បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
(បុណ្យឱឡារិក)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល
ទំនុកតម្កើងលេខ ៤៧
ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ នេះហើយជាគម្រោងការដ៏លាក់កំបាំង ដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញឲ្យប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គស្គាល់។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ យើងបានតែងតាំងអ្នក ឲ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិនានា ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
| ២ | ប្រជាជនទាំងឡាយអើយ ចូរទះដៃអបអរសាទរ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ! |
| ៣ | ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គជាទីកោតស្ញប់ស្ញែងក្រៃលែង ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្ដមដែលគ្រងរាជ្យលើផែនដីទាំងមូល។ |
| ៤ | ព្រះអង្គបានបង្ក្រាបជាតិសាសន៍នានាឲ្យធ្វើជាចំណុះយើង ហើយដាក់ប្រជាជាតិនានាឲ្យស្ថិតនៅក្រោមអំណាចយើង។ |
| ៥ | ព្រះអង្គបានជ្រើសរើសទឹកដីឲ្យយើងទុកជាមត៌ក ធ្វើឲ្យយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សលោកយ៉ាកុបដែលព្រះអង្គស្រឡាញ់។ |
| ៦ | ព្រះជាម្ចាស់ព្រះអង្គយាងឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។ |
| ៧ | ចូរនាំគ្នាស្មូត្រទំនុកតម្កើងថ្វាយព្រះជាម្ចាស់! ចូរនាំគ្នាស្មូត្រទំនុកតម្កើងថ្វាយព្រះមហាក្សត្រនៃយើង! |
| ៨ | ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូល ចូរនាំគ្នាស្មូត្រកំណាព្យថ្វាយព្រះអង្គទៅ!។ |
| ៩ | ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ។ |
| ១០ | អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នាជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ ដ្បិតអ្នកដឹកនាំផែនដីទាំងមូលស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ ព្រះអង្គជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៨៦,១-១០
សូមថែរក្សាជីវិតទូលបង្គំផង!
(បទព្រហ្មគីតិ)
| ១- | ឱព្រះអម្ចាស់អើយ | កុំកន្តើយផ្ទៀងព្រះកាណ៌ | |
| ស្តាប់ស័ព្ទខ្ញុំវាចា | ហើយមេត្តាតបវិញផង | ។ | |
| ដ្បិតខ្ញុំជាមនុស្ស | កម្សត់ខុសគេទាំងពួង | ||
| ទុរគតពេកកន្លង | តោកយ៉ាកផងរាល់វេលា | ។ | |
| ២- | សូមរក្សាជីវិត | ឲ្យខ្ញុំស្ថិតផុតគ្រាំគ្រា | |
| ដ្បិតខ្ញុំត្រង់ល្អជា | ស្ម័គ្រគ្រប់គ្រាគ្មានគេចកែ | ។ | |
| សូមមេត្តាសង្គ្រោះ | ដ្បិតខ្ញុំស្មោះឥតប្រួលប្រែ | ||
| ជាបម្រើនៅក្បែរ | ពឹងផ្អែកតែលើម្ចាស់ថ្លៃ | ។ | |
| ៣- | ឱព្រះអម្ចាស់អើយ | អាណិតហើយសូមប្រណី | |
| ខ្ញុំស្រែកទូលរាល់ថ្ងៃ | រកព្រះអង្គមិនឈប់ឈរ | ។ | |
| ៤- | ឱព្រះអម្ចាស់អើយ | សូមប្រោសឲ្យបម្រើល្អ | |
| មានសប្បាយអំណរ | តម្រង់រកព្រះអម្ចាស់ | ។ | |
| ៥- | បពិត្រព្រះម្ចាស់ខ្ញុំ | ព្រះឧត្តមសប្បុរសណាស់ | |
| អត់ឱនមិនថ្កោលទោស | តែងសន្តោសខ្ញុំបរិបូណ៌ | ។ | |
| ព្រះអង្គតែងអាណិត | អ្នកផ្តេកផ្តិតទ្រង់អាសូរ | ||
| អ្នកដែលដង្ហោយថ្ងូរ | ហៅព្រះអង្គមកសង្គ្រោះ | ។ | |
| ៦- | ឱព្រះអម្ចាស់អើយ | ទ្រង់ផ្ទៀងហើយសូមសន្តោស | |
| ពាក្យខ្ញុំស្រែករកនោះ | សូមទ្រង់ប្រោសរូបខ្ញុំផង | ។ | |
| ៧- | នៅថ្ងៃមានអាសន្ន | ខ្ញុំបែរបន់មិនរំលង | |
| អង្វររកព្រះអង្គ | ទ្រង់ឆ្លើយត្រង់តបមកខ្ញុំ | ។ | |
| ៨- | ឱព្រះជាអម្ចាស់ | ទ្រង់ជាព្រះដ៏ឧត្តម | |
| ព្រះអង្គសែនសក្តិសម | គ្មានព្រះធំដូចទ្រង់ឡើយ | ។ | |
| ៩- | បពិត្រព្រះអម្ចាស់ | គ្រប់ជាតិសាសន៍ដែលកើតហើយ | |
| គេនឹងមិនកន្តើយ | តម្កើងកើយនាមព្រះអង្គ | ។ | |
| ១០- | ព្រោះដ្បិតទ្រង់ជាព្រះ | ដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់ | |
| នោះគឺមានតែទ្រង់ | ដែលជាអង្គលើលោកា | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
ទំនុកតម្កើងលេខ ៩៨
ព្រះអម្ចាស់យាងមកជំនុំជម្រះផែនដី
| ១ | ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានធ្វើការអស្ចារ្យ ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី និងព្រះចេស្ដាដ៏វិសុទ្ធរបស់ព្រះអង្គ។ |
| ២ | ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គ ព្រះអង្គបានសម្ដែងឲ្យប្រជាជាតិនានា ឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។ |
| ៣ | ព្រះអង្គតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រាអែលជានិច្ច។ មនុស្សម្នាដែលរស់នៅគ្រប់ទីដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃព្រះរបស់យើង។ |
| ៤ | មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ ! ចូរស្រែកហ៊ោយ៉ាងសប្បាយ ព្រមទាំងស្មូត្រទំនុកតម្កើង! |
| ៥ | ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ ដោយដេញពិណ គឺដេញពិណលើកទំនុកយ៉ាងពីរោះ |
| ៦ | ចូរលើកតម្កើងព្រះអង្គដោយផ្លុំត្រែ និងផ្លុំស្នែង ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ជាព្រះមហាក្សត្រ! |
| ៧ | សមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ ហើយផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង! |
| ៨ | ទន្លេទាំងឡាយ ចូរអបអរសាទរភ្នំទាំងឡាយ ចូរស្រែកហ៊ោព្រមៗគ្នាឡើង |
| ៩ | នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី ព្រះអង្គគ្រប់គ្រងផែនដីដោយយុត្តិធម៌ ព្រះអង្គគ្រប់គ្រងប្រជាជនទាំងឡាយដោយទៀងត្រង់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ នេះហើយជាគម្រោងការដ៏លាក់កំបាំង ដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញឲ្យប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គស្គាល់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ១៥,៤)
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៩,៦)
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ យើងបានតែងតាំងអ្នក ឱ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិនានា ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សក ២,១៥)
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ ដើម្បីស្គាល់ព្រះអង្គ និងឲ្យស្គាល់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឲ្យខិតខំស្វែងរកសេចក្តីពិត និងពង្រឹងជំនឿរបស់យើងខ្ញុំជានិច្ច។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

