បទ​ចម្រៀង ៦

Written on 19/12/2025
Boy KANN

1  ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ
    តើ​ម្ចាស់​ចិត្ត​របស់​នាង​ទៅ​ទី​ណា?
    តើ​គាត់​តម្រង់​ទៅ​ទិស​ណា?
    យើង​ស្វែង​រក​គាត់​ជា​មួយ​នាង​ដែរ។
 
2  ម្ចាស់​ចិត្ត​របស់​ខ្ញុំ​បាន​ចុះ​ទៅ​ក្នុង
    សួន​ឧទ្យាន​របស់​គាត់​ឆ្ពោះ​ទៅ​ថ្នាល
    ដែល​មាន​ពេញ​ដោយ​ផ្កា​សាយ​គន្ធ‌ពិដោរ។
    គាត់​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​គាត់
    ព្រម​ទាំង​បេះ​ផ្កា​ក្រវាន់​ផង។
 ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ជា​គូ​ស្នេហ៍​របស់​ខ្ញុំ
    ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរ
    គាត់​ឃ្វាល​ហ្វូង​សត្វ​នៅ​តាម​ដើម​ក្រវាន់។
 
4  ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់
    គឺ​ស្អាត​ដូច​ក្រុង​ទៀរសា​
    ស្រស់​ដូច​ក្រុង​យេរូ‌សាឡឹម
    ហើយ​អូន​ដូច​ហ្វូង‌តារា​គួរ​ឲ្យ​ស្ញប់‌ស្ញែង។
 ចូរ​កុំ​សម្លឹង​មើល​មក​បង​ដូច្នេះ
    ដ្បិត​កែវ​ភ្នែក​របស់​អូន​ធ្វើ​ឲ្យ​បង​ភាំង​ស្មារតី
    សក់​របស់​អូន​មាន​ពណ៌​ខ្មៅ​ដូច​ហ្វូង​ពពែ
    ចុះ​ពី​ភ្នំ​នៅ​ស្រុក​កាឡាត។
 ធ្មេញ​របស់​អូន​មាន​ពណ៌​ស
    ដូច​ហ្វូង​ចៀម​ដែល​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។
    វា​សុទ្ធ​តែ​មាន​គូ​របស់​វា
    ហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។
 នៅ​ពី​ក្រោយ​ស្បៃ
    ថ្ពាល់​របស់​អូន​ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។
 ស្តេច​មាន​មហេសី​ហុក‌សិប​នាក់
    មាន​ស្រី​ស្នំ​ប៉ែត‌សិប​នាក់
    ព្រម​ទាំង​យុវ‌នារី​ឯ​ទៀតៗ​ច្រើន​ឥត​គណនា
 ក៏​ប៉ុន្តែ ចំពោះ​បង​វិញ
    មាន​តែ​អូន​មួយ​ប៉ុណ្ណោះ​ដែល​ជា​គូ​កំណាន់​ចិត្ត
    អូន​ល្អ​ឥត​ខ្ចោះ
    
    អូន​ជា​កូន​តែ​មួយ​គត់​របស់​ម្ដាយ
    ជា​កូន​សម្លាញ់​ចិត្ត​របស់​ម្ដាយ។
 
    ពួក​យុវ‌នារី​ឃើញ​នាង
    ក៏​ពោល​ថា នាង​ជា​ស្ត្រី​ប្រកប​ដោយ​សុភមង្គល
    ពួក​មហេសី និង​ពួក​ស្រី​ស្នំ
    ក៏​កោត​សរសើរ​នាង​ដែរ។
10 តើ​ស្ត្រី​ដែល​មាន​សម្ផស្ស ដូច​ពេល​អរុណ‌រះ
    មាន​រូប​ឆោម​ល្អ​ដូច​ព្រះ‌ច័ន្ទ
    មាន​ពន្លឺ​រស្មី​ដូច​ព្រះ‌អាទិត្យ
    ហើយ​ដូច​ហ្វូង‌តារា​គួរ​ឲ្យ​ស្ញប់‌ស្ញែង​នេះ
    ជា​នរណា?
11 ខ្ញុំ​បាន​ចុះ​ទៅ​ចម្ការ​ដែល​មាន​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ
    ដើម្បី​មើល​កូន​ឈើ​ដែល​ទើប​នឹង​ដុះ
    មើល​ទំពាំង‌បាយ‌ជូរ​ដែល​ទើប​នឹង​ពន្លក
    មើល​ដើម​ទទឹម ក្រែង​លោ​មាន​ផ្កា។
12 ខ្ញុំ​ភាន់‌ភាំង​ស្មារតី
    ទោះ‌បី​ខ្ញុំ​ជា​អ្នក​ត្រកូល​ខ្ពស់​ក្តី
    ក៏​ខ្ញុំ​លែង​យល់​អ្វី​ទាំង​អស់។