រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃអង្គារ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៣៧,១-៦
បន្ទរទី១ ៖ ព្រះអម្ចាស់នឹងយាងមកពីទីសក្ការដ៏វិសុទ្ធរបស់ព្រះអង្គ ដើម្បីសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ។
| ១ | យើងអង្គុយនៅមាត់ទន្លេស្រុកបាប៊ីឡូន នាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។ |
| ២ | យើងភ្ជួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។ |
| ៣ | ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយសឹក បានសុំឲ្យយើងច្រៀង ពួកអ្នកធ្វើទោសយើង បានសុំឲ្យយើងច្រៀងបទសប្បាយ គេពោលថា: «ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូនឲ្យយើងស្ដាប់ផង!»។ |
| ៤ | តើឱ្យយើងច្រៀងបទតម្កើងថ្វាយព្រះអម្ចាស់ នៅលើទឹកដីបរទេសដូចម្តេចកើត? |
| ៥ | ឱក្រុងយេរូសាឡឹមអើយ! បើខ្ញុំភ្លេចអ្នក សូមឱ្យដៃស្តាំរបស់ខ្ញុំស្ពឹកចុះ! |
| ៦ | ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នក ជាអំណរដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះ សូមឲ្យអណ្ដាតខ្ញុំរឹងទៅចុះ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអម្ចាស់នឹងយាងមកពីទីសក្ការដ៏វិសុទ្ធរបស់ព្រះអង្គ ដើម្បីសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ។
ទំនុកតម្កើងលេខ ១៣៨
បន្ទរទី២ ៖ យើងមានក្រុងមួយដ៏រឹងមាំ គឺព្រះអម្ចាស់ដែលប្រទានការសង្គ្រោះមកយើង ទុកជាកំពែង និងជញ្ជាំងការពារយើង។ ចូរបើកទ្វារ ! ដ្បិតព្រះអម្ចាស់ដែលជាថ្មដា ស្ថិតនៅក្នុងចំណោមយើងរាល់គ្នា អាលេលូយ៉ា !
(បទកាកគតិ)
| ១- | ខ្ញុំសូមតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | អស់ពីដួងចិត្ត |
| នៅមុខទេវតា | ទូលបង្គំស្មូតបទ | តម្កើងថ្វាយថ្វាត់ | |
| ដល់ព្រះអង្គថ្លៃ | ។ | ||
| ២- | ខ្ញុំក្រាបបែរមុខ | តម្រង់ទៅរក | វិហារប្រពៃ |
| ខ្ញុំលើកតម្កើង | ព្រះនាមថ្លាថ្លៃ | ដោយព្រះហឫទ័យ | |
| ស្មោះស្ម័គ្រឥតស្បើយ | ។ | ||
| ៣- | នៅថ្ងៃដែលខ្ញុំ | ស្រែកអង្វរសុំ | ព្រះអង្គតបឆ្លើយ |
| ព្រះអង្គប្រទាន | ឥតមានកន្តើយ | ឱ្យខ្ញុំបានស្បើយ | |
| ក្នុងចិត្តក្លាហាន | ។ | ||
| ៤- | ឱព្រះម្ចាស់អើយ | សូមទ្រង់ផ្តល់ឱ្យ | ស្តេចទាំងប៉ុន្មាន |
| នៅលើផែនដី | នាំគ្នាគ្រប់ប្រាណ | តម្កើងពេលបាន | |
| ឮទ្រង់សន្យា | ។ | ||
| ៥- | សូមឱ្យគេនាំ | គ្នីគ្នាច្រៀងរាំ | តម្កើងកិច្ចការ |
| ថាព្រះអម្ចាស់ | រុងរឿងអស្ចារ្យ | ឧត្តមថ្លៃថ្លា | |
| បំផុតគ្មានពីរ | ។ | ||
| ៦- | ទោះបីព្រះម្ចាស់ | ខ្ពង់ខ្ពស់ពេកណាស់ | ក៏ទ្រង់សំភី |
| គិតមនុស្សលោក | គ្រប់វិនាទី | មនុស្សកាចយាយី | |
| ទ្រង់ស្គាល់ពីឆ្ងាយ | ។ | ||
| ៧- | ពេលទូលបង្គំ | ជួបអាសន្នធំ | ទ្រង់ឥតជិនណាយ |
| ជួយការពារខ្ញុំ | វាយខ្មាំងខ្ចាត់ខ្ចាយ | សង្គ្រោះខ្ញុំដោយ | |
| ឫទ្ធីបារមី | ។ | ||
| ៨- | បពិត្រព្រះម្ចាស់ | ការគ្រប់យ៉ាងនេះ | ពិតជាប្រពៃ |
| ព្រះអង្គប្រកប | ដោយព្រះហឫទ័យ | ករុណាក្រៃ | |
| ឥតបីបោះបង់ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)
បន្ទរទី៣ ៖ ឱព្រះជាម្ចាស់អើយ ! សូមឱ្យមនុស្សនៅលើផែនដីស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ ហើយឱ្យប្រជាជាតិទាំងឡាយស្គាល់ការសង្រ្គោះរបស់ព្រះអង្គ។
| ១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។ |
| ៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
| ១០ | ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។ |
| ១២ | នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ឱព្រះជាម្ចាស់អើយ ! សូមឱ្យមនុស្សនៅលើផែនដីស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ ហើយឱ្យប្រជាជាតិទាំងឡាយស្គាល់ការសង្រ្គោះរបស់ព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ៣,៨ខ-១១)
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ឱអេម៉ានូអែល! ព្រះអង្គជាព្រះមហាក្សត្រ ព្រះអង្គប្រទានច្បាប់ទម្លាប់មកយើង។ ព្រះអង្គជាក្តីប្រាថ្នារបស់ប្រជាជាតិទាំងឡាយ និងជាព្រះសង្រ្គោះរបស់មនុស្សទាំងអស់។
ឱព្រះជាអម្ចាស់យើងខ្ញុំអើយ! សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាព។
ពាក្យអង្វរសកល
បន្ទរ៖ ចូរឱ្យមនុស្សទាំងអស់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ !
—បានឃើញអំពីកិច្ចសង្រ្គោះរបស់ព្រះអង្គផង។ (បន្ទរ)
—ឥឡូវនេះ សូមព្រះអង្គយាងមកវិញ ដើម្បីសង្រ្គោះអស់អ្នកដែលជឿលើព្រះនាមព្រះអង្គផង។ (បន្ទរ)
—សូមព្រះអង្គបន្តសង្រ្គោះ និងរំដោះយើងខ្ញុំឱ្យមានសេរីភាព។ (បន្ទរ)
—សូមព្រះអង្គប្រទានរង្វាន់អស់កល្បជានិច្ច ដល់អ្នកដែលបានទទួលមរណភាពទៅហើយនោះផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!

