រដូវបុណ្យចម្លង សប្តាហ៍ទី៧ ថ្ងៃសៅរ៍
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២
ខ្ញុំស្រែកហៅ ព្រះអង្គគង់ជិតខ្ញុំ
បន្ទរទី១ ៖ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត អាលេលូយ៉ា!
| ១៤៥ | បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ! |
| ១៤៦ | ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឱ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ! |
| ១៤៧ | ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ |
| ១៤៨ | ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមុនពេលភ្លឺ។ |
| ១៤៩ | សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។ |
| ១៥០ | អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។ |
| ១៥១ | បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ |
| ១៥២ | តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរព្រះប្រាជ្ញាញាណ (ប្រាញ ៩,១-៦.៩-១១)
សូមព្រះអង្គប្រទានព្រះប្រាជ្ញាញាណមកទូលបង្គំ
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា
មិនឲ្យពួកប្រឆាំងអាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ (លក ២១,១៥)។
បន្ទរទី២ ៖ បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានសង់ព្រះវិហារ ព្រមទាំងសង់អាសនៈមួយនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ អាលេលូយ៉ា!
(បទពាក្យ ៧)
| ១- | ឱព្រះជាម្ចាស់ថ្លៃឧត្តម | ប្រសើរសក្តិសមពន់ពេកណាស់ | |
| ព្រះអង្គជាព្រះបុព្វបុរស | ទ្រង់ធ្លាប់សន្តោសស្ម័គ្រមេត្តា | ។ | |
| ព្រះអង្គបង្កើតពិភពលោក | ក្នុងទឹកលើគោកពេញត្រៀបត្រា | ||
| ដោយព្រះបន្ទូលពោលវាចា | រស់ពេញលោកាច្រើនវាល់លាន | ។ | |
| ២- | ព្រះអង្គបានសូនរូបមនុស្ស | ទាំងស្រីទាំងប្រុសដោយវិញ្ញាណ | |
| ឱ្យគ្រប់គ្រងសត្វលោកប៉ុន្មាន | ដែលព្រះអង្គបានបង្កើតស្រេច | ។ | |
| ៣- | ឱ្យត្រួតកាន់កាប់តាមសុចរិត | ដោយភាពវិសុទ្ធល្អបណ្តាច់ | |
| ព្រមទាំងឱ្យវិនិច្ឆ័យសម្រេច | កុំឱ្យក្រឡាច់ពីយុត្តិធម៌ | ។ | |
| ៤- | សូមទ្រង់មេត្តាប្រោសប្រទាន | ព្រះប្រាជ្ញាញាណដ៏បវរ | |
| ដល់ខ្ញុំជាអ្នកនៅកំដរ | ហើយសូមអង្វរកុំកាត់កាល់ | ។ | |
| ៥- | ទូលបង្គំជាអ្នកបម្រើ | ម្តាយខ្ញុំក៏ធ្វើគ្មានពិភាល់ | |
| ខ្ញុំមនុស្សឆោតល្ងង់មិនសូវយល់ | វិន័យនិមលច្បាប់ព្រះអង្គ | ។ | |
| ៦- | ទោះបីជាមានមនុស្សណា | ល្អគ្រប់ប្រការឥតមានហ្មង | |
| តែគ្មានប្រាជ្ញាញាណតម្រង់ | ជីវិតគេផងក៏គ្មានន័យ | ។ | |
| ៩- | បពិត្រព្រះម្ចាស់ព្រះប្រាជ្ញា | ញាណដ៏ថ្លៃថ្លាគង់សព្វថ្ងៃ | |
| ជាមួយព្រះអង្គជ្រាបអស់ន័យ | ស្នាព្រះហស្តថ្លៃទាំងប៉ុន្មាន | ។ | |
| ពេលទ្រង់បង្កើតពិភពលោក | ប្រាជ្ញាញាណមកគង់សុខសាន្ត | ||
| ជាមួយព្រះអង្គគ្មានរំខាន | ព្រះអង្គជ្រាបបានអ្វីទាំងអស់ | ។ | |
| ១០- | សូមទ្រង់ប្រទានព្រះប្រាជ្ញា | ញាណវិសុទ្ធថ្លាដោយសន្តោស | |
| ឱ្យចុះពីស្ថានបរមសុខខ្ពស់ | ពីបល្ល័ង្កយសដ៏ឧត្តម | ។ | |
| សូមឱ្យព្រះប្រាជ្ញាញាណរួម | ធ្វើការទាំងព្រមជាមួយខ្ញុំ | ||
| បង្ហាត់បង្រៀនការតូចធំ | កិច្ចការដែលល្មមគាប់ព្រះទ័យ | ។ | |
| ១១- | ដ្បិតព្រះប្រាជ្ញាញាណជ្រាបសព្វ | ទ្រង់ឈ្វេងយល់គ្រប់ទាំងឈ្លាសវៃ | |
| ណែនាំរូបខ្ញុំទាំងរំពៃ | ការពារផុតភ័យខ្ញុំរុងរឿង | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានសង់ព្រះវិហារ ព្រមទាំងសង់អាសនៈមួយនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១១៧
ចូរសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់
ដោយព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។
បន្ទរទី៣ ៖ ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត អាលេលូយ៉ា!
| ១ | ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់! ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! |
| ២ | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។ សូមសរសើរតម្កើងព្រះអម្ចាស់ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៤,៧-៩)
ក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្តី ស្លាប់ក្តី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច ដ្បិតព្រះគ្រីស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ «ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក» អាលេលូយ៉ា!
ពាក្យអង្វរសកល
យើងខ្ញុំបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ ដោយរួមជាមួយអ្នកដែលទទួលពិធីជ្រមុជទឹកទាំងអស់ យើងទូលព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់យេស៊ូ ! សូមប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយើងខ្ញុំ ដើម្បីប្រោសយើងខ្ញុំឱ្យបានវិសុទ្ធ !
បពិត្រព្រះអម្ចាស់ ! សូមចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គឱ្យយើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំអាចប្រកាសអំពីព្រះអង្គ នៅចំពោះមុខមនុស្សលោកថា ព្រះអង្គជាព្រះអម្ចាស់ និងជាព្រះមហាក្សត្រ។ (បន្ទរ)
សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រ
—ដូច្នេះ ព្រះសហគមន៍អាចជាគ្រួសារដែលមានសេចក្តីស្រឡាញ់។ (បន្ទរ)
សូមព្រះអង្គប្រទានព្រះហឫទ័យប្រណីសន្តោសដល់គ្រីស្តបរិស័ទទាំងឡាយ
—ដើម្បីឱ្យពួកគេអាចទទួលនូវអំណរសប្បាយ ដែលជាអំណោយពីព្រះវិញ្ញាណ។ (បន្ទរ)
សូមប្រោសប្រទានឱ្យយើងខ្ញុំមានឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ
—ដើម្បីព្យាបាលរបួសរបស់យើងខ្ញុំ និងធ្វើឱ្យយើងខ្ញុំបានរឹងមាំ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព ! សូមឱ្យសេចក្តីស្រឡាញ់ដែលយើងខ្ញុំបានប្រារព្ធក្នុងរដូវបុណ្យចម្លងនេះ យកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់យើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។