រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃសុក្រ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៣៥
ចូរសរសើរតម្កើងព្រះជាម្ចាស់សម្រាប់ការអស្ចារ្យ ដែលព្រះអង្គបានប្រព្រឹត្តចំពោះយើង
បងប្អូនជាប្រជារាស្ត្រ ដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
ដែលបានហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺរុងរឿងរបស់ព្រះអង្គ (១សល ២,៩)។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី១ ៖ ព្រះមហាក្សត្រនឹងយាងមកពីក្រុងស៊ីយ៉ូន ! ព្រះអម្ចាស់ជាព្រះដែលគង់នៅជាមួយយើង។ ព្រះនាមរបស់ព្រះអង្គមានឫទ្ធានុភាព។
(ក)
| ១ | អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះអម្ចាស់! ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ! ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! |
| ២ | អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ! |
| ៣ | ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ចូរច្រៀងតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។ |
| ៤ | ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប ព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។ |
| ៥ | ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះដទៃទាំងប៉ុន្មាន។ |
| ៦ | បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសម្រេចបានទាំងអស់ ទាំងនៅលើផ្ទៃមេឃ ទាំងនៅលើផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។ |
| ៧ | ព្រះអង្គនាំពពកចេញពីជើងមេឃ ព្រះអង្គធ្វើឱ្យមានផ្លេកបន្ទោរ ដើម្បីឱ្យភ្លៀងធ្លាក់ ព្រះអង្គក៏បញ្ចោញខ្យល់ឱ្យបក់បោកមកដែរ។ |
| ៨ | ព្រះអង្គបានប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីប គឺចាប់តាំងពីកូនមនុស្ស រហូតដល់កូនសត្វពាហនៈ។ |
| ៩ | ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្តេច។ |
| ១០ | ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន ព្រះអង្គបានវាយប្រហារជីវិតស្តេចដ៏ខ្លាំងពូកែ |
| ១១ | គឺព្រះបាទស៊ីហុន ជាស្តេចស្រុកអាម៉ូរី ព្រះបាទអុកជាស្តេចស្រុកបាសាន និងស្តេចទាំងប៉ុន្មានរបស់ជនជាតិកាណាន។ |
| ១២ | ព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ ឱ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះមហាក្សត្រនឹងយាងមកពីក្រុងស៊ីយ៉ូន ! ព្រះអម្ចាស់ជាព្រះដែលគង់នៅជាមួយយើង។ ព្រះនាមរបស់ព្រះអង្គមានឫទ្ធានុភាព។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី២ ៖ ចូរទន្ទឹងរង់ចាំព្រះអម្ចាស់ ហើយព្រះអង្គនឹងយាងមកសង្រ្គោះអ្នក ដោយឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
(ខ)
(បទកាកគតិ)
| ១៣- | បពិត្រព្រះម្ចាស់ | ព្រះនាមរបស់ | ព្រះអង្គគង់វង្ស |
| ជារៀងរហូត | ល្បីល្បាញយូរលង់ | ត្រចះត្រចង់ | |
| អស់កល្បឥតរា | ។ | ||
| ១៤- | ដ្បិតព្រះអង្គរក | យុត្តិធម៌នាំមក | ឱ្យរាស្ត្រប្រជា |
| ព្រះអង្គអាណិត | អាសូរគ្រប់គ្រា | អស់កូនចៅជា | |
| អ្នកស្ម័គ្របម្រើ | ។ | ||
| ១៥- | ព្រះផ្សេងឯទៀត | ជាព្រះមិនពិត | កើតពីមនុស្សធ្វើ |
| ពីមាសពីប្រាក់ | ពីស្ពាន់ពីឈើ | អ្វីសព្វសារពើ | |
| ជាព្រះក្លែងក្លាយ | ។ | ||
| ១៦- | ព្រះនោះមានមាត់ | បើកបិទមិនកើត | មិនអាចនិយាយ |
| មាត់ដែលជាងឆ្លាក់ | គេដាក់មកឱ្យ | ភ្នែកដែលមានហើយ | |
| តែបើកមិនរួច | ។ | ||
| ១៧- | ត្រចៀកក៏មាន | តែស្តាប់មិនបាន | ដូចត្រចៀកខូច |
| ស្រេចតែជាងធ្វើ | តាមធំតាមតូច | ខ្យល់ចូលមិនរួច | |
| ដង្ហើមក៏គ្មាន | ។ | ||
| ១៨- | សូមឱ្យអស់អ្នក | ដែលខំសូនឆ្លាក់ | ឥតមានស្រាកស្រាន្ត |
| ធ្វើព្រះក្លែងក្លាយ | ដែលមានប៉ុន្មាន | ឱ្យពួកគេបាន | |
| ដូចព្រះទាំងនោះ | ។ | ||
| ១៩- | អ៊ីស្រាអែលអើយ | កុំនៅកន្តើយ | នាំគ្នាទាំងអស់ |
| ខំលើកតម្កើង | ព្រះជាអម្ចាស់ | ទាំងពូជរបស់ | |
| លោកអរ៉ុនផង | ។ | ||
| ២០- | គ្រួសារលេវី | ចូរមកមូលមីរ | សរសើរផ្គូរផ្គង |
| និងអ្នកដែលធ្លាប់ | គោរពព្រះអង្គ | សរសើរថ្កើងថ្កាន | |
| ព្រះម្ចាស់នៃយើង | ។ | ||
| ២១- | ចូរយើងនាំគ្នា | មកផ្តុំមូលមីរ | សរសើរតម្កើង |
| ព្រះជាអម្ចាស់ | គង់ភ្នំស៊ីយ៉ូន | និងនៅក្នុងក្រុង | |
| យេរូសាឡឹម | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ចូរទន្ទឹងរង់ចាំព្រះអម្ចាស់ ហើយព្រះអង្គនឹងយាងមកសង្រ្គោះអ្នក ដោយឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)
ទំនុកតម្កើងនៃការគោរពប្រណិប័តន៍
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី៣ ៖ ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់ ខ្ញុំរង់ចាំព្រះសង្គ្រោះដែលកំពុងយាងមក ដោយចិត្តសង្ឃឹម។
| ៣ | “ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
| ៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ? តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់ ខ្ញុំរង់ចាំព្រះសង្គ្រោះដែលកំពុងយាងមក ដោយចិត្តសង្ឃឹម។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ៣,២០-២១)
រីឯយើងវិញ មាតុភូមិរបស់យើងនៅស្ថានបរមសុខ ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រីស្តយាងមកពីស្ថាននោះ។ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឱ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិ ដែលធ្វើឱ្យព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។
បន្ទរ៖ ឱព្រះជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ មានខ្នែងមួយដុះចេញពីគល់របស់លោកយេសាយ ព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យទៅជាទីសម្គាល់សម្រាប់ប្រជាជាតិទាំងឡាយ។ ស្តេចនានា ឈរនៅស្ងៀមស្ងាត់ចំពោះព្រះភក្ត្រព្រះអង្គ។ ប្រជាជនទាំងអស់នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។ សូមព្រះអង្គយាងមក កុំឱ្យអ្វីមួយឃាត់ព្រះអង្គ មិនឱ្យមកជួយសង្គ្រោះយើងខ្ញុំនោះឡើយ។
ពាក្យអង្វរសកល
បពិត្រព្រះគ្រីស្តជាព្រះអម្ចាស់ ដែលវិនិច្ឆ័យទោសមនុស្សទាំងរស់ទាំងស្លាប់ ! ចូរយើងស្រែកទូលអង្វរព្រះអង្គ ដោយជំនឿថា ៖
បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !
—សូមឱ្យផែនដីបានពោរពេញដោយសិរី រុងរឿងរបស់ព្រះអង្គ។ (បន្ទរ)
—សូមការពារយើងខ្ញុំដោយសារកម្លាំង ដែលមកពីព្រះជន្មរបស់ព្រះអង្គផ្ទាល់។ (បន្ទរ)
—សូមយាងមកបំភ្លឺពួកគេ ដោយសាររស្មីពន្លឺដែលមកពីព្រះអង្គផ្ទាល់ផង។ (បន្ទរ)
—ឥឡូវនេះ ដោយយល់ដល់សិរីរុងរឿងរបស់ព្រះអង្គ សូមប្រោសប្រទានឱ្យយើងខ្ញុំមានសុភមង្គលដ៏ពិតប្រាកដផង។ (បន្ទរ)
—សូមព្រះអង្គប្រមូលមនុស្សស្លាប់ទាំងអស់ ចូលក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសម្តែងសិរី រុងរឿងដ៏អស្ចារ្យរបស់ព្រះអង្គ ដោយប្រោសឱ្យស្រ្តីព្រហ្មចារីម្នាក់អាច បង្កើតកូនបាន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យមានជំនឿកាន់តែមាំមួនឡើងៗ និងសុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គដោយចិត្តស្រឡាញ់។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!