រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃអង្គារ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១២៥
ព្រះអម្ចាស់គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ
សូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្ត...ដល់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ (កាឡ ៦,១៦)។
បន្ទរទី១ ៖ ព្រះអម្ចាស់គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ។
| ១- | អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់ អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូនដែលស្ថិតស្ថេររហូត ឥតរង្គើឡើយ។ |
| ២- | ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ចយ៉ាងនោះដែរ។ |
| ៣- | ដ្បិតស្តេចពាលពុំអាចគ្រប់គ្រងលើទឹកដីរបស់មនុស្សសុចរិតបានទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅប្រព្រឹត្តអំពើទុច្ចរិតឡើយ។ |
| ៤- | ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។ |
| ៥- | រីឯអស់អ្នកដែលដើរតាមមាគ៌ាដ៏វៀចវេរវិញ សូមព្រះអម្ចាស់ដេញគេឱ្យទៅជាមួយអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតចុះ។ សូមឱ្យអ៊ីស្រាអែលបានប្រកបដោយសេចក្តីសុខសាន្ត!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ។
ទំនុកតម្កើងលេខ ១៣១
ដូចកូននៅជាប់ទ្រូងម្តាយ
ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ
អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព (មថ ១១,២៩)។
បន្ទរទី២ ៖ បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឱ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខឡើយ។
(បទកាកគតិ)
| ១- | បពិត្រព្រះម្ចាស់ | ទូលបង្គំជាមនុស្ស | ដែលមិនអំនួត |
| មិនវាយឫកខ្ពស់ | មិនអាងមិនអួត | មិនចង់ប្រកួត | |
| អ្នកតូចអ្នកទាប | ។ | ||
| ខ្ញុំមិនលោភលន់ | ចង់បានទ្រព្យធន | គេជាដរាប | |
| មិនចង់បានអ្វី | ដែលធំហួសមាឌ | លើសសមត្ថភាព | |
| របស់ខ្ញុំឡើយ | ។ | ||
| ២- | តែផ្ទុយទៅវិញ | ចិត្តខ្ញុំពោរពេញ | ស្ងៀមស្ងាត់ព្រងើយ |
| ដូចជាកូនក្មេង | ជាប់ទ្រូងម្តាយហើយ | វាធ្វើកន្តើយ | |
| នឹងអ្វីទាំងអស់ | ។ | ||
| ៣- | អ៊ីស្រាអែលអើយ | កុំបង្អង់ឡើយ | ទុកចិត្តលើព្រះ |
| តាំងពីឥឡូវ | តទៅឥតខ្ចោះ | រហូតដល់អស់ | |
| កប្បកល្បជានិច្ច | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឱ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខឡើយ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)
ទំនុកនៃការប្រោះលោះ
បន្ទរទី៣ ៖ ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។
| ១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។ |
| ៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
| ១០ | ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយយើងនឹងគ្រងរាជ្យលើផែនដី” ។ |
| ១២ | “កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជ្យសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ២,១៤.១៧.១៨ខ)
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ «ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ ក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ»។
ពាក្យអង្វរសកល
ព្រះគ្រីស្តជាព្រះអម្ចាស់នៃយើង បានដាស់តឿនយើងឱ្យចាំយាម ហើយអធិដ្ឋាន ដើម្បីជៀសផុតពីការល្បួង។ ចូរយើងទូលអង្វរព្រះអង្គ ដោយអស់ពីដួងចិត្តថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមបែរព្រះភក្រ្តទតមកយើងខ្ញុំ ហើយសូមព្រះអង្គអាណិតមេត្តាយើងខ្ញុំផង !
ព្រះយេស៊ូជាព្រះគ្រីស្តនៃយើង! ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងគង់នៅជាមួយអស់អ្នកដែលទូលអង្វរក្នុងព្រះនាមព្រះអង្គ
—សូមជួយយើងខ្ញុំឱ្យអធិដ្ឋានជានិច្ចទៅកាន់ព្រះបិតា រួមជាមួយព្រះអង្គ នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធផង។ (បន្ទរ)
ឱកូនកម្លោះនៃព្រះសហគមន៍អើយ! សូមព្រះអង្គលាងសម្អាតនាង ឱ្យជ្រះស្អាតពីស្នាមប្រឡាក់ទាំងឡាយ
—សូមព្រះអង្គបង្រៀននាងឱ្យដើរក្នុងសេចក្តីសង្ឃឹម និងឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)
ឱមិត្តសម្លាញ់នៃមនុស្សជាតិទាំងឡាយអើយ! សូមបង្រៀនយើងខ្ញុំឱ្យចេះខ្វល់ខ្វាយពីអ្នកជិតខាងខ្លួន ដូចព្រះអង្គបានបង្គាប់មកយើងខ្ញុំ
—ដើម្បីឱ្យមនុស្សលោកអាចមើលឃើញព្រះអង្គកាន់តែច្បាស់ឡើង ប្រៀបបីដូចជាពន្លឺដែលបំភ្លឺពិភពលោក។ (បន្ទរ)
ឱព្រះមហាក្សត្រនៃសុខសន្តិភាព! សូមប្រទានសេចក្តីសុខសាន្តរបស់ព្រះអង្គដល់ពិភពលោក
—ដូច្នេះ វត្តមានរបស់ព្រះអង្គអាចបញ្ចេញឫទ្ធិអំណាចចេស្តានៅគ្រប់ទីកន្លែងទាំងអស់។ (បន្ទរ)
សូមព្រះអង្គបើកទ្វារនៃសុភមង្គលអស់កល្បជានិច្ច ដល់មរណបុគ្គលទាំងឡាយ
—សូមព្រះអង្គទទួលស្វាគមន៍ពួកគេ ឱ្យចូលក្នុងសិរីរុងរឿងនៃជីវិតដែលគ្មានទីបញ្ចប់នោះផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

