រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃចន្ទ
សន្តអំប្រូស ជាអភិបាល និងជាគ្រូបាធ្យាយព្រះសហគមន៍
(បុណ្យរំឭកចាំបាច់)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
ថ្ងៃចន្ទ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៤២
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់!
អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សូមអញ្ជើញមកទទួលទឹកដែលផ្តល់ជីវិត ដោយមិនបាច់បង់ថ្លៃ! (វវ ២២,១៧)។
បន្ទរទី១៖ តើដល់ពេលណាទើបខ្ញុំអាចទៅនៅចំពោះព្រះភក្ត្រព្រះអង្គបាន?
| ២ | បពិត្រព្រះជាម្ចាស់! ទូលបង្គំប្រាថ្នាចង់នៅជាមួយព្រះអង្គខ្លាំងណាស់។ ដូចក្តាន់ប្រាថ្នារកទឹកហូរដែរ។ |
| ៣ | ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះដ៏មានព្រះជន្មគង់នៅ តើដល់ពេលណាទើបខ្ញុំអាចទៅនៅចំពោះព្រះភក្ត្រព្រះអង្គបាន? |
| ៤ | ខ្ញុំសម្រក់ទឹកភ្នែកទាំងយប់ទាំងថ្ងៃ ឥតមានល្ហែ។ គេចេះតែពោលមកខ្ញុំថា “តើព្រះរបស់អ្នកនៅឯណា?” ។ |
| ៥ | ខ្ញុំស្រណោះស្រណោកយ៉ាងក្រៃលែង នឹកឃើញពីគ្រាដែលខ្ញុំនាំមុខប្រជាជនមួយចំនួនធំ ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ពួកគេមានអំណរសប្បាយ ស្រែកហ៊ោរ និងអរព្រះគុណព្រះអង្គ។ |
| ៦ | ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!” ខ្ញុំមុខជានឹងសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។ |
| ៧ | បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំស្រយុតចិត្តជាខ្លាំង ហេតុនេះហើយ បានជាទូលបង្គំនឹកដល់ព្រះអង្គ ពីភូមិទន្លេយ័រដាន់ ភ្នំហ៊ែរម៉ូន និងភ្នំមីតសារ។ |
| ៨ | ព្រះអង្គបានធ្វើឱ្យទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំផ្ទួនៗគ្នា ដូចទឹកជ្រោះធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។ |
| ៩ | សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំនៅពេលថ្ងៃ ដូច្នេះ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ នៅពេលយប់ ខ្ញុំសូមអង្វរព្រះអង្គជាម្ចាស់នៃជីវិតខ្ញុំ។ |
| ១០ | ខ្ញុំទូលសូមព្រះជាម្ចាស់ ដែលជាថ្មដារបស់ខ្ញុំថា “ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវមុខស្រពោន ដោយត្រូវខ្មាំងសង្កត់សង្កិនដូច្នេះ?” ។ |
| ១១ | ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ រហូតដល់ធ្វើឱ្យទូលបង្គំឈឺចុកចាប់សព្វសាព៌ាង្គកាយ គេចេះតែពោលមកទូលបង្គំ គ្រប់ពេលគ្រប់វេលាថា “តើព្រះរបស់អ្នកនៅឯណា?”។ |
| ១២ | ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរអំពីខ្លួនឯងធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!” ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ តើដល់ពេលណាទើបខ្ញុំអាចទៅនៅចំពោះព្រះភក្ត្រព្រះអង្គបាន?
បទលើកតម្កើងតាមលោកបេនស៊ីរ៉ាក់ (បសរ ៣៦,១-៥.៧.១០-១៣)
ពាក្យអង្វរសូមព្រះអម្ចាស់រំដោះក្រុងយេរូសាឡឹម
រីឯជីវិតអស់កល្បជានិច្ចនោះ គឺឱ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់
និងឱ្យគេស្គាល់ព្រះយេស៊ូគ្រីស្ដ ដែលព្រះអង្គចាត់ឱ្យមក (យហ ១៧,៣)។
បន្ទរទី២៖ ឱព្រះអម្ចាស់អើយ ! សូមសម្ដែងព្រះហឫទ័យមេត្តាករុណាដ៏ភ្លឺស្វាងរបស់ព្រះអង្គ ឱ្យយើងខ្ញុំមើលឃើញផង។
(បទពាក្យ ៧)
| ១- | ឱព្រះជាម្ចាស់ដែលគ្រប់គ្រង | លើលោកឥតហ្មងទាំងមូលអើយ | |
| សូមអាណិតអាសូរយើងហើយ | ទតកុំកន្តើយយើងខ្ញុំផង | ។ | |
| ២- | សូមធ្វើឱ្យគ្រប់ជាតិទាំងឡាយ | រស់ទាំងខ្វល់ខ្វាយកុំបង្អង់ | |
| ឱ្យគេបានឃើញឫទ្ធិព្រះអង្គ | ស្ញប់ស្ញែងខ្លាចផងអានុភាព | ។ | |
| ៣- | សូមព្រះអង្គលើកព្រះហស្តវាយ | ប្រជាជិតឆ្ងាយជាដរាប | |
| ដើម្បីឱ្យគេស្គាល់អានុភាព | ឱ្យគេជ្រួតជ្រាបពីបារមី | ។ | |
| ៤- | ដោយព្រះអង្គដាក់ទោសយើងខ្ញុំ | ពិតជាសក្តិសមគ្មានទាស់អ្វី | |
| តែសូមសម្តែងព្រះបារមី | ឱ្យជាតិដទៃឃើញច្បាស់ថា | ។ | |
| ព្រះអង្គជាព្រះដ៏វិសុទ្ធ | វិសេសបំផុតលើលោកា | ||
| សូមសម្តែងឱ្យខ្ញុំដឹងថា | ព្រះអង្គផ្តន្ទាពួកគេដែរ | ។ | |
| ៥- | សូមឱ្យមនុស្សគ្រប់ជាតិសាសន៍ | ទទួលស្គាល់ច្បាស់គ្មានកែប្រែ | |
| ក្រៅពីព្រះអង្គគ្មានព្រះទេ | ត្រូវចេះរិះរេស្គាល់ព្រះអង្គ | ។ | |
| ៧- | សូមទ្រង់សម្តែងថ្លែងសិរី | រុងរឿងម្ចាស់ថ្លៃកុំបង្អង់ | |
| បារមីខ្លាំងក្លានៃព្រះអង្គ | ឱ្យមនុស្សទាំងពួងសរសើរកោត | ។ | |
| ១០- | សូមពេលចុងក្រោយឆាប់មកដល់ | ព្រះអង្គកុំខ្វល់ភ្លេចសម្តែង | |
| គេនឹងរៀបរាប់ដោយកោតក្រែង | អស្ចារ្យជាក់ស្តែងទ្រង់ប្រព្រឹត្ត | ។ | |
| ១១- | សូមឱ្យភ្លើងនៃព្រះពិរោធ | កំហឹងក្រេវក្រោធឆេះបំបាត់ | |
| ដុតកម្ទេចពួកអ្នកទុច្ចរិត | កុំឱ្យវារត់រួចសោះឡើយ | ។ | |
| ១២- | សូមទ្រង់បំបែកក្បាលសត្រូវ | កុំទុកឱ្យនៅពួកនោះហើយ | |
| វាពោលក្តែងៗគ្មានគិតឡើយ | ថាវានេះហើយសំខាន់ណាស់ | ។ | |
| ១៣- | សូមទ្រង់ប្រមូលកុលសម្ពន្ធ | ឱ្យឆាប់រួសរាន់កុំក្រឡះ | |
| ពូជពង្សយ៉ាកុបមានច្រើនណាស់ | រស់នៅដេរដាសឱ្យមកជុំំ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមសម្ដែងព្រះហឫទ័យមេត្តាករុណាដ៏ភ្លឺស្វាងរបស់ព្រះអង្គ ឱ្យយើងខ្ញុំមើលឃើញផង។
ទំនុកតម្កើងលេខ ១៩
ស្នាព្រះហស្តទាំងប៉ុន្មាន ចូរសរសើរតម្កើងព្រះជាម្ចាស់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង និងដើម្បីតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្តីសុខសាន្ត (លក ១,៧៨-៧៩)។
បន្ទរទី៣៖ សូមសរសើរតម្កើងព្រះអង្គ នៅលើលំហអាកាសវេហាស៍ដ៏ធំធេង ដែលគ្រប់គ្រងស្ថានបរមសុខ !
| ២ | ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់។ អាកាសវេហាស៍ ប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ។ |
| ៣ | ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត យប់មួយប្រាប់យប់មួយទៀតឱ្យបានដឹង។ |
| ៤ | ដោយមិនប្រើភាសា ឬពាក្យសំដីទេ ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។ |
| ៥ | ប៉ុន្តែ សេចក្តីថ្លែងរបស់មេឃត្រេចចរលើផែនដីទាំងមូល ហើយសំឡេងរបស់អាកាសវេហាស៍ លាន់ឮរហូតដល់ដាច់ស្រយាលនៃពិភពលោក ជាកន្លែងដែលព្រះជាម្ចាស់ បានតម្លើងពន្លាសម្រាប់ព្រះអាទិត្យ។ |
| ៦ | ព្រះអាទិត្យរះឡើងប្រៀបបីដូចជាកូនកំលោះ ចេញមកសំពះផ្ទឹម ដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប ចេញមករត់ប្រណាំងទាំងអរសប្បាយ។ |
| ៧ | ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត គ្មានអ្វីអាចបំបាំងកម្តៅរបស់ព្រះអាទិត្យបានឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ សូមសរសើរតម្កើងព្រះអង្គ នៅលើលំហអាកាសវេហាស៍ដ៏ធំធេង ដែលគ្រប់គ្រងស្ថានបរមសុខ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ២,៣)
«ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះរបស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
បន្ទរ៖ យេរូសាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
-អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ព្រះអម្ចាស់មានព្រះបន្ទូលប្រកាសថា៖ ចូរកែប្រែចិត្តគំនិត ដ្បិតព្រះរាជ្យរបស់ព្រះជាម្ចាស់ ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!
ពាក្យអង្វរសកល
បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក !
—សូមព្រះអង្គមេត្តាលាងជម្រះដួងចិត្តរបស់យើងខ្ញុំ ចេញពីបំណងប្រាថ្នាឥតប្រយោជន៍ទាំងឡាយផង។ (បន្ទរ)
—ថ្លែងពីភាពថ្កុំថ្កើងរបស់ព្រះអង្គ ប្រាប់ដល់មនុស្សទាំងអស់គ្នាផង។ (បន្ទរ)
—សូមឱ្យពន្លឺនេះការពារអស់អ្នកដែលជឿទុកចិត្តលើព្រះអង្គ។ (បន្ទរ)
—សូមឱ្យយើងខ្ញុំមានចិត្តឆេះឆួលទទួលស្វាគមន៍ព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់អើយ ! ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ចំពោះមនុស្សលោក។ សូមព្រះអង្គមេត្តាទទួលពាក្យអង្វររបស់យើងខ្ញុំ។ សូមព្រះអង្គតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យមានឆន្ទៈបរិសុទ្ធទៀងត្រង់ សុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះបុត្រា ដែលប្រសូតជាមនុស្សដូចយើងខ្ញុំផង។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

