១១ តុលា ២០២៦

Written on 13/03/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី២៨ ថ្ងៃអាទិត្យ

បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ

បុណ្យរំឭកចាំបាច់ (បុណ្យភ្ជុំ)

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១២១

តើ​មាន​នរណា​ជួយ​ខ្ញុំ​ឬ​ទេ?

បន្ទរទី១៖   ព្រះអម្ចាស់​នឹង​ថែរក្សា​ការពារ​ជីវិត​អ្នក កុំ​អោយ​ការ​អាក្រក់​ណា​មួយ កើត​មាន​ដល់​អ្នក​ឡើយ។

ខ្ញុំ​ងើប​មុខ​ឡើង សម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំ
តើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ?

គឺ​មាន​តែ​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ
និង​ផែន‌ដី​ប៉ុណ្ណោះ​ដែល​នឹង​យាង​មក​ជួយ​ខ្ញុំ។

ព្រះ‌អង្គ​មិន​បណ្តោយ​ឲ្យ​ជើងរបស់​អ្នក​ជំពប់​ដួល
ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ការ‌ពារ​អ្នក ដោយ​ឥត​ធ្វេស‌ប្រហែស

ព្រះ‌អង្គ​ដែល​ថែ‌រក្សា​ការ‌ពារ​ជន​ជាតិ​អ៊ីស្រា‌អែល
ព្រះ‌អង្គ​នឹង​មិន​ងោក‌ងុយ មិន​ផ្ទំ​លក់​សោះ​ឡើយ។

ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការ‌ពារ​អ្នក
ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។

នៅ​ពេល​ថ្ងៃ ព្រះ‌អាទិត្យ​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ឡើយ
ហើយ​នៅ​ពេល​យប់ ព្រះ‌ចន្ទ​ក៏​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ដែរ។

ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការ‌ពារ​ជីវិត​អ្នក
កុំ​ឱ្យការ​អាក្រក់​ណា​មួយកើត​មាន​ដល់​អ្នក​ឡើយ។

ព្រះ‌អម្ចាស់​ថែ‌រក្សា​អ្នក​នៅ​ពេល​ចេញ​ដំណើរ
រហូត​ដល់​ពេល​ត្រឡប់​មក​វិញ
ចាប់​តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖   ព្រះអម្ចាស់​នឹង​ថែរក្សា​ការពារ​ជីវិត​អ្នក កុំ​អោយ​ការ​អាក្រក់​ណា​មួយ កើត​មាន​ដល់​អ្នក​ឡើយ។

ទំនុកតម្កើងលេខ ១៣០ (១២៩)

(បទពាក្យ ៧)

បន្ទរទី២៖   ឱ​ព្រះអម្ចាស់​អើយ ប្រសិន​បើ​ព្រះអង្គ​ចង​ចាំ​កំហុសរបស់​យើង​ខ្ញុំ​ទុក​នោះ គ្មាន​នរណា​ម្នាក់​អាច​រួច​ខ្លួន​បាន​ឡើយ។

១- បពិត្រព្រះជាអម្ចាស់អើយ ខ្ញុំស្រែកដង្ហើយរកព្រះអង្គ  
  ពីក្នុងរណ្តៅជ្រៅកន្លង មេត្តាជួយផងផុតពីស្លាប់
២- សំឡេងខ្ញុំឮដូចចំរៀង   សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់  
  ពាក្យខ្ញុំអង្វរទទូចប្រាប់ រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស
៣- បពិត្រព្រះម្ចាស់ដ៏ឧត្តម  បើព្រះអង្គចាំពីកំហុស  
  អំពើបាបកម្មជនស្រីប្រុស គ្មានម្នាក់ណាសោះរួចខ្លួនឡើយ
៤- ប៉ុន្តែព្រះអង្គតែងអត់ទោស ប្រណីសន្តោសខ្ញុំធូរស្បើយ  
  រួចផុតទុក្ខទោសបានល្ហែល្ហើយ គឺព្រះអង្គហើយខ្ញុំគោរព 
៥- ខ្ញុំទុកចិត្តលើព្រះអម្ចាស់  ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់  
  សង្ឃឹមលើព្រះបន្ទូលគាប់ មិនឈរមិនឈប់ទេព្រះអង្គ
៦- ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ ជាងអ្នកយាមផ្ទះទៅទៀតផង  
  ពេលឃើញថ្ងៃរះស្រស់បំព្រង រួចផុតទុក្ខផងមួយរាត្រី
៧- ឱ! អ៊ីស្រាអែលសូមទុកចិត្ត ព្រះល្អវិសុទ្ធដោយព្រះទ័យ  
  មេត្តាករុណាត្រាប្រណី ទ្រង់សព្វព្រះទ័យជួយជានិច្ច
៨- ព្រះអង្គរំដោះអ៊ីស្រាអែល ពីកំហុសដែលមានច្រើនតិច  
  គេបានប្រព្រឹត្តជាប់ជានិច្ច ព្រះអង្គសម្រេចបានសុខសាន្ត
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖   ឱ​ព្រះអម្ចាស់​អើយ ប្រសិន​បើ​ព្រះអង្គ​ចង​ចាំ​កំហុសរបស់​យើង​ខ្ញុំ​ទុក​នោះ គ្មាន​នរណា​ម្នាក់​អាច​រួច​ខ្លួន​បាន​ឡើយ។

បទលើកតម្កើងតាមភីលីព (ភីល ២, ៦-១១)

បន្ទរទី៣៖   ដូច​ព្រះបិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់ឡើង​វិញ​ ព្រះបុត្រា​ប្រទាន​ជីវិត​ឲ្យ​នរណា​ក៏បាន​ ស្រេច​តែ​នឹង​ព្រះ​ហប្ញទ័យ​របស់​ព្រះអង្គ។

ទោះបី​ព្រះអង្គ​មាន​ឋានៈ​ជា​ព្រះជាម្ចាស់ក៏​ដោយ
ក៏​ព្រះអង្គ​ពុំ​បាន​ក្ដោបក្ដាប់ឋានៈ​ដែល​ស្មើ​នឹង​ព្រះជាម្ចាស់​នេះ
ទុក​ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​ព្រះអង្គ​ឡើយ។

ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​លះបង់​អ្វីៗ​ទាំង​អស់ មក​យក​ឋានៈ​ជា​ទាសករ
ព្រះអង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ
ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជាមនុស្ស​សាមញ្ញ​ដែរ។

ព្រះអង្គ​បាន​ដាក់​ខ្លួន ធ្វើ​តាម​ព្រះបញ្ជារហូត​ដល់​សោយ​ទិវង្គត
គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។

ហេតុ​នេះ​ហើយ ​បាន​ជា​ព្រះជាម្ចាស់លើក​តម្កើង​ព្រះអង្គ​ឡើង​យ៉ាង​ខ្ពង់ខ្ពស់បំផុតព្រម​ទាំង​ប្រោស​ប្រទាន​អោយ​ព្រះអង្គមាន​ព្រះនាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់

១០

ដើម្បី​អោយ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរមសុខ
ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយបង្គំ
នៅ​ពេល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូ

១១

និងអោយ​មនុស្ស​គ្រប់​ភាសា​ប្រកាស​ឡើងថា
ព្រះយេស៊ូ​គ្រីស្ដ​ជា​ព្រះអម្ចាស់
ដើម្បី​លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់ ជា​ព្រះបិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ដូច​ព្រះបិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់ឡើង​វិញ​ ព្រះបុត្រា​ប្រទាន​ជីវិត​ឲ្យ​នរណា​ក៏បាន​ ស្រេច​តែ​នឹង​ព្រះ​ហប្ញទ័យ​របស់​ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១៥,៥៥.៥៧)

មច្ចុរាជ​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា? មច្ចុរាជ​អើយ តើ​អំណាច​ប្រហារ​ជីវិត​របស់​ឯងនៅ​ឯ​ណា? ។ សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ព្រោះ​ព្រះអង្គ​ប្រទាន​ឱ្យយើង​មាន​ជ័យជំនះ      ដោយសារ​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ដ។

បន្ទរ៖ ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​សូម​ជ្រក​កោន​ជា​មួយ​ព្រះអង្គ  *អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ!។ បន្ទរឡើងវិញ៖…
-យើង​ខ្ញុំ​សូម​ច្រៀង និង​ស្មូត្រ​លើក​ទំនុកតម្កើងឫទ្ធានុភាព​របស់​ព្រះអង្គ!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ អស់​អ្នក​ដែល​ព្រះបិតា​ប្រទាន​មក​ខ្ញុំ​ តែង​តែ​មក​រក​ខ្ញុំ​ ហើយ​ខ្ញុំមិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រកខ្ញុំ​ជាដាច់​ខាត។

ពាក្យអង្វរសកល

ព្រះអង្គជ្រាបនូវសេចក្ដីត្រូវការទាំងប៉ុន្មានរបស់យើង ។ សូមព្រះអង្គទទួលនូវពាក្យអង្វររបស់យើង ដោយអនុគ្រោះ ៖

បន្ទរ ៖ កូនសូមស្រែកទូល   អស់ពីដួងចិត្ដ សូមព្រះអម្ចាស់ស្ដាប់សំឡេងកូន។

បពិត្រព្រះបិតា! ព្រះគ្រីស្ដបានសោយទុក្ខលំបាក និងបូជាព្រះជន្មសម្រាប់ព្រះសហគមន៌
- សូមព្រះអង្គគង់នៅជាមួយអស់អ្នក ដែលទទូលរងទុក្ខលំបាកនៅយប់នេះផង។  (បន្ទរ)

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គប្រោសប្រណីដល់យើងខ្ញុំ ដែលមកជួបជុំគ្នានៅពេលនេះ។   សូមព្រះអង្គសម្រាលទុក្ខក្រុមគ្រួសារ ញាតិសនា្ដនរបស់ ...... (ឈ្មោះជាគី្រស្ដបរិស័ទ)។
-សូមពងឹ្រងជំនឿរបស់ពួកគាត់ ឱ្យមានសេចក្ដីសង្ឃឹមជានិច្ចលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គបំពាក់អាវក្រោះសង្រ្គោះ ដល់អ្នកជឿលើព្រះអង្គ
- ហើយសូមការពារពួកគេឲ្យរួចពីមារកំណាចផង ។ (បន្ទរ)

សូមព្រះអង្គពង្រឹងជំនឿរបស់យើងខ្ញុំ នៅពេលនេះ ហើយនៅពេលស្លាប់ផង
- ហើយសូមឲ្យភពផែនដីនេះ បានសេចក្ដីសុខសាន្ដផង ។ (បន្ទរ)

សូមព្រះអង្គទទួល ...... (ឈ្មោះជាគី្រស្ដបរិស័ទ)ដែលបានលាចាកលោកនេះទៅហើយ ឱ្យបានចូលទៅក្នុងពន្លឺនៃស្ថានបរមសុខ
- ដើម្បីឱ្យគាត់អាចយល់ពីព្រះភក្រ្តព្រះអង្គអស់កល្បជានិច្ចផង។ (បន្ទរ)

សូមពង្រឹងជំនឿយើងខ្ញុំចំពោះព្រះគ្រីស្ដ ដែលមានព្រះជន្មរស់ឡើងវិញ។            
-សូមឲ្យយើងខ្ញុំជឿសង្ឃឹម និងស្រឡាញ់ តាមគំរូរបស់ព្រះនាងម៉ារី  និងផ្ញើជីវិតទាំងស្រុងលើព្រះគ្រីស្ដ ក្នុងគ្រប់កាលៈទេសៈផង។  (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ ! ព្រះអង្គពិតជាព្រះបិតាប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែង។សូមទ្រង់ព្រះមេត្ដាអាណិតអាសូរ....(ឈ្មោះជាគ្រីស្ដបរិស័ទ) ដែលចែកស្ថានទៅហើយ សូមប្រោសប្រទានឱ្យគាត់បានសេចក្ដីសុខសាន្ដ  និងបានអំណរសប្បាយដ៏ពេញលេញ រួមជាមួយអស់អ្នកដែលចូលក្នុងព្រះរាជ្យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។