បុណ្យព្រះអម្ចាស់ទទួលពិធីជ្រមុជទឹក
(បុណ្យគោរព)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១៣៥
បន្ទរទី១៖ លោកយ៉ូហានមកដល់ ហើយធ្វើពិធីជ្រមុជទឹកនៅវាលរហោស្ថាន។ លោកប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប។
(ក)
| ១ | ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! |
| ២ | អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ |
| ៣ | ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ចូរស្មូតទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។ |
| ៤ | ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប ហើយព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជាជនផ្ទាល់របស់ព្រះអង្គ។ |
| ៥ | ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្ដម ព្រះអម្ចាស់របស់យើង ព្រះអង្គប្រសើរលើសព្រះទាំងប៉ុន្មាន។ |
| ៦ | បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសម្រេចការនោះនៅលើផ្ទៃមេឃ និងផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។ |
| ៧ | ព្រះអង្គនាំពពកចេញពីជើងមេឃ ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ ដើម្បីឲ្យភ្លៀងធ្លាក់ ហើយព្រះអង្គក៏បានបញ្ចេញខ្យល់ឲ្យបក់បោកមកដែរ។ |
| ៨ | ព្រះអង្គបានប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីប គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។ |
| ៩ | ព្រះអង្គសម្ដែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗនៅស្រុកអេស៊ីប ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្តេច។ |
| ១០ | ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន ព្រះអង្គបានប្រហារជីវិតស្តេចដ៏ខ្លាំងពូកែ |
| ១១ | គឺព្រះបាទស៊ីហុន ជាស្តេចស្រុកអាម៉ូរី ព្រះបាទអុកជាស្តេចស្រុកបាសាន និងស្តេចទាំងប៉ុន្មានរបស់ជនជាតិកាណាន |
| ១២ | ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ ឲ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌ក។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ លោកយ៉ូហានមកដល់ ហើយធ្វើពិធីជ្រមុជទឹកនៅវាលរហោស្ថាន។ លោកប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប។
បន្ទរទី២៖ ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។
(ខ)
(បទកាកគតិ)
| ១៣- | បពិត្រព្រះម្ចាស់ | ព្រះនាមរបស់ | ព្រះអង្គគង់វង្ស |
| ជារៀងរហូត | ល្បីល្បាញយូរលង់ | ត្រចះត្រចង់ | |
| អស់កល្បគ្រប់គ្រា | ។ | ||
| ១៤- | ដ្បិតព្រះអង្គរក | យុត្តិធម៌នាំមក | ឲ្យរាស្រ្តប្រជា |
| ព្រះអង្គអាណិត | អាសូរគ្រប់គ្នា | អស់កូនចៅជា | |
| អ្នកស្ម័គ្របម្រើ | ។ | ||
| ១៥- | ព្រះផ្សេងឯទៀត | ជាព្រះមិនពិត | កើតពីមនុស្សធ្វើ |
| ពីមាសពីប្រាក់ | ពីស្ពាន់ពីឈើ | អ្វីសព្វសារពើ | |
| ជាព្រះក្លែងក្លាយ | ។ | ||
| ១៦- | ព្រះនោះមានមាត់ | បើកបិទមិនកើត | មិនអាចនិយាយ |
| មាត់ដែលជាងឆ្លាក់ | គេដាក់មកឲ្យ | ភ្នែកដែលមានហើយ | |
| តែបើកមិនរួច | ។ | ||
| ១៧- | ត្រចៀកក៏មាន | តែស្តាប់មិនបាន | ដូចត្រចៀកខូច |
| ស្រេចតែជាងធ្វើ | តាមធំតាមតូច | ខ្យល់ចូលមិនរួច | |
| ដង្ហើមក៏គ្មាន | ។ | ||
| ១៨- | សូមឲ្យអស់អ្នក | ដែលខំសូនឆ្លាក់ | ឥតមានស្រាកស្រាន្ត |
| ធ្វើព្រះក្លែងក្លាយ | មានទាំងប៉ុន្មាន | ឲ្យពួកគេបាន | |
| ដូចព្រះទាំងនោះ | ។ | ||
| ១៩- | អ៊ីស្រាអែលអើយ | កុំនៅកន្តើយ | នាំគ្នាទាំងអស់ |
| ខំលើកតម្កើង | ព្រះជាអម្ចាស់ | ទាំងពូជរបស់ | |
| លោកអរ៉ុនផង | ។ | ||
| ២០- | គ្រួសារលេវី | ចូរមកមូលមីរ | សរសើរផ្គូផ្គង |
| និងអ្នកដែលធ្លាប់ | គោរពព្រះអង្គ | សរសើរថ្កើងថ្កាន | |
| ព្រះម្ចាស់នៃយើង | ។ | ||
| ២១- | ចូរយើងនាំគ្នា | គ្រប់ៗអង្គា | មូលផ្តុំតម្កើង |
| ព្រះជាអម្ចាស់ | គង់ភ្នំស៊ីយ៉ូន | និងនៅក្នុងក្រុង | |
| យេរូសាឡឹម | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។
បទលើកតម្កើងតាមលិខិតផ្ញើជូនលោកធីម៉ូថេ (១ធម ៣,១៦)
គម្រោងការដ៏លាក់កំបាំង និងសិរីរុងរឿងរបស់ព្រះគ្រីស្ត
បន្ទរទី៣ ៖ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃរហែកជាពីរ។
| ១៦ | ព្រះគ្រីស្តយាងមកមានឋានៈជាមនុស្ស ព្រះអង្គសុចរិតដោយសារព្រះវិញ្ញាណ ព្រះអង្គបានបង្ហាញខ្លួនឲ្យពួកទេវទូតឃើញ គេបានប្រកាសអំពីព្រះអង្គនៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះអង្គក្នុងពិភពលោក ព្រះជាម្ចាស់បានលើកព្រះអង្គឡើងឲ្យមានសិរីរុងរឿង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃរហែកជាពីរ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១០,៣៧-៣៩)
បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសឲ្យបណ្ដាជនទទួលពិធីជ្រមុជទឹក។ បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ និងឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថា ព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឲ្យបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។ យើងជាបន្ទាល់អំពីកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើ នៅក្នុងដែនដីរបស់ជនជាតិយូដា និងនៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាធ្វើគុតព្រះអង្គ ដោយព្យួរនៅលើឈើ។
បន្ទរ៖ បពិត្រព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ! *សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សម្រែក និងពាក្យអធិដ្ឋានរបស់ប្រជាជនព្រះអង្គផង។ បន្ទរឡើងវិញ៖…
-សូមព្រះអង្គបើកប្រភពទឹកដែលផ្តល់ជីវិតឱ្យពួកគេ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ព្រះសង្រ្គោះនៃយើងបានយាងមកទទួលពិធីជ្រមុជទឹក ដើម្បីឱ្យអគ្គសញ្ញាជ្រមុជទឹកដែលព្រះអង្គបានបង្កើត អាចជួយស្រោចស្រង់មនុស្សលោកឱ្យទទួលជីវិតថ្មី។ សូមព្រះអង្គព្យាបាលយើងខ្ញុំឱ្យជាសះស្បើយ ពីអំពើបាបដើម និងបំពាក់យើងខ្ញុំនូវភាពដ៏វិសុទ្ធដែលមិនអាចកាត់ថ្លៃបាន។
ពាក្យអង្វរសកល
ព្រះសង្រ្គោះយើងខ្ញុំសព្វព្រះហឫទ័យទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន ក្នុងទន្លេយ័រដាន់។ ចូរយើងទូលអង្វរទៅព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ឱ្យមកសណ្ឋិតលើយើងខ្ញុំ !
ព្រះគ្រីស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលព្រះបិតាទទួលស្គាល់ព្រះអង្គថា ជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!
—សូមព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ឱ្យមកសណ្ឋិតលើយើងខ្ញុំ។ (បន្ទរ)
ព្រះគ្រីស្តជាអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ព្រះអង្គពុំបានបំបាក់ដើមត្រែង ឬពន្លត់ភ្លើងដែលកំពុងឆេះនោះឡើយ
—សូមអាណិតអាសូរដល់អស់អ្នកដែលកំពុងស្វែងរកព្រះអង្គ ដោយសេចក្តីជំនឿផង។ (បន្ទរ)
ព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលព្រះបិតាបានត្រាស់ហៅព្រះអង្គឱ្យធ្វើជាពន្លឺបំភ្លឺប្រជាជាតិនានា ក្នុងសម្ពន្ធមេត្រីថ្មី
—សូមព្រះអង្គបើកភ្នែកអ្នកខ្វាក់ ដោយអគ្គសញ្ញាជ្រមុជទឹកផង។ (បន្ទរ)
ព្រះគ្រីស្តជាព្រះសង្រ្គោះនៃមនុស្សលោក ដែលព្រះបិតាបានចាក់ប្រេងអភិសេកព្រះអង្គ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ សម្រាប់ព្រះរាជ្យកិច្ចនៃការសង្រ្គោះ
—សូមព្រះអង្គដឹកនាំមនុស្សជាតិឱ្យសម្លឹងមើលព្រះអង្គ និងជឿលើព្រះអង្គ ដើម្បីឱ្យពួកគេអាចមានជីវិតរស់នៅអស់កល្បជានិច្ច។ (បន្ទរ)
ព្រះគ្រីស្តជាទីសង្ឃឹមរបស់យើង ព្រះអង្គបាននាំមនុស្សដែលស្ថិតក្នុងទីងងឹត ឱ្យមកកាន់ពន្លឺនៃការសង្រ្គោះ
—សូមព្រះអង្គទទួលបងប្អូនយើងខ្ញុំដែលបានលាចាកលោកនេះ ទៅឯព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គសម្តែងឲ្យមនុស្សលោកស្គាល់ឋានៈរបស់ព្រះគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់អស់អ្នកដែលទទួលពិធីជ្រមុជទឹក ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យបន្តបេសកកម្មរបស់ព្រះយេស៊ូក្នុងពិភពលោកនេះ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!

