១៧ ធ្នូ ២០២៥

Written on 10/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃពុធ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១០៥-១១២

ពន្លឺបំភ្លឺមាគ៌ា

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

១០៥ ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងដែលបំភ្លឺជំហានទូលបង្គំ
និងជាពន្លឺដែលបំភ្លឺផ្លូវរបស់ទូលបង្គំ។
១០៦
ទូលបង្គំសូមសន្យាដោយឥតងាករេថា
ទូលបង្គំនឹងប្រតិបត្តិតាមសេចក្តីសម្រេចដ៏សុចរិតរបស់ព្រះអង្គ។
១០៧
បពិត្រព្រះអម្ចាស់! ទូលបង្គំរងទុក្ខវេទនាខ្លាំងពន់ពេកណាស់
សូមប្រោសប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
១០៨
ឱព្រះអម្ចាស់អើយ! សូមទទួលពាក្យអង្វររបស់ទូលបង្គំទុកជាតង្វាយ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!
១០៩
ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច
ប៉ុន្តែ ទូលបង្គំមិនភ្លេចធម្មវិន័យរបស់ព្រះអង្គទេ។
១១០
មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ
តែទូលបង្គំមិនវង្វេងចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ។
១១១
ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ
ដំបូន្មានទាំងនេះធ្វើឱ្យទូលបង្គំមានអំណរនៅក្នុងចិត្ត។
១១២
ទូលបង្គំប្តេជ្ញាចិត្តធ្វើតាមក្រិត្យវិន័យរបស់ព្រះអង្គ
គឺជារង្វាន់របស់ទូលបង្គំរហូតដល់ទីបំផុត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៧០

ឱព្រះអម្ចាស់អើយ! សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!

លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ» (មថ ៨,២៥)។

(បទពាក្យ ៧)

២- ឱព្រះជាម្ចាស់នៃខ្ញុំអើយ សូមយាងមកហើយជួយរំដោះ  
  សូមទ្រង់មេត្តាជួយសង្គ្រោះ ប្រោសខ្ញុំឱ្យរស់បានឆាប់ៗ
៣- ឱ្យអ្នកព្យាបាទជីវិតខ្ញុំ ត្រូវជួបទុក្ខធំកិត្តិយសអាប់  
  ទាំងអ្នកដែលប៉ងចង់ធ្វើបាប វិនាសឆុតឆាប់ត្រូវដកខ្លួន
៤- សូមឱ្យអ្នកដែលសើចចំអក លែបខាយឡឺយឡកវិនាសសូន្យ  
  ត្រូវបរាជ័យមិនរួចខ្លួន កិត្តិយសសាបសូន្យអន្តរាយ
៥- រីអ្នកស្រឡាញ់ការសង្គ្រោះ ឱ្យគេទាំងនោះជួបសប្បាយ  
  ថ្លែងឥតឈប់ឈរទាំងយប់ថ្ងៃ សូមលើកសិរីថ្កើងព្រះអង្គ
៦- ឱព្រះអម្ចាស់ទូលបង្គំ រស់រងទុក្ខធំវេទនាណាស់  
  សូមយាងមកជួយដោយរូតរះ មេត្តាសង្គ្រោះកុំបង្អង់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ៧៥

ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម

ព្រះ‌អង្គ​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ព្រះ‌អង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង (លក ១,៥២)។

២- បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ!
យើងខ្ញុំសូមសរសើរតម្កើងព្រះនាមព្រះអង្គ ដែលគង់នៅជិតយើងខ្ញុំ
យើងខ្ញុំរៀបរាប់អំពីស្នាព្រះហស្ត ដ៏គួរឱ្យស្ញប់ស្ញែងរបស់ព្រះអង្គ!
៣-
ព្រះអង្គមានព្រះបន្ទូលថា “ដល់គ្រាដែលយើងបានកំណត់ទុក
យើងនឹងវិនិច្ឆ័យដោយយុត្តិធម៌!
៤-
ផែនដី និងសត្វលោកទាំងអស់ ដែលរស់នៅលើផែនដីនឹងត្រូវរលាយ
គឺយើងដែលបានធ្វើឱ្យផែនដីនៅតែរឹងមាំ!”។
៥-
យើងនិយាយប្រាប់មនុស្សអួតបំប៉ោងថា “កុំអួតបំប៉ោងទៀត!”
ហើយប្រាប់មនុស្សពាលថា “កុំវាយឫកខ្ពស់!”
៦-
កុំប្រកាន់ឫកខ្ពស់ពេក ឈប់និយាយព្រហើនកោងកាចទៅ!
៧-
អ្នកដែលវិនិច្ឆ័យ មិនមែនមកពីខាងកើត ឬខាងលិច
ហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ
៨-
គឺព្រះជាម្ចាស់ទេតើដែលវិនិច្ឆ័យ
ព្រះអង្គដាក់ទោសអ្នកនេះ ហើយលើកលែងទោសអ្នកនោះ។
៩-
ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ត
គឺពែងដែលពេញទៅដោយព្រះពិរោធ
ពេលព្រះអង្គចាក់ពែងនោះទៅលើផែនដី
មនុស្សអាក្រក់ទាំងប៉ុន្មាន ត្រូវតែទទួលទោសចៀសមិនផុតឡើយ។
១០-
រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីព្រះរបស់លោកយ៉ាកុបរហូតតរៀងទៅ
ខ្ញុំនឹងច្រៀងតម្កើងព្រះអង្គ។
១១-
ព្រះអង្គនឹងបំបាក់អំនួតរបស់មនុស្សពាល
តែព្រះអង្គនឹងលើកមុខមនុស្សសុចរិតឡើង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤,២)

នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពន្លក​មួយ​លូត​ចេញ​មក ពន្លក​នេះ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សល់​ពី​ស្លាប់ ឲ្យ​មាន​កិត្តិ‌យស និង​សិរី‌រុង​រឿង ហើយ​ដី​នឹង​បង្កើត​ភោគ‌ផល​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​មោទន‌ភាព និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ។

បន្ទរ៖ សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះ‌អម្ចាស់។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤,៣)

ពេល​នោះ អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​ដែល​សល់​ពី​ស្លាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​បាន​រួច​ជីវិត នឹង​មាន​ឈ្មោះ​ថា «ជន​ដ៏‌វិសុទ្ធ»។ ព្រះ‌អម្ចាស់​កត់​ឈ្មោះ​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ សូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូល‌បង្គំ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦១,១១)

ដី​ធ្វើឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា ព្រះ‌ជា‌អម្ចាស់​នឹង​ធ្វើឲ្យ​សេចក្ដី​សុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គដែលជាព្រះបង្កើតមេឃ និងដី ព្រមទាំងលោះមនុស្សលោកឲ្យរួចពីបាប។ ព្រះអង្គប្រទានព្រះបន្ទូលដែលមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ឲ្យប្រសូតជាមនុស្ស ដោយសារព្រះនាងព្រហ្មចារីម៉ារី។ សូមព្រះអង្គប្រោសយើងខ្ញុំឲ្យរៀបចំខ្លួនទទួលព្រះបុត្រាដែលកំពុងយាងមក។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់
-សូមអរព្រះគុណព្រះជាម្ចាស់ !