រដូវធម្មតា សប្តាហ៍ទី៩ ថ្ងៃចន្ទ
សន្តយូស្តាំង ជាមរណសាក្សី
(បុណ្យរំឭកចាំបាច់)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គ ទាំងអរព្រះគុណ និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥,២-១០.១២-១៣
ពាក្យអធិស្ឋានសូមព្រះជាម្ចាស់ការពារ
អស់អ្នកដែលបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិត នឹងមានអំណរជារៀងរហូត។
បន្ទរទី១៖ ឱព្រះអម្ចាស់អើយ ! នៅពេលព្រឹក ព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងរបស់ទូលបង្គំ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។
| ២ | ឱព្រះអម្ចាស់អើយ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ! សូមទ្រង់ព្រះសណ្តាប់សម្រែកដ៏ឈឺចាប់របស់ទូលបង្គំផង។ |
| ៣ | ឱព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ! សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំសូមអង្វរព្រះអង្គហើយ។ |
| ៤ | ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គសណ្តាប់សំឡេងរបស់ទូលបង្គំ ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គតាំងពីព្រលឹម។ |
| ៥ | ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ មនុស្សអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ |
| ៦ | ព្រះអង្គមិនចង់ឃើញមនុស្សព្រហើនចូលមកជិតព្រះអង្គទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ |
| ៧ | ព្រះអង្គនឹងធ្វើឱ្យពួកកុហកវិនាសសាបសូន្យ។ ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម និងអ្នកមានល្បិចកល។ |
| ៨ | រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរសយ៉ាងខ្លាំងចំពោះទូលបង្គំ។ ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដោយបែរមុខតម្រង់ទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ទាំងគោរពកោតខ្លាច។ |
| ៩ | ឱព្រះអម្ចាស់អើយ! មានមនុស្សជាច្រើនចាំឃ្លាំមើលទូលបង្គំ សូមដឹកនាំទូលបង្គំឱ្យធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។ |
| ១០ | អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ។ អណ្តាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ និងបង្កប់ទៅដោយពិសពុល ដើម្បីប្រហារជីវិត។ |
| ១១ | រីឯអស់អ្នកជ្រកកោនក្រោមម្លប់បារមីព្រះអង្គ នឹងមានអំណរ គេនឹងសប្បាយរីករាយរហូតតទៅ ហើយព្រះអង្គក៏នឹងរក្សាការពារគេដែរ។ អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ នឹងសប្បាយរីករាយយ៉ាងខ្លាំង |
| ១៣ | បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែប្រទានពរឱ្យមនុស្សសុចរិត ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រៀបបានទៅនឹងខែលការពារគេ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! នៅពេលព្រឹក ព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងរបស់ទូលបង្គំ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។
បទលើកតម្កើងតាមគម្ពីររបាក្សត្រទី១ (១របា ២៩,១០-១៣)
ដ្បិតព្រះជាម្ចាស់តែមួយព្រះអង្គគត់ ដែលមានកិត្តិយស និងសិរីរុងរឿង
សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង (អេភេសូ ១,៣)។
បន្ទរទី២ ៖ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ! យើងខ្ញុំសូមសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
(បទកាកគតិ)
| ១០- | ឥឡូវនេះខ្ញុំ | មានបំណងធំ | ចង់ចងសម្ពន្ធ |
| មេត្រីជាមួយ | ព្រះអង្គបន្ទាន់ | ជាព្រះនៃជន | |
| ជាតិអ៊ីស្រាអែល | ។ | ||
| ខ្ញុំសូមអង្វរ | ព្រះម្ចាស់បវរ | បារមីក្រាស់ក្រែល | |
| សូមទ្រង់ពង្វាង | ព្រះពិរោធដែល | គ្រប់គ្រងក្រវែល | |
| លើយើងគ្រប់គ្នា | ។ | ||
| ១១- | ពេលនេះកូនចៅ | ទាំងអស់គ្នាត្រូវ | ឈប់ធ្វើខ្ជីខ្ជា |
| ដ្បិតព្រះអម្ចាស់ | ជ្រើសអ្នករាល់គ្នា | បំពេញមុខងារ | |
| បម្រើព្រះអង្គ | ។ | ||
| ទ្រង់សព្វព្រះទ័យ | លើអ្នកពេកក្រៃ | ឈរពីមុខទ្រង់ | |
| បម្រើកិច្ចការ | តាមព្រះបំណង | គ្រឿងក្រអូបផង | |
| ដាក់ថ្វាយគ្មានទាស់ | ។ | ||
| ១២- | ពេលនោះកូនចៅ | លេវីមិននៅ | ក្រោកឡើងទាំងអស់ |
| ជម្រះដំណាក់ | វិសុទ្ធឥតទាស់ | ថែមទាំងជម្រះ | |
| ខ្លួនពួកគេផង | ។ | ||
| ១៣- | អំបូរទាំងអស់ | គ្មានសល់ម្នាក់សោះ | គ្រប់គ្នាតែម្តង |
| គេបានញែកខ្លួន | ឱ្យអស់សៅហ្មង | វិសុទ្ធផូរផង់ | |
| តាមបញ្ជាស្តេច | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ! យើងខ្ញុំសូមសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
ទំនុកតម្កើងលេខ ២៩
ចូរលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសាធារណៈ
ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថាៈ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!” (មថ ៣,១៧)។
បន្ទរទី៣ ៖ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
| ១ | ពួកទេវទូតអើយ! ចូរនាំគ្នាតម្កើងព្រះអម្ចាស់! ចូរលើកតម្កើងសិរីរុងរឿង និងតេជានុភាពរបស់ព្រះអម្ចាស់។ |
| ២ | ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអម្ចាស់ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!។ |
| ៣ | ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងនៅពីលើផ្ទៃទឹក ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង ធ្វើឱ្យផ្គរលាន់ឮឡើង ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។ |
| ៤ | ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយឫទ្ធានុភាព ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង |
| ៥ | ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យបាក់ដើមឈើធំៗ ព្រះអម្ចាស់បំបាក់ដើមឈើធំៗនៅភ្នំលីបង់។ |
| ៦ | ព្រះអង្គធ្វើឱ្យភ្នំលីបង់លោតដូចកូនគោ ព្រះអង្គធ្វើឱ្យភ្នំស៊ីរីយ៉ូនលោតដូចកូនក្របី។ |
| ៧ | ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យមានរន្ទះលេចចេញមក។ |
| ៨ | ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឱ្យវាលរហោស្ថានកក្រើក ព្រះអម្ចាស់ធ្វើឱ្យវាលរហោស្ថានកាដែសរញ្ជួយ។ |
| ៩ | ព្រះសូរសៀងរបស់ព្រះអម្ចាស់អង្រួនក្តាន់ញីកំពុងកើតកូន និងធ្វើឱ្យព្រៃឈើជ្រុះស្លឹកអស់។ ពេលនោះមនុស្សទាំងអស់ស្រែកឡើងក្នុងព្រះវិហារថា “សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!”។ |
| ១០ | ព្រះអម្ចាស់គ្រប់គ្រងលើទឹកជំនន់ដ៏ធំ ព្រះអម្ចាស់ជាព្រះមហាក្សត្រគ្រប់គ្រងរហូតតរៀងទៅ |
| ១១ | ព្រះអម្ចាស់ប្រទានឫទ្ធានុភាពឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអម្ចាស់ប្រទានពរឱ្យប្រជារាស្ត្ររបស់ព្រះអង្គមានសន្តិភាព។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ថស ៣,១០ខ-១៣)
អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។ យើងបានឮដំណឹងថា មានអ្នកខ្លះក្នុងចំណោមបងប្អូន រស់នៅដោយឥតសណ្តាប់ធ្នាប់ គេហាក់ដូចជារវល់ញាប់ដៃញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។ យើងសូមទូន្មាន និងសូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រីស្តថា សូមអញ្ជើញធ្វើការឱ្យបានស្រួលបួលឡើង និងបរិភោគអាហារដែលបានមកពីកម្លាំងញើសឈាមខ្លួនឯងទៅ!។ ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្តអំពើល្អកុំរសាយចិត្តឡើយ។
បន្ទរ ៖ សូមលើកតម្កើងព្រះអម្ចាស់តាំងពីដើមរៀងមក *ហើយជាដរាបរៀងទៅ។ បន្ទរឡើងវិញ៖….
-ព្រះអង្គតែមួយគត់ដែលបានធ្វើការយ៉ាងអស្ចារ្យ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ចូរយើងកោតសរសើរព្រះជាម្ចាស់រាល់សក្ការបូជា ដែលព្រះអង្គបានបង្កើតអ្វីៗទាំងអស់ តាមរយៈព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ ។
ពាក្យអង្វរសកល
យើងខ្ញុំគោរពលើកតម្កើងព្រះគ្រីស្តលើមនុស្សទាំងអស់ ដែលពោរពេញទៅដោយព្រះហឫទ័យប្រណីសន្តោស និងព្រះវិញ្ញាណដ៏វិសុទ្ធ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គថា៖
បន្ទរ៖ ឱព្រះជាម្ចាស់អើយ ! សូមព្រះអង្គប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើងខ្ញុំផង។
សូមព្រះអង្គប្រោសប្រទានថ្ងៃមួយ ប្រកបទៅដោយសេចក្តីសុខសាន្តដល់យើងខ្ញុំ
—នៅពេលល្ងាចមកដល់ យើងខ្ញុំនឹងលើកតម្កើងព្រះអង្គ ដោយអំណរសប្បាយ និងចិត្តបរិសុទ្ធ។ (បន្ទរ)
សូមឱ្យភាពរុងរឿងរបស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំក្នុងថ្ងៃនេះ
—សូមព្រះអង្គជួយតម្រង់ផ្លូវនៅក្នុងកិច្ចការងារប្រចាំថ្ងៃរបស់យើងខ្ញុំផង។ (បន្ទរ)
សូមព្រះអង្គបង្ហាញព្រះភក្រ្តព្រះអង្គឱ្យយើងខ្ញុំបានឃើញ និងប្រទានឱ្យយើងខ្ញុំរស់នៅក្នុងសេចក្តីសុខសាន្ត
—ហើយសូមឱ្យឫទ្ធានុភាពរបស់ព្រះអង្គតាមការពារយើងខ្ញុំផង។ (បន្ទរ)
សូមព្រះអង្គទតមើលដល់អស់អ្នកដែលបានទុកចិត្តលើការអធិដ្ឋានរបស់យើងខ្ញុំ ដោយព្រះហឫទ័យសប្បុរស
—ហើយសូមព្រះអង្គប្រោសប្រទានកម្លាំងកាយ និងកម្លាំងចិត្តដល់ពួកគេគ្រប់ៗគ្នាផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាម្ចាស់ ! ព្រះអង្គបានអប់រំសន្តយូស្តាំងជាមរណសាក្សី ឱ្យមានចំណេះដឹងខ្ពស់ ដោយយល់ថា ទុក្ខលំបាករបស់ព្រះគ្រីស្តនៅលើឈើឆ្កាង ប្រសើរជាងចំណេះដឹងតាមរបៀបលោកីយ៍។ តាមរយៈពាក្យទូលអង្វររបស់សន្តយូស្តាំង សូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានជំនឿពិតប្រាកដលើព្រះអង្គ ដោយច្រានចោលនូវអបិយជំនឿ និងលិទ្ធិខុសឆ្គងទាំងឡាយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។