់កល្បជានិច្ច បានចាត់ទេវទូតរបស់ព្រះអង្គឱ្យជូនដំណឹងល្អដល់ព្រះនាងម៉ារីអំពីការសង្រ្គោះ។ ចូរយើងវិលទៅរកព្រះជាម្ចាស់ ហើយអធិដ្ឋានដោយមានទំនុកចិត្តថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបំពេញដួងចិត្តយើងខ្ញុំជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គផង !
ព្រះអង្គបានជ្រើសរើសព្រះនាងព្រហ្មចារិនីម៉ារី ធ្វើជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ
—សូមព្រះអង្គអាណិតអាសូរដល់អស់អ្នកដែលស្វែងរកព្រះអំណោយទាននៃការសង្រ្គោះរបស់ព្រះអង្គ។ (បន្ទរ)
ព្រះអង្គបានចាត់ទេវទូតកាព្រីអែល ឱ្យទៅជម្រាបព្រះនាងម៉ារីអំពីដំណឹងនៃសេចក្តីសុខសាន្ត និងអំណរសប្បាយ
—ដែលផ្តល់ឱ្យពិភពលោកទាំងមូលនូវអំណរនៃការសង្រ្គោះ និងព្រះអំណោយនៃសេចក្តីសុខសាន្តដ៏ពិតប្រាកដ។ (បន្ទរ)
ព្រះនាងម៉ារីបានយល់ព្រមឱ្យព្រះវិញ្ញាណដ៏វិសុទ្ធគ្របបាំងលើនាង ហើយព្រះបន្ទូលរបស់ព្រះអង្គយាងមកគង់នៅក្នុងចំណោមយើងខ្ញុំ
—សូមព្រះអង្គពាល់ដួងចិត្តរបស់យើងខ្ញុំ ដើម្បីយើងខ្ញុំអាចទទួលស្វាគមន៍ព្រះគ្រីស្ត ដូចជាព្រះនាងម៉ារីបានធ្វើផង។ (បន្ទរ)
ព្រះអង្គទតមកអ្នកបន្ទាបខ្លួន ដោយសេចក្តីស្រឡាញ់ ហើយបំពេញអ្នកស្រេកឃ្លាន ដោយព្រះអំណោយទានរបស់ព្រះអង្គ
—សូមព្រះអង្គលើកអ្នកដួលឱ្យក្រោកឈរឡើង ជួយទំនុកបម្រុងដល់អស់អ្នកដែលត្រូវការ ព្រមទាំងជួយលួងលោម និងផ្តល់កម្លាំងដល់អ្នកដែលហៀបនឹងផុតដង្ហើមផង។ (បន្ទរ)
បពិត្រព្រះជាអម្ចាស់នៃយើងខ្ញុំ ! ព្រះអង្គតែមួយគត់ដែលធ្វើការអស្ចារ្យ ហើយរួមជាមួយព្រះអង្គ អ្វីៗទាំងអស់អាចប្រព្រឹត្តទៅបានដោយរលួន
—សូមព្រះអង្គប្រទានការសង្រ្គោះដ៏ពេញលេញឱ្យយើងខ្ញុំ នៅពេលព្រះអង្គប្រោសឱ្យមនុស្សស្លាប់បានរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាជាអម្ចាស់ ! ព្រះអង្គសព្វព្រះហឫទ័យឲ្យព្រះបន្ទូលព្រះអង្គទទួលរូបកាយពីព្រះនាងព្រហ្មចារិនីម៉ារី ហើយទៅជាមនុស្ស។ យើងខ្ញុំប្រកាសថា ព្រះបុត្រាពិតជាព្រះអម្ចាស់ផង ពិតជាមនុស្សផង ហើយព្រះអង្គយាងមករំដោះ និងសង្គ្រោះយើងខ្ញុំ។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំដែលជឿសង្ឃឹមលើព្រះអង្គ រស់នៅតាមឋានៈជាបុត្រធីតារបស់ព្រះអង្គជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

