រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃពុធ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៧៧
ការរំឭកឡើងវិញនូវស្នាព្រះហស្តរបស់ព្រះជាម្ចាស់
គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច (២ករ ៤,៨)។
បន្ទរទី១ ៖ ឱព្រះជាម្ចាស់អើយ ទឹកសមុទ្របានឃើញព្រះអង្គ! ព្រះអង្គដឹកនាំប្រជារាស្ដ្ររបស់ព្រះអង្គឆ្លងកាត់សមុទ្រ អាលេលូយ៉ា!
| ២ | ខ្ញុំបន្លឺសំឡេងហៅព្រះជាម្ចាស់ ខ្ញុំស្រែកអង្វរព្រះអង្គ ខ្ញុំបន្លឺសំឡេងហៅព្រះជាម្ចាស់ ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ពាក្យខ្ញុំ |
| ៣ | នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គឥតឈប់ឈរ ខ្ញុំមិនចង់ឱ្យនរណាសម្រាលទុក្ខខ្ញុំឡើយ |
| ៤ | ពេលនឹកដល់ព្រះជាម្ចាស់ ខ្ញុំយំថ្ងូរ ពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ |
| ៥ | បពិត្រព្រះអម្ចាស់! ព្រះអង្គធ្វើឱ្យទូលបង្គំទទួលទានដំណេកមិនលក់ ទូលបង្គំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។ |
| ៦ | ទូលបង្គំរំពឹងគិតអំពីអតីតកាល គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ |
| ៧ | ទូលបង្គំរិះគិតដដែលៗពេញមួយយប់ ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្ត ដើម្បីស្វែងយល់ថា |
| ៨ | តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ? តើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេឬ? |
| ៩ | តើព្រះអង្គលែងមានព្រះហឫទ័យមេត្តាករុណាចំពោះយើងហើយឬ? តើព្រះអង្គនៅស្ងៀម លែងមានព្រះបន្ទូលមកយើង អស់កល្បជាអង្វែងតរៀងទៅឬ? |
| ១០ | តើព្រះជាម្ចាស់ភ្លេចសម្តែង ព្រះហឫទ័យប្រណីសន្តោសចំពោះយើងហើយឬ? តើព្រះអង្គឈប់អាណិតអាសូរយើង ដោយទ្រង់ព្រះពិរោធឬ? |
| ១១ | ទូលបង្គំនឹកគិតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះ មកពីព្រះអង្គខ្ពង់ខ្ពស់បំផុត លែងសម្តែងព្រះបារមីជួយយើងទៀតហើយ! |
| ១២ | បពិត្រព្រះអម្ចាស់! ទូលបង្គំរំលឹកនូវស្នាព្រះហស្តព្រះអង្គឡើងវិញ ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ |
| ១៣ | ទូលបង្គំរិះគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពីស្នាព្រះហស្តដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។ |
| ១៤ | បពិត្រព្រះជាម្ចាស់! មាគ៌ារបស់ព្រះអង្គពិតជាវិសុទ្ធ គ្មានព្រះឯណាទៀតធំឧត្តុង្គឧត្តុមដូចព្រះអង្គឡើយ។ |
| ១៥ | មានតែព្រះអង្គទេដែលប្រព្រឹត្តការអស្ចារ្យ ព្រះអង្គសម្តែងឫទ្ធានុភាពឱ្យជាតិសាសន៍នានាឃើញ។ |
| ១៦ | ព្រះអង្គបានប្រើឫទ្ធិបារមីមកលោះប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុប និងពូជពង្សរបស់លោកយ៉ូសែប។ |
| ១៧ | បពិត្រព្រះជាម្ចាស់! ទឹកសមុទ្របានឃើញព្រះអង្គ! ពេលទឹកសមុទ្របានឃើញព្រះអង្គ វាពុះកញ្ជ្រោល សូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។ |
| ១៨ | មានភ្លៀងបង្អុរចុះពីលើមេឃ ហើយក៏មានផ្គរលាន់ឮពីលើមេឃមកយ៉ាងខ្លាំងដែរ រន្ទះរបស់ព្រះអង្គភ្លឺផ្លេកពាសពេញផ្ទៃមេឃ។ |
| ១៩ | នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោក ធ្វើឱ្យផែនដីរញ្ជួយញាប់ញ័រ។ |
| ២០ | ព្រះអង្គយាងកាត់សមុទ្រ ព្រះអង្គយាងកាត់តាមបាតមហាសាគរ គ្មាននរណាអាចរកដានព្រះបាទារបស់ព្រះអង្គឃើញទេ។ |
| ២១ | ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ ដោយសារលោកម៉ូសេ និងលោកអរ៉ុន ដូចគង្វាលដឹកនាំហ្វូងចៀមដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ឱព្រះជាម្ចាស់អើយ ទឹកសមុទ្របានឃើញព្រះអង្គ! ព្រះអង្គដឹកនាំប្រជារាស្ដ្ររបស់ព្រះអង្គឆ្លងកាត់សមុទ្រ អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរព្យាការីសាមូអែលទី១ (១សម ២,១-១០)
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់
ព្រះអង្គបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។
ព្រះអង្គបានប្រទានសម្បត្តិយ៉ាងបរិបូណ៌ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្ដេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ (លក ១,៥២-៥៣)។
បន្ទរទី២ ៖ ជីវិតរបស់មនុស្សត្រូវស្លាប់ ឬរស់ ស្រេចតែលើព្រះអម្ចាស់ អាលេលូយ៉ា!
(បទកាកគតិ)
| ១ | ព្រះម្ចាស់ប្រទាន | ចិត្តខ្ញុំឱ្យមាន | អំណរសប្បាយ | |
| ព្រោះព្រះអង្គលើក | ខ្ញុំខ្ពស់ពេកក្រៃ | ខ្ញុំអាចនិយាយ | ||
| តទល់ពួកខ្មាំង | ។ | |||
| ២ | គ្មានព្រះអង្គណា | វិសុទ្ធអស្ចារ្យ | ដូចជាព្រះអង្គ | |
| ឥតមានព្រះណា | ប្រសើរដូចទ្រង់ | ជាថ្មជួយបាំង | ||
| ដូចព្រះយើងទេ | ។ | |||
| ៣ | កុំអួតបំប៉ោង | ពោលពាក្យកាចកោង | ព្រហើនដៀលជេរ | |
| ដ្បិតព្រះជាម្ចាស់ | ថ្លឹងថ្លែងរិះរេ | វិនិច្ឆ័យឥតប្រែ | ||
| តាមអំពើមនុស្ស | ។ | |||
| ៤ | អ្នកខ្លាំងពូកែ | ព្រះអង្គបំបែរ | បំបាក់ទាំងអស់ | |
| បំផ្លាញទាំងធ្នូ | តែទ្រង់សន្តោស | ប្រទានដល់មនុស្ស | ||
| កម្លាំងទន់ខ្សោយ | ។ | |||
| ៥ | ពួកអ្នកដែលមាន | អាហារគ្រប់គ្រាន់ | ឥឡូវគេធ្លោយ | |
| ធ្លាក់ខ្លួនវេទនា | ខ្វះខាតមុខក្រោយ | គ្មានអ្វីនឹងឱ្យ | ||
| ចម្អែតក្រពះ | ។ | |||
| ឯអ្នកធ្លាប់ឃ្លាន | បែរទៅជាមាន | អាហារមិនខ្វះ | ||
| គេបរិភោគឆ្អែត | បរិបូណ៌ពេញពាស | មានច្រើនដេរដាស | ||
| លែងមុខស្រពោន | ។ | |||
| មិនតែប៉ុណ្ណោះ | ព្រះអង្គសន្តោស | ស្រីអារគ្មានកូន | ||
| មិនឱ្យដាច់ពូជ | វិនាសសាបសូន្យ | អាចសម្រាលកូន | ||
| បានប្រាំពីរដង | ។ | |||
| ៦ | ជីវិតនៃមនុស្ស | ត្រូវស្លាប់ឬរស់ | ស្រេចលើព្រះអង្គ | |
| គេត្រូវធ្លាក់ទៅ | ស្ថានមនុស្សស្លាប់ផង | ឬក៏បានឡើង | ||
| ស្រេចទ្រង់ចាត់ចែង | ។ | |||
| ៧ | មនុស្សមានក្រ | អាក្រក់ឬល្អ | មិនមែនខ្លួនឯង | |
| ព្រះម្ចាស់បន្ទាប | ឬក៏លើកឡើង | ព្រះអង្គចាត់ចែង | ||
| តាមព្រះហឫទ័យ | ។ | |||
| ៨ | ទ្រង់លើកមនុស្ស | ទុគ៌តស្រីប្រុស | ពីធូលីដី | |
| ដកអ្នកកំសត់ | វេទនាក្រក្រី | នោះគឺដើម្បី | ||
| ឱ្យស្មើអ្នកធំ | ។ | |||
| ឱ្យបានគ្រងរាជ្យ | ពេញដោយអំណាច | រុងរឿងឧត្តម | ||
| ដ្បិតព្រះអម្ចាស់ | តាំងគ្រឹះរឹងមាំ | ផែនដីដ៏ធំ | ||
| មិនរលំឡើយ | ។ | |||
| ៩ | ព្រះអង្គមើលថែ | ជីវិតពួកគេ | ផុតទុក្ខល្ហែល្ហើយ | |
| គឺអ្នកស្មោះត្រង់ | ព្រះអង្គនោះហើយ | ទ្រង់មិនកន្តើយ | ||
| ថ្នាក់ថ្នមបមបី | ។ | |||
| ឯមនុស្សអាក្រក់ | ចិត្តខ្មៅកខ្វក់ | ទុយ៌សអប្រីយ៍ | ||
| គេនឹងវិនាស | ក្នុងពេលដ៏ខ្លី | ដ្បិតមនុស្សគ្មានជ័យ | ||
| ដោយកម្លាំងទេ | ។ | |||
| ១០ | ព្រះអង្គបញ្ចោញ | រន្ទះដេញបាញ់ | ទៅលើពួកគេ | |
| ព្រះម្ចាស់វិនិច្ឆ័យ | ទោសផែនដីដែរ | ទ្រង់គ្រប់គ្រងថែ | ||
| មិនប្រែទាល់សោះ | ។ | |||
| ព្រះអង្គប្រទាន | អានុភាពឱ្យមាន | ដល់ក្សត្រអង្គនោះ | ||
| ប្រទានអំណាច | ចេស្តាទាំងអស់ | ដែលទ្រង់ថ្កើងយស | ||
| ចាក់ប្រេងអភិសេក | ។ | |||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | ||
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | ||
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ជីវិតរបស់មនុស្សត្រូវស្លាប់ ឬរស់ ស្រេចតែលើព្រះអម្ចាស់ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៩៧
សីរីរុងរឿងរបស់ព្រះអម្ចាស់ ជះពន្លឺមកលើពិភពលោក
នៅក្នុងទំនុកតម្កើងនេះ មានរៀបរាប់អំពីការសង្គ្រោះពិភពលោក ដែលមនុស្សគ្រប់ជាតិសាសន៍នឹងទទួលជឿលើព្រះគ្រីស្ត (សន្តអាថាណាស)។
បន្ទរទី៣ ៖ មានពន្លឺបំភ្លឺមនុស្សសុចរិត មនុស្សដែលមានចិត្តទៀងត្រង់នឹងមានអំណរសប្បាយ អាលេលូយ៉ា!
| ១ | ព្រះអម្ចាស់គ្រងរាជ្យ! ចូរឱ្យផែនដីរីករាយឡើង! ចូរឱ្យកោះទាំងឡាយមានអំណរសប្បាយ! |
| ២ | មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គ ព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។ |
| ៣ | មានភ្លើងឆេះនៅខាងមុខព្រះអង្គ បំផ្លាញខ្មាំងសត្រូវដែលនៅជុំវិញព្រះអង្គ។ |
| ៤ | ផ្លេកបន្ទោររបស់ព្រះអង្គជះពន្លឺមកលើពិភពលោក ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រ។ |
| ៥ | ភ្នំនានារលាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដូចក្រមួនត្រូវថ្ងៃ គឺនៅចំពោះព្រះភក្រ្តព្រះអម្ចាស់នៃផែនដីទាំងមូល។ |
| ៦ | ផ្ទៃមេឃប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ ហើយប្រជារាស្ត្រទាំងអស់បានឃើញសីរីរុងរឿងរបស់ព្រះអង្គ។ |
| ៧ | អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ គឺអួតអាងក្នុងការគោរពបម្រើព្រះឥតបានការ នឹងត្រូវអាម៉ាស! ព្រះទាំងឡាយអើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។ |
| ៨ | បពិត្រព្រះអម្ចាស់! ពេលអ្នកក្រុងស៊ីយ៉ូនឮដំណឹងថា ព្រះអង្គវិនិច្ឆ័យដូច្នេះ គេមានអំណររីករាយ អ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ |
| ៩ | បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូល ព្រះអង្គប្រសើរបំផុតលើព្រះទាំងប៉ុន្មាន។ |
| ១០ | អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ! ចូរស្អប់អំពើអាក្រក់! ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គ ព្រះអង្គរំដោះគេឱ្យបានរួចពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។ |
| ១១ | មានពន្លឺបំភ្លឺមនុស្សសុចរិត មនុស្សដែលមានចិត្តទៀងត្រង់នឹងមានអំណរសប្បាយ។ |
| ១២ | មនុស្សសុចរិតអើយ! ចូរនាំគ្នាសប្បាយចំពោះកិច្ចការដែលព្រះអម្ចាស់បានប្រព្រឹត្ត ! ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ មានពន្លឺបំភ្លឺមនុស្សសុចរិត មនុស្សដែលមានចិត្តទៀងត្រង់នឹងមានអំណរសប្បាយ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៦,៨-១១)
ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រីស្ដ យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយព្រះអង្គដែរ ព្រោះយើងដឹងថា ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ មច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ ដ្បិតព្រះអង្គបានសោយទិវង្គតនោះ គឺសោយទិវង្គតឱ្យបានរួចផុតពីអំណាចបាបម្ដងជាសូរេច។ ឥឡូវនេះ ព្រះអង្គមានព្រះជន្មរស់នោះ គឺរស់សម្រាប់ព្រះជាម្ចាស់។ រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់សម្រាប់ព្រះជាម្ចាស់ ដោយរួមជាមួយព្រះគ្រីស្ដយេស៊ូ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖..
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឱ្យគេវិនាសឡើយ អាលេលូយ៉ា!
ពាក្យអង្វរសកល
ដោយព្រះអំណោយពីព្រះបិតា ព្រះអង្គបានប្រោសព្រះគ្រីស្តឱ្យមានព្រះជន្មរស់ឡើងវិញ ហើយក្រុមគ្រីស្តទូតបានឃើញព្រះអង្គ។ ចូរយើងទូលអង្វរទៅព្រះបិតាថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានសិរីរុងរឿងនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំផង !
ឱព្រះបិតានៃពន្លឺអើយ ! នៅថ្ងៃនេះ យើងខ្ញុំសូមថ្វាយទៅព្រះអង្គនូវពាក្យអរព្រះគុណ និងពាក្យសរសើរតម្កើង ដែលព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ឱ្យចូលទៅក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ
—ដើម្បីទទួលព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ (បន្ទរ)
សូមឱ្យការខិតខំប្រឹងប្រែងរបស់មនុស្សជាតិ ធ្វើឱ្យពិភពលោកកាន់តែមានមនុស្សបរិសុទ្ធ
—និងពង្រឹងដោយអំណាចនៃព្រះវិញ្ញាណរបស់ព្រះអង្គ។ (បន្ទរ)
សូមឱ្យយើងខ្ញុំឧស្សាហ៍ព្យាយាមក្នុងការបម្រើអ្នកដទៃ
—ដូច្នេះ ក្រុមគ្រួសារទាំងមូលអាចក្លាយជាសក្ការបូជា ក្នុងការលើកតម្កើងព្រះជាម្ចាស់ដែលគាប់ព្រះហឫទ័យព្រះអង្គ។ (បន្ទរ)
នៅព្រឹកថ្ងៃថ្មីនេះ សូមព្រះអង្គបំពេញយើងខ្ញុំដោយធម៌មេត្តាករុណារបស់ព្រះអង្គ
—ដើម្បីឱ្យថ្ងៃនេះ ក្លាយទៅជាថ្ងៃនៃអំណរសប្បាយ និងការសរសើរតម្កើងព្រះអង្គ។ (បន្ទរ)
ពាក្យអធិដ្ឋាន
បពិត្រព្រះជាអម្ចាស់ ! ជារៀងរាល់ឆ្នាំ ព្រះសហគមន៍នាំគ្នាគិតសញ្ជឹងអំពីព្រះអង្គ ដែលប្រោសឱ្យព្រះយេស៊ូក្រោកឡើង ពីចំណោមមនុស្សស្លាប់។ ព្រះអង្គប្រោសឱ្យយើងខ្ញុំមានកិត្តិយស មានចិត្តសង្ឃឹម និងមានជីវិតថ្មី។ សូមព្រះអង្គមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

