រដូវធម្មតា សប្ដាហ៍ទី១៣ ថ្ងៃព្រហស្បតិ៍
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,១៧-២៤
បន្ទរទី១ ៖ សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញភាពថ្លៃថ្នូរដ៏អស្ចារ្យនៃធម្មវិន័យរបស់ព្រះអង្គ។
| ១៧ | សូមប្រណីសន្តោសទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ នោះទូលបង្គំនឹងមានជីវិត ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ |
| ១៨ | សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញ ភាពថ្លៃថ្នូរដ៏អស្ចារ្យនៃធម្មវិន័យរបស់ព្រះអង្គ។ |
| ១៩ | ទូលបង្គំស្នាក់នៅជាបណ្តោះអាសន្នលើផែនដីនេះ សូមកុំលាក់វិន័យរបស់ព្រះអង្គនឹងទូលបង្គំឡើយ។ |
| ២០ | ចិត្តទូលបង្គំតែងតែផ្តោតទៅរកសេចក្តីដែលព្រះអង្គបានសម្រេចជានិច្ច។ |
| ២១ | ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង ដែលជាជនត្រូវបណ្តាសា វង្វេងឆ្ងាយពីវិន័យរបស់ព្រះអង្គ។ |
| ២២ |
|
| ២៣ | ទោះបីជាមេដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំយ៉ាងណាក៏ដោយ ក៏ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនេះ នៅតែសញ្ជឹងគិតពីក្រិត្យវិន័យរបស់ព្រះអង្គជានិច្ច។ |
| ២៤ | ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់ ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញភាពថ្លៃថ្នូរដ៏អស្ចារ្យនៃធម្មវិន័យរបស់ព្រះអង្គ។
ទំនុកតម្កើងលេខ ២៥
ការទូលសុំលើកលែងទោស និងការសង្រ្គោះ
សេចក្តីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តឡើយ (រ៉ូម ៥,៥)។
បន្ទរទី២ ៖ បពិត្រព្រះអម្ចាស់ ! សូមណែនាំទូលបង្គំឱ្យស្គាល់សេចក្ដីពិតរបស់ព្រះអង្គ។
(ក)
(បទពាក្យ ៧)
| ១- | ឱព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្ត | ផ្ចង់ទាំងគំនិតឥតរវាត | |
| ទៅលើព្រះអង្គមិនឃ្លាងឃ្លាត | នឹកហើយគិតទៀតមិនបែកចិត្ត | ។ | |
| ២- | បពិត្រព្រះម្ចាស់ទូលបង្គំ | ពេលនេះរូបខ្ញុំផ្ញើជីវិត | |
| កុំឱ្យទូលបង្គំត្រូវខកចិត្ត | ព្រោះខ្មាំងជុំជិតមានជោគជ័យ | ។ | |
| ៣- | អស់អ្នកសង្ឃឹមលើព្រះអង្គ | នឹងមិនត្រូវបង់ខកចិត្តអ្វី | |
| គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃ | ទើបខកចិត្តក្រៃអ្វីក៏គ្មាន | ។ | |
| ៤- | ឱព្រះអម្ចាស់ទូលបង្គំ | សូមជួយណែនាំនិងបង្រៀន | |
| ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន | វិសុទ្ធហួសស្មាននៃព្រះអង្គ | ។ | |
| ៥- | សូមជួយអប់រំខ្ញុំឱ្យរស់ | តាមក្តីពិតស្មោះព្រះអង្គផង | |
| ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង | សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ | ។ | |
| ៦- | ឱព្រះអម្ចាស់សូមកុំភ្លេច | ចាំជាប់ជានិច្ចពេញព្រះទ័យ | |
| ដែលធ្លាប់អាណិតពន់ពេកក្រៃ | ករុណាប្រណីខ្ញុំជានិច្ច | ។ | |
| ៧- | សូមបំភ្លេចបាបនិងកំហុស | ដែលខ្ញុំមានទោះច្រើនឬតិច | |
| នៅពីក្មេងខ្ចីសូមបំភ្លេច | ទ្រង់គ្មានកលកិច្ចសូមមេត្តា | ។ | |
| ៨- | ព្រះអម្ចាស់មានព្រះហឫទ័យ | សប្បុរសពេកក្រៃករុណា | |
| សូមជួយបង្ហាញពីមាគ៌ា | មនុស្សបាបរាល់គ្នាបានស្គាល់ផង | ។ | |
| ៩- | ព្រះអង្គនាំមនុស្សដែលមានចិត្ត | សុភាពសុចរិតតាមគន្លង | |
| មាគ៌ាត្រឹមត្រូវល្អផូរផង់ | មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ | ។ | |
| ១០- | មាគ៌ារបស់ព្រះអម្ចាស់ | សម្តែងយ៉ាងច្បាស់ករុណាធម៌ | |
| ដល់អ្នកគោរពទោះក្រីក្រ | ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ | ។ | |
| ១១- | ឱព្រះអម្ចាស់ប្រណីប្រោស | កុំប្រកាន់ទោសខ្ញុំធ្ងរធ្ងន់ | |
| អំពើទុច្ចរិតមានពីមុន | សូមក្រាបកាយលន់តួព្រះម្ចាស់ | ។ | |
| ១២- | អស់អ្នកគោរពហើយកោតខ្លាច | ឫទ្ធីអំណាចបានស្គាល់ច្បាស់ | |
| ទ្រង់បង្ហាញផ្លូវឥតក្រឡះ | ដែលគេត្រូវជ្រើសតាមចិន្តា | ។ | |
| ១៣- | នោះគាត់បានសុខមានមង្គល | ឥតមានខ្វាយខ្វល់គ្រប់វេលា | |
| ពូជពង្សកូនចៅទាំងអស់គ្នា | គ្រងស្រុកទុកជាកេរមរត៌ក | ។ | |
| ១៤- | ព្រះតែងសម្តែងភក្តីភាព | អ្នកតូចអ្នកទាបយ៉ាងស្ម័គ្រស្មោះ | |
| អ្នកដែលកោតខ្លាចទ្រង់សប្បុរស | ឱ្យគេទាំងអស់ស្គាល់មេត្រី | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមណែនាំទូលបង្គំឱ្យស្គាល់សេចក្ដីពិតរបស់ព្រះអង្គ។
បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។
(ខ)
| ១៥ | ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអង្គជានិច្ច ព្រោះព្រះអង្គរំដោះទូលបង្គំឱ្យរួចពីអន្ទាក់។ |
| ១៦ | សូមព្រះអង្គបែរព្រះភក្ត្រមកទូលបង្គំ ហើយប្រណីសន្តោសទូលបង្គំផង! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។ |
| ១៧ | ទូលបង្គំលំបាកចិត្តពន់ពេកណាស់ សូមដកការតប់ប្រមល់នេះចេញពីចិត្តទូលបង្គំផង។ |
| ១៨ | សូមទតមកទុក្ខវេទនា និងទុក្ខព្រួយរបស់ទូលបង្គំ សូមអត់ទោសឱ្យទូលបង្គំបានរួចពីអំពើបាបទាំងប៉ុន្មានផង។ |
| ១៩ | សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើន គេស្អប់ទូលបង្គំខ្លាំងណាស់។ |
| ២០ | សូមការពារជីវិត និងរំដោះទូលបង្គំផង! ទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ សូមកុំឱ្យទូលបង្គំខកចិត្តឡើយ! |
| ២១ | ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ច សូមរក្សាជីវិតទូលបង្គំ ព្រោះទូលបង្គំមានចិត្តសប្បុរស និងទៀងត្រង់!។ |
| ២២ | ឱព្រះអម្ចាស់អើយ! សូមរំដោះអ៊ីស្រាអែលឱ្យរួចពីទុក្ខវេទនាទាំងប៉ុន្មានផង!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។
ពេលព្រឹក (ម៉ោង៩)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អម ៤,១៣)
មើល៍! ព្រះដែលបានសូនភ្នំ និងបង្កើតខ្យល់ព្រះដែលបង្ហាញឱ្យមនុស្សស្គាល់ព្រះហឫទ័យរបស់ព្រះអង្គព្រះដែលធ្វើឱ្យពន្លឺថ្ងៃរះប្រែជាងងឹត ព្រះដែលយាងនៅតាមទីខ្ពស់ៗនៃផែនដី ព្រះអង្គមាននាមថា ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។
បន្ទរ៖ ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ!។
-ចូរសរសើរតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ក្រុមគ្រីស្តទូត នៅពេលពួកគាត់ជួបជុំគ្នាអធិដ្ឋាននៅពេលព្រឹក។ សូមប្រោសឱ្យយើងខ្ញុំចេះចែករំលែកនូវជីវិត និងសេចក្តីស្រឡាញ់ ដែលព្រះវិញ្ញាណបានផ្តល់ឱ្យយើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន
ពេលថ្ងៃត្រង់ (ម៉ោង១២)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អម ៥,៨)
ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល ព្រះអង្គធ្វើឱ្យភាពអន្ធការប្រែទៅជាពន្លឺនៅពេលថ្ងៃរះ ព្រះអង្គធ្វើឱ្យថ្ងៃប្រែទៅជាយប់ងងឹត ព្រះអង្គហៅទឹកសមុទ្រមកស្រោចស្រពផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
បន្ទរ ៖ មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពីព្រះភក្ត្ររបស់ព្រះអង្គ។
-ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុង រឿង។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! នៅក្នុងព្រះអង្គគ្មានសេចក្តីងងឹតទាល់តែសោះ ហើយក៏គ្មានអ្វីអាចលាក់កំបាំងចំពោះព្រះភក្រ្តព្រះអង្គបានដែរ។ សូមព្រះអង្គចាក់បង្ហូរនូវពន្លឺរស្មីរបស់ព្រះអង្គមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់វិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកយើងខ្ញុំ ហើយរស់នៅដោយមានជំនឿ និងចិត្តសប្បុរសផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន
ពេលរសៀល (ម៉ោង៣)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អម ៩,៦)
យើងបញ្ជាឱ្យគេរែងពូជពង្សអ៊ីស្រាអែលក្នុងចំណោមប្រជាជាតិទាំងអស់ដូចគេរែងយកថ្មចេញពីអង្ករ។ សូម្បីតែក្រួសតូចមួយ ក៏មិនឱ្យជ្រុះដល់ដីដែរ។
បន្ទរ ៖ ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់។
-អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់! សូមព្រះអង្គជួយយើងខ្ញុំឱ្យដើរតាមគំរូនៃចិត្ត អំណត់អត់ធ្មត់របស់ព្រះបុត្រាព្រះអង្គ។
សូមឱ្យយើងខ្ញុំអាចប្រឈមមុខនឹង ការលំបាកក្នុងជីវិត ដោយមានជំនឿ និងទំនុកចិត្តផង។
សូមឱ្យយើងខ្ញុំអាចប្រឈមមុខនឹង ការលំបាកក្នុងជីវិត ដោយមានជំនឿ និងទំនុកចិត្តផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

