រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃព្រហស្បតិ៍
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨០
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក! (វវ ២២,២០)។
បន្ទរទី១ ៖ ខ្ញុំជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក អាលេលូយ៉ា!
| ២ | ឱព្រះជាម្ចាស់ដែលជាគង្វាលនៃជនជាតិអ៊ីស្រាអែលអើយ! សូមមេត្តាព្រះសណ្តាប់យើងខ្ញុំផង ព្រះអង្គតែងដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម ឱព្រះអង្គដែលគង់នៅលើពួកខេរូប៊ីមអើយ! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ |
| ៣ | សូមសម្តែងព្រះចេស្តាឱ្យកុលសម្ពន្ធអេប្រាអ៊ីម បេនយ៉ាមីន និងម៉ាណាសេឃើញ សូមយាងមកសង្គ្រោះយើងខ្ញុំផង! |
| ៤ | ឱព្រះជាម្ចាស់អើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត! |
| ៥ | បពិត្រព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល! តើព្រះអង្គទ្រង់ព្រះពិរោធ មិនព្រមស្តាប់ពាក្យអង្វរប្រជារាស្ត្រព្រះអង្គដល់កាលណាទៀត? |
| ៦ | ព្រះអង្គធ្វើឱ្យយើងខ្ញុំសោកសង្រេងឥតស្រាកស្រាន្ត ឱ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។ |
| ៧ | ព្រះអង្គធ្វើឱ្យប្រជាជាតិជិតខាង ឈ្លោះគ្នាដណ្តើមយកទឹកដីយើងខ្ញុំ ខ្មាំងសត្រូវចំអកឡកឡឺយដាក់យើងខ្ញុំ។ |
| ៨ | ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!។ |
| ៩ | ព្រះអង្គបានគាស់ដើមទំពាំងបាយជូរពីស្រុកអេស៊ីបមក ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនោះមកដាំជំនួស។ |
| ១០ | ព្រះអង្គឆ្ការដីយ៉ាងស្អាត ដើម្បីឱ្យដើមទំពាំងបាយជូរនោះចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក |
| ១១ | ម្លប់នៃទំពាំងបាយជូរនោះ គ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្របទៅលើដើមគគីរដ៏ខ្ពស់ៗ។ |
| ១២ | ដើមទំពាំងបាយជូរបែកមែកសាខារហូតទៅដល់សមុទ្រ ហើយមានពន្លកលាស់ចេញមក រហូតទៅដល់ទន្លេអឺប្រាត។ |
| ១៣ | ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការទំពាំងបាយជូរនេះ បណ្តាលឱ្យអស់អ្នកធ្វើដំណើរកាត់តាមនោះ នាំគ្នាបេះផ្លែដូច្នេះ? |
| ១៤ | ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ សត្វនានានៅទីវាល ក៏នាំគ្នាស៊ីដើមទំពាំងបាយជូរនេះដែរ។ |
| ១៥ | ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមយាងមកវិញ! សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង! |
| ១៦ | សូមការពារចម្ការទំពាំងបាយជូរដែលព្រះអង្គបានដាំ ដោយបារមីរបស់ព្រះអង្គផ្ទាល់ គឺបុត្រដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង! |
| ១៧ | សូមឱ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។ |
| ១៨ | សូមដាក់ព្រះហស្តលើស្តេចដែលគង់នៅខាងស្តាំព្រះអង្គ គឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង។ |
| ១៩ | យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយ សូមប្រោសប្រទានឱ្យយើងខ្ញុំរស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។ |
| ២០ | ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ខ្ញុំជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក អាលេលូយ៉ា!
បទលើកតម្កើងតាមព្យាការីអេសាយ (អស ១២,១-៦)
អំណរសប្បាយរបស់ប្រជារាស្រ្តដែលព្រះអង្គបានលោះ
អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ (យហ ៧,៣៧)។
បន្ទរទី២ ៖ ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ ដោយអំណរសប្បាយដ៏លើសលប់ អាលេលូយ៉ា!
(បទពាក្យ ៧)
| ១- | ឱព្រះម្ចាស់អើយទូលបង្គំ | លើកហត្ថប្រណម្យសូមតម្កើង | |
| គ្រាមុនព្រះអង្គពិរោធយើង | ឥឡូវព្រះអង្គសម្រាលទុក្ខ | ។ | |
| ២- | ព្រះអម្ចាស់ជាព្រះសង្គ្រោះ | ជីវិតខ្ញុំរស់ស្គាល់តែសុខ | |
| លែងភ័យលែងខ្លាចលែងកើតទុក្ខ | ពីនេះទៅមុខពឹងលើព្រះ | ។ | |
| ដ្បិតព្រះអម្ចាស់ជាកម្លាំង | ខ្ញុំអាចតតាំងអាចយកឈ្នះ | ||
| ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ | ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ | ។ | |
| ៣- | ព្រះម្ចាស់សង្គ្រោះអ្នករាល់គ្នា | ផុតទុក្ខគ្រប់គ្រារស់សុខដុម | |
| ចូរទៅដងទឹកត្រជាក់ជុំ | ចេញពីប្រភពសង្គ្រោះផង | ។ | |
| ៤- | ចូរអរព្រះគុណព្រះអម្ចាស់ | ហើយចូរប្រកាសនាមព្រះអង្គ | |
| ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ | ប្រាប់ប្រជាជនផងទាំងឡាយ | ។ | |
| ៥- | ចូរស្មូតទំនុកតម្កើងថ្វាយ | ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ | |
| ដ្បិតការអស្ចារ្យច្រើនពេកក្រៃ | ឱ្យមនុស្សលើដីបានដឹងផង | ។ | |
| ៦- | អុះឱ អ្នកក្រុងស៊ីយ៉ូនអើយ | ចូរកុំកន្តើយស្រែករំពង | |
| ដោយអរសប្បាយដ្បិតព្រះអង្គ | វិសុទ្ធឥតហ្មងព្រះនៃយើង | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ ដោយអំណរសប្បាយដ៏លើសលប់ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៨១
សម្ពន្ធមេត្រីដែលចងឡើងវិញយ៉ាងឱឡារិក
បងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្តអាក្រក់លែងជឿ
រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ (ហប ៣,១២)។
បន្ទរទី៣ ៖ ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗមកឱ្យយើងបរិភោគ អាលេលូយ៉ា!
| ២ | ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង! ចូរអបអរសាទរព្រះរបស់លោកយ៉ាកុប! |
| ៣ | ចូរនាំគ្នាប្រគុំតូរ្យតន្ត្រីឡើង ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ ព្រមទាំងដេញចាប៉ីផងដែរ! |
| ៤ | ចូរផ្លុំស្នែងនៅពេលចាប់ផ្តើមខ្នើត នៅពេលខែពេញបូរមី គឺជាថ្ងៃបុណ្យរបស់យើង |
| ៥ | ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែល ជាបទបញ្ជានៃព្រះរបស់លោកយ៉ាកុប |
| ៦ | ជាវិន័យដែលព្រះអង្គបង្គាប់មកពូជពង្សរបស់លោកយ៉ូសែប នៅពេលដែលព្រះអង្គវាយប្រហារស្រុកអេស៊ីប។ ខ្ញុំឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ឮទាល់តែសោះ បន្លឺថា ៖ |
| ៧ | “យើងបានយកអង្រែកដ៏ធ្ងន់ចុះពីស្មាអ្នក ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ! |
| ៨ | នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង យើងក៏បានរំដោះអ្នក យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ យើងបានល្បងលមើលចិត្តអ្នក នៅក្បែរប្រភពទឹកមេរីបា។ |
| ៩ | ប្រជារាស្ត្ររបស់យើងអើយ! ចូរស្តាប់សេចក្តីដែលយើងរំលឹកដាស់តឿនអ្នក ឱអ៊ីស្រាអែលអើយ! ចូរស្តាប់ពាក្យយើង |
| ១០ | កុំឱ្យមានព្រះណាទៀតនៅក្នុងចំណោមអ្នកឡើយ កុំថ្វាយបង្គំព្រះដទៃឱ្យសោះ |
| ១១ | យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីបមក ចូរបើកចិត្តឱ្យទូលាយ យើងនឹងឱ្យពរអ្នកយ៉ាងពេញបរិបូណ៌។ |
| ១២ | ប៉ុន្តែ ប្រជារាស្ត្ររបស់យើងមិនបានស្តាប់សំឡេងយើងទេ អ៊ីស្រាអែលក៏មិនចង់ស្គាល់យើងទៀតដែរ។ |
| ១៣ | ហេតុនេះហើយបានជាយើងបណ្តោយគេទៅតាមចិត្តរឹងរូសរបស់ខ្លួន ឱ្យគេនាំគ្នាប្រព្រឹត្តតាមទំនើងចិត្តគេទៅចុះ!។ |
| ១៤ | ប្រសិនបើប្រជារាស្ត្ររបស់យើង ស្តាប់សំឡេងរបស់យើង ប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង |
| ១៥ | យើងមុខជានឹងបង្ក្រាបខ្មាំងសត្រូវរបស់គេ យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ មួយរំពេចជាមិនខាន។ |
| ១៦ | អស់អ្នកដែលស្អប់ព្រះអម្ចាស់ នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គ ព្រះអង្គនឹងដាក់ទោសគេជាដរាបតរៀងទៅ។ |
| ១៧ | ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ មកឱ្យអ៊ីស្រាអែលបរិភោគ ព្រមទាំងឱ្យគេមានទឹកឃ្មុំបរិភោគយ៉ាងបរិបូណ៌ផង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗមកឱ្យយើងបរិភោគ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,១០-១១)
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ ឱ្យនៅក្រោមអំណាចរបស់ព្រះបុត្រា អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះជាម្ចាស់ជាព្រះបិតា បានប្រទានព្រះបុត្រារបស់ព្រះអង្គឱ្យយើងខ្ញុំ ដើម្បីប្រោសប្រជារាស្ត្រព្រះអង្គមានជីវិតរស់ឡើងវិញ។ ចូរយើងវិលទៅរកព្រះបិតា ហើយទូលទៅព្រះអង្គ ដោយមានទំនុកចិត្តថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់យេស៊ូ! សូមព្រះអង្គធ្វើជាជីវិតរបស់យើងខ្ញុំ!
បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានបំភ្លឺផ្លូវប្រជាជនព្រះអង្គ ដែលដើរកាត់វាលរហោស្ថាន ប្រៀបដូចជាបង្គោលភ្លើងមួយដើម
—ដោយការរស់ឡើងវិញរបស់ព្រះគ្រីស្ត សូមព្រះអង្គធ្វើជាពន្លឺបំភ្លឺជីវិតយើងខ្ញុំ នៅថ្ងៃនេះផង។ (បន្ទរ)
ព្រះអង្គបានបង្រៀនប្រជាជនពីលើភ្នំ តាមរយៈសម្លេងរបស់លោកម៉ូសេ
—ដោយការរស់ឡើងវិញរបស់ព្រះគ្រីស្ត សូមព្រះអង្គធ្វើជាពន្លឺបំភ្លឺជីវិតយើងខ្ញុំនៅថ្ងៃនេះផង។ (បន្ទរ)
ព្រះអង្គបានចិញ្ចឹមប្រជាជន ដោយប្រទាននំម៉ាណារបស់ព្រះអង្គឱ្យពួកគេបរិភោគ
—ដោយការរស់ឡើងវិញរបស់ព្រះគ្រីស្ត សូមព្រះអង្គធ្វើជាពន្លឺបំភ្លឺជីវិតយើងខ្ញុំ នៅថ្ងៃនេះផង។ (បន្ទរ)
ព្រះអង្គបានប្រទានទឹកចេញពីដុំថ្ម ឱ្យប្រជាជនទទួលទាន
—ដោយការរស់ឡើងវិញរបស់ព្រះគ្រីស្ត សូមព្រះអង្គធ្វើជាពន្លឺបំភ្លឺជីវិតយើងខ្ញុំ នៅថ្ងៃនេះផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។