រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃអង្គារ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៩៧-១០៤
ធម្មវិន័យមានឱជារស
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
| ៩៧- | ទូលបង្គំស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំសញ្ជឹងគិតអំពីធម្មវិន័យនេះជារៀងរាល់ថ្ងៃ។ |
| ៩៨- | វិន័យរបស់ព្រះអង្គធ្វើឱ្យទូលបង្គំមានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវ ដ្បិតទូលបង្គំរិះគិតពីវិន័យនេះជានិច្ច។ |
| ៩៩- | ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មានរបស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំយកដំបូន្មានទាំងប៉ុន្មាននេះ មកសញ្ជឹងគិត។ |
| ១០០- | ទូលបង្គំចេះរិះគិតពិចារណា ជាងចាស់ៗព្រឹទ្ធាចារ្យទៅទៀត ដ្បិតទូលបង្គំបានប្រព្រឹត្តតាមច្បាប់របស់ព្រះអង្គ។ |
| ១០១- | ទូលបង្គំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន ដើម្បីប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ |
| ១០២- | ទូលបង្គំមិនងាកចេញពីសេចក្តីដែលព្រះអង្គបានសម្រេចឡើយ ដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។ |
| ១០៣- | ព្រះបន្ទូលសន្យារបស់ព្រះអង្គ ប្រៀបបាននឹងអាហារដ៏ឆ្ងាញ់ពិសេសសម្រាប់ទូលបង្គំ មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។ |
| ១០៤- | ច្បាប់របស់ព្រះអង្គធ្វើឱ្យទូលបង្គំចេះរិះគិតពិចារណា ហេតុនេះហើយបានជាទូលបង្គំស្អប់ផ្លូវវៀចវេរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៧៤
សំណោកអំពីការបំផ្លិចបំផ្លាញព្រះវិហារ
កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ (មថ ១០,២៨)។
(ក)
(បទព្រហ្មគីតិ)
| ១- | បពិត្រព្រះម្ចាស់អើយ | ដូចម្តេចឡើយក៏ព្រះអង្គ | |
| ឈប់នឹកទ្រង់បោះបង់ | ឱ្យរញ៉ង់នៅកំព្រា | ។ | |
| ម្តេចក៏ទ្រង់ពិរោធ | យើងរហូតឱ្យវេទនា | ||
| ភ្លេចអស់រាស្ត្រប្រជា | ធ្លាប់គាំពារត្រាប្រណី | ។ | |
| ២- | កុំភ្លេចព្រះសហគមន៍ | ដែលទ្រង់សុំមកថ្នមបី | |
| ជាកម្មសិទ្ធិប្រពៃ | សូមអាល័យភ្នកនឹកនា | ។ | |
| គឺពួកកុលសម្ពន្ធ | ដែលទ្រង់បានលោះមកជា | ||
| មរតកថ្លៃមហិមា | រកពណ៌នាក៏ពុំបាន | ។ | |
| សូមនឹកដល់បងប្អូន | ភ្នំស៊ីយ៉ូនល្អថ្កើងថ្កាន | ||
| ទ្រង់យកជាទីស្ថាន | គង់នៅបានក្តីសុខដុម | ។ | |
| ៣- | សូមយាងមកវិហារ | ដែលគ្រាំគ្រាយូរខែឆ្នាំ | |
| សក្ការៈត្រូវខ្ទេចខ្ទាំ | លែងរឹងមាំខ្មាំងបំផ្លាញ | ។ | |
| ៤- | បច្ចាមិត្រព្រះអង្គ | ស្រែករំពងគ្រប់ទីស្ថាន | |
| ដែលព្រះអង្គធ្លាប់បាន | ជួបនឹងយើងរៀងរាល់ថ្ងៃ | ។ | |
| ៥- | ពួកគេប្រៀបបានទៅ | ផ្លែពូថៅអ្នកកាប់ព្រៃ | |
| គេប្រឹងអត់សំចៃ | រៀងរាល់ថ្ងៃឥតឈប់ឈរ | ។ | |
| ៦- | គេយកផ្លែពូថៅ | វាយសំដៅក្បាច់ដ៏ល្អ | |
| រចនាស្រស់បវរ | មិនឈប់ឈរមិនស្រណោះ | ។ | |
| ៧- | គេដុតទីសក្ការ | ដ៏ថ្លៃថ្លាចោលទាំងអស់ | |
| បន្ថោកដំណាក់ព្រះ | ជាអម្ចាស់ឥតមានក្រែង | ។ | |
| ៨- | គេនាំគ្នាគិតថា | នឹងផ្តន្ទាឱ្យជាក់ស្តែង | |
| ដុតបំផ្លាញកន្លែង | គ្មានរអែងនៅក្នុងស្រុក | ។ | |
| ៩- | យើងខ្ញុំលែងឃើញអ្វី | ដែលប្រពៃតទៅមុខ | |
| ជាទីសម្គាល់ទុក | ថាជាតិយើងគឺជាអ្វី | ។ | |
| យើងលែងមានទាំងអស់ | បាត់ទាំងឈ្មោះព្យាការី | ||
| គ្មាននរណាដឹងអី | ថាយើងនៅច្នេះដល់ណា | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
(ខ)
| ១០- | បពិត្រព្រះជាម្ចាស់! តើឱ្យបច្ចាមិត្តត្មះតិះដៀលព្រះអង្គដល់ពេលណា? តើឱ្យខ្មាំងសត្រូវប្រមាថព្រះនាមព្រះអង្គដល់ណាទៀត? |
| ១១- | ហេតុអ្វីបានជាព្រះអង្គមិនព្រមយាងមកជួយយើងខ្ញុំ ហេតុអ្វីបានជាព្រះអង្គលាក់ព្រះបារមីទុកដូច្នេះ? |
| ១២- | បពិត្រព្រះជាម្ចាស់! ព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ តាំងពីដើមរៀងមក ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំជាច្រើនលើកច្រើនសា នៅក្នុងស្រុកនេះ។ |
| ១៣- | ព្រះអង្គបានបង្ក្រាបសមុទ្រ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានវាយកម្ទេចក្បាលនាគនៅក្នុងសមុទ្រ |
| ១៤- | ព្រះអង្គបានវាយកម្ទេចក្បាលស្តេចក្រពើ បោះវាទៅឱ្យស្តេចនានានៅវាលរហោស្ថានស៊ី។ |
| ១៥- | ព្រះអង្គបានធ្វើឱ្យមានទឹកផុសចេញពីប្រភពទឹកនានា ហូរដូចទឹកជ្រោះ ព្រះអង្គបានធ្វើឱ្យទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។ |
| ១៦- | ព្រះអង្គជាម្ចាស់លើថ្ងៃ ជាម្ចាស់លើយប់ ព្រះអង្គបានដាក់ព្រះចន្ទ និងព្រះអាទិត្យ ភ្ជាប់នឹងកន្លែងរបស់គេ។ |
| ១៧- | ព្រះអង្គបានកំណត់ព្រំដែននៃផែនដី ព្រះអង្គក៏បានបង្កើតរដូវប្រាំង និងរដូវវស្សាដែរ។ |
| ១៨- | ឱព្រះអម្ចាស់អើយ! សូមកុំភ្លេចថា បច្ចាមិត្តបានត្មះតិះដៀលព្រះអង្គ សាសន៍ល្ងីល្ងើនោះ ជេរប្រមាថព្រះនាមព្រះអង្គ!។ |
| ១៩- | សូមកុំប្រគល់ជីវិតប្រជារាស្ត្ររបស់ព្រះអង្គ ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងដ៏សាហាវ សូមកុំបំភ្លេចប្រជារាស្ត្រដ៏កំសត់ទុគ៌តរបស់ព្រះអង្គ ជារៀងរហូតឡើយ។ |
| ២០- | សូមនឹកដល់សម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយយើងខ្ញុំ! ប្រជាជននាំគ្នាលាក់ខ្លួន ព្រោះមានមនុស្សឃោរឃៅពាសពេញស្រុក។ |
| ២១- | សូមកុំឱ្យអស់អ្នកដែលត្រូវគេជិះជាន់ អាម៉ាស់មុខទៀតឡើយ សូមឱ្យជនក្រីក្រ និងជនកំសត់ទុគ៌ត សរសើរតម្កើងព្រះនាមព្រះអង្គ។ |
| ២២- | ឱព្រះជាម្ចាស់អើយ ! សូមក្រោកឡើងការពារព្រះកិត្តិនាមរបស់ព្រះអង្គ សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ ប្រមាថព្រះអង្គជារៀងរាល់ថ្ងៃ។ |
| ២៣- | សូមកុំបំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ គេស្រែកយ៉ាងអឺងកងទាស់នឹងព្រះអង្គ ឥតឈប់ឈរឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យអ ២,១៧)
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣,២៥ខ)
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៨,១-២)
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ដ៏មានព្រះហឫទ័យស្មោះត្រង់ជានិច្ចអើយ ! ព្រះអង្គសម្តែងធម៌មេត្តាករុណាចំពោះយើងខ្ញុំ និងជួយឧបត្ថម្ភយើងខ្ញុំ ឱ្យស័្មគ្រចិត្តបម្រើព្រះអង្គជារៀងរាល់ថ្ងៃ។ សូមព្រះអង្គថែរក្សាការពារយើងខ្ញុំ ឱ្យជៀសផុតពីមហន្តរាយគ្រប់បែបយ៉ាង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមអរព្រះគុណព្រះជាម្ចាស់!

