យ៉ូស៊ូអា ១៦

Written on 18/12/2025
Boy KANN

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម
 ទឹក​ដី​ជា​ចំណែក​របស់​កូន​ចៅ​លោក​យ៉ូសែប​លាត​សន្ធឹង​ចាប់​ពី​ទន្លេ​យ័រដាន់ ជិត​ក្រុង​យេរី‌ខូ គឺ​ចាប់​តាំង​ពី​អណ្ដូង​ទឹក​ដែល​នៅ​ខាង​កើត​ក្រុង​យេរី‌ខូ រហូត​ដល់​វាល​រហោ‌ស្ថាន​ដែល​ឡើង​ពី​ក្រុង​យេរី‌ខូ​ទៅ​ភ្នំ​បេតអែល។  ទឹក​ដី​នេះ​លាត​សន្ធឹង​ពី​បេតអែល​រហូត​ដល់​ក្រុង​លូស ដោយ​កាត់​តាម​ព្រំ‌ប្រទល់​ស្រុក​អារគី ត្រង់​ក្រុង​អាតា‌រ៉ូត  រួច​ចុះ​ទៅ​ខាង​លិច​ដល់​ព្រំ‌ប្រទល់​របស់​ជន​ជាតិ​យ៉ាផ្លេត រហូត​ដល់​តំបន់​បេត‌ហូរ៉ូន​ក្រោម និង​រហូត​ដល់​កេស៊ែរ ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។  នេះ​ហើយ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​កូន​ចៅ​លោក​យ៉ូសែប គឺ​កុល‌សម្ព័ន្ធ​ម៉ាណាសេ និង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។
 ព្រំ‌ប្រទល់​ទឹក​ដី​កូន​ចៅ​អេប្រាអ៊ីម តាម​អំបូរ​របស់​គេ មាន​ដូច​ត​ទៅ: នៅ​ខាង​កើត ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​ពី​ក្រុង​អាតា‌រ៉ូត-‌អាតដា​រហូត​ដល់​បេត‌ហូរ៉ូន​លើ  ហើយ​បន្ត​ឆ្ពោះ​ទៅ​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។ ខាង​ជើង​កាត់​តាម​ក្រុង​មីគ‌មេតាត ហើយ​ឆៀង​ខាង​កើត​ក្រុង​នោះ រហូត​ទៅ​ក្រុង​តាណាត-‌ស៊ីឡូ ហើយ​ឆ្លង​កាត់​ស្រុក​នោះ​ឆ្ពោះ​ទៅ​ខាង​កើត​យ៉ាណូ‌អា។  បន្ទាប់​មក ព្រំ‌ប្រទល់​នោះ​ចុះ​ពី​យ៉ាណូ‌អា​ទៅ​អាតា‌រ៉ូត និង​ណារ៉ា‌តា ហើយ​បែរ​មក​ក្រុង​យេរី‌ខូ​វិញ រហូត​ដល់​ទន្លេ​យ័រដាន់។  បន្ទាប់​មក​ទៀត ព្រំ‌ប្រទល់​នោះ​ចេញ​ពី​តាពូអា​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ទឹក​ធ្លាក់​កាណា រួច​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។ នេះ​ហើយ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម តាម​អំបូរ​របស់​គេ  ដោយ​រាប់​បញ្ចូល​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កូន​ចៅ​ម៉ាណាសេ។ ១០ កូន​ចៅ​អេប្រាអ៊ីម​ពុំ​បាន​បណ្តេញ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​កេស៊ែរ​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អេប្រាអ៊ីម​មក​ទល់​សព្វ​ថ្ងៃ ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។