រដូវសែសិបថ្ងៃ សប្តាហ៍ទី២ ថ្ងៃពុធ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៧៧
ការរំឭកឡើងវិញនូវស្នាព្រះហស្តរបស់ព្រះជាម្ចាស់
គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច (២ករ ៤,៨)។
បន្ទរទី១ ៖ បពិត្រព្រះជាម្ចាស់! មាគ៌ារបស់ព្រះអង្គពិតជាវិសុទ្ធ គ្មានព្រះឯណាទៀតធំឧត្តុង្គឧត្តុមដូចព្រះអង្គឡើយ។
| ២ | ខ្ញុំបន្លឺសំឡេងហៅព្រះជាម្ចាស់ ខ្ញុំស្រែកអង្វរព្រះអង្គ ខ្ញុំបន្លឺសំឡេងហៅព្រះជាម្ចាស់ ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ពាក្យខ្ញុំ |
| ៣ | នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គឥតឈប់ឈរ ខ្ញុំមិនចង់ឱ្យនរណាសម្រាលទុក្ខខ្ញុំឡើយ |
| ៤ | ពេលនឹកដល់ព្រះជាម្ចាស់ ខ្ញុំយំថ្ងូរ ពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ |
| ៥ | បពិត្រព្រះអម្ចាស់! ព្រះអង្គធ្វើឱ្យទូលបង្គំទទួលទានដំណេកមិនលក់ ទូលបង្គំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។ |
| ៦ | ទូលបង្គំរំពឹងគិតអំពីអតីតកាល គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ |
| ៧ | ទូលបង្គំរិះគិតដដែលៗពេញមួយយប់ ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្ត ដើម្បីស្វែងយល់ថា |
| ៨ | តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ? តើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេឬ? |
| ៩ | តើព្រះអង្គលែងមានព្រះហឫទ័យមេត្តាករុណាចំពោះយើងហើយឬ? តើព្រះអង្គនៅស្ងៀម លែងមានព្រះបន្ទូលមកយើង អស់កល្បជាអង្វែងតរៀងទៅឬ? |
| ១០ | តើព្រះជាម្ចាស់ភ្លេចសម្តែង ព្រះហឫទ័យប្រណីសន្តោសចំពោះយើងហើយឬ? តើព្រះអង្គឈប់អាណិតអាសូរយើង ដោយទ្រង់ព្រះពិរោធឬ? |
| ១១ | ទូលបង្គំនឹកគិតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះ មកពីព្រះអង្គខ្ពង់ខ្ពស់បំផុត លែងសម្តែងព្រះបារមីជួយយើងទៀតហើយ! |
| ១២ | បពិត្រព្រះអម្ចាស់! ទូលបង្គំរំលឹកនូវស្នាព្រះហស្តព្រះអង្គឡើងវិញ ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ |
| ១៣ | ទូលបង្គំរិះគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពីស្នាព្រះហស្តដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។ |
| ១៤ | បពិត្រព្រះជាម្ចាស់! មាគ៌ារបស់ព្រះអង្គពិតជាវិសុទ្ធ គ្មានព្រះឯណាទៀតធំឧត្តុង្គឧត្តុមដូចព្រះអង្គឡើយ។ |
| ១៥ | មានតែព្រះអង្គទេដែលប្រព្រឹត្តការអស្ចារ្យ ព្រះអង្គសម្តែងឫទ្ធានុភាពឱ្យជាតិសាសន៍នានាឃើញ។ |
| ១៦ | ព្រះអង្គបានប្រើឫទ្ធិបារមីមកលោះប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុប និងពូជពង្សរបស់លោកយ៉ូសែប។ |
| ១៧ | បពិត្រព្រះជាម្ចាស់! ទឹកសមុទ្របានឃើញព្រះអង្គ! ពេលទឹកសមុទ្របានឃើញព្រះអង្គ វាពុះកញ្ជ្រោល សូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។ |
| ១៨ | មានភ្លៀងបង្អុរចុះពីលើមេឃ ហើយក៏មានផ្គរលាន់ឮពីលើមេឃមកយ៉ាងខ្លាំងដែរ រន្ទះរបស់ព្រះអង្គភ្លឺផ្លេកពាសពេញផ្ទៃមេឃ។ |
| ១៩ | នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោក ធ្វើឱ្យផែនដីរញ្ជួយញាប់ញ័រ។ |
| ២០ | ព្រះអង្គយាងកាត់សមុទ្រ ព្រះអង្គយាងកាត់តាមបាតមហាសាគរ គ្មាននរណាអាចរកដានព្រះបាទារបស់ព្រះអង្គឃើញទេ។ |
| ២១ | ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ ដោយសារលោកម៉ូសេ និងលោកអរ៉ុន ដូចគង្វាលដឹកនាំហ្វូងចៀមដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ បពិត្រព្រះជាម្ចាស់! មាគ៌ារបស់ព្រះអង្គពិតជាវិសុទ្ធ គ្មានព្រះឯណាទៀតធំឧត្តុង្គឧត្តុមដូចព្រះអង្គឡើយ។
បទលើកតម្កើងតាមគម្ពីរព្យាការីសាមូអែលទី១ (១សម ២,១-១០)
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់
ព្រះអង្គបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។
ព្រះអង្គបានប្រទានសម្បត្តិយ៉ាងបរិបូណ៌ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្ដេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ (លក ១,៥២-៥៣)។
បន្ទរទី២ ៖ ព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំមានចិត្តត្រេកអរសប្បាយយ៉ាងខ្លាំង ព្រះអម្ចាស់លើកខ្ញុំឡើងឱ្យបានខ្ពស់មុខ។
(បទកាកគតិ)
| ១ | ព្រះម្ចាស់ប្រទាន | ចិត្តខ្ញុំឱ្យមាន | អំណរសប្បាយ | |
| ព្រោះព្រះអង្គលើក | ខ្ញុំខ្ពស់ពេកក្រៃ | ខ្ញុំអាចនិយាយ | ||
| តទល់ពួកខ្មាំង | ។ | |||
| ២ | គ្មានព្រះអង្គណា | វិសុទ្ធអស្ចារ្យ | ដូចជាព្រះអង្គ | |
| ឥតមានព្រះណា | ប្រសើរដូចទ្រង់ | ជាថ្មជួយបាំង | ||
| ដូចព្រះយើងទេ | ។ | |||
| ៣ | កុំអួតបំប៉ោង | ពោលពាក្យកាចកោង | ព្រហើនដៀលជេរ | |
| ដ្បិតព្រះជាម្ចាស់ | ថ្លឹងថ្លែងរិះរេ | វិនិច្ឆ័យឥតប្រែ | ||
| តាមអំពើមនុស្ស | ។ | |||
| ៤ | អ្នកខ្លាំងពូកែ | ព្រះអង្គបំបែរ | បំបាក់ទាំងអស់ | |
| បំផ្លាញទាំងធ្នូ | តែទ្រង់សន្តោស | ប្រទានដល់មនុស្ស | ||
| កម្លាំងទន់ខ្សោយ | ។ | |||
| ៥ | ពួកអ្នកដែលមាន | អាហារគ្រប់គ្រាន់ | ឥឡូវគេធ្លោយ | |
| ធ្លាក់ខ្លួនវេទនា | ខ្វះខាតមុខក្រោយ | គ្មានអ្វីនឹងឱ្យ | ||
| ចម្អែតក្រពះ | ។ | |||
| ឯអ្នកធ្លាប់ឃ្លាន | បែរទៅជាមាន | អាហារមិនខ្វះ | ||
| គេបរិភោគឆ្អែត | បរិបូណ៌ពេញពាស | មានច្រើនដេរដាស | ||
| លែងមុខស្រពោន | ។ | |||
| មិនតែប៉ុណ្ណោះ | ព្រះអង្គសន្តោស | ស្រីអារគ្មានកូន | ||
| មិនឱ្យដាច់ពូជ | វិនាសសាបសូន្យ | អាចសម្រាលកូន | ||
| បានប្រាំពីរដង | ។ | |||
| ៦ | ជីវិតនៃមនុស្ស | ត្រូវស្លាប់ឬរស់ | ស្រេចលើព្រះអង្គ | |
| គេត្រូវធ្លាក់ទៅ | ស្ថានមនុស្សស្លាប់ផង | ឬក៏បានឡើង | ||
| ស្រេចទ្រង់ចាត់ចែង | ។ | |||
| ៧ | មនុស្សមានក្រ | អាក្រក់ឬល្អ | មិនមែនខ្លួនឯង | |
| ព្រះម្ចាស់បន្ទាប | ឬក៏លើកឡើង | ព្រះអង្គចាត់ចែង | ||
| តាមព្រះហឫទ័យ | ។ | |||
| ៨ | ទ្រង់លើកមនុស្ស | ទុគ៌តស្រីប្រុស | ពីធូលីដី | |
| ដកអ្នកកំសត់ | វេទនាក្រក្រី | នោះគឺដើម្បី | ||
| ឱ្យស្មើអ្នកធំ | ។ | |||
| ឱ្យបានគ្រងរាជ្យ | ពេញដោយអំណាច | រុងរឿងឧត្តម | ||
| ដ្បិតព្រះអម្ចាស់ | តាំងគ្រឹះរឹងមាំ | ផែនដីដ៏ធំ | ||
| មិនរលំឡើយ | ។ | |||
| ៩ | ព្រះអង្គមើលថែ | ជីវិតពួកគេ | ផុតទុក្ខល្ហែល្ហើយ | |
| គឺអ្នកស្មោះត្រង់ | ព្រះអង្គនោះហើយ | ទ្រង់មិនកន្តើយ | ||
| ថ្នាក់ថ្នមបមបី | ។ | |||
| ឯមនុស្សអាក្រក់ | ចិត្តខ្មៅកខ្វក់ | ទុយ៌សអប្រីយ៍ | ||
| គេនឹងវិនាស | ក្នុងពេលដ៏ខ្លី | ដ្បិតមនុស្សគ្មានជ័យ | ||
| ដោយកម្លាំងទេ | ។ | |||
| ១០ | ព្រះអង្គបញ្ចោញ | រន្ទះដេញបាញ់ | ទៅលើពួកគេ | |
| ព្រះម្ចាស់វិនិច្ឆ័យ | ទោសផែនដីដែរ | ទ្រង់គ្រប់គ្រងថែ | ||
| មិនប្រែទាល់សោះ | ។ | |||
| ព្រះអង្គប្រទាន | អានុភាពឱ្យមាន | ដល់ក្សត្រអង្គនោះ | ||
| ប្រទានអំណាច | ចេស្តាទាំងអស់ | ដែលទ្រង់ថ្កើងយស | ||
| ចាក់ប្រេងអភិសេក | ។ | |||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | ||
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | ||
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំមានចិត្តត្រេកអរសប្បាយយ៉ាងខ្លាំង ព្រះអម្ចាស់លើកខ្ញុំឡើងឱ្យបានខ្ពស់មុខ។
ទំនុកតម្កើងលេខ ៩៧
សីរីរុងរឿងរបស់ព្រះអម្ចាស់ ជះពន្លឺមកលើពិភពលោក
នៅក្នុងទំនុកតម្កើងនេះ មានរៀបរាប់អំពីការសង្គ្រោះពិភពលោក ដែលមនុស្សគ្រប់ជាតិសាសន៍នឹងទទួលជឿលើព្រះគ្រីស្ត (សន្តអាថាណាស)។
បន្ទរទី៣ ៖ ព្រះអម្ចាស់គ្រងរាជ្យ ! ចូរឱ្យផែនដីរីករាយឡើង !
| ១ | ព្រះអម្ចាស់គ្រងរាជ្យ! ចូរឱ្យផែនដីរីករាយឡើង! ចូរឱ្យកោះទាំងឡាយមានអំណរសប្បាយ! |
| ២ | មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គ ព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។ |
| ៣ | មានភ្លើងឆេះនៅខាងមុខព្រះអង្គ បំផ្លាញខ្មាំងសត្រូវដែលនៅជុំវិញព្រះអង្គ។ |
| ៤ | ផ្លេកបន្ទោររបស់ព្រះអង្គជះពន្លឺមកលើពិភពលោក ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រ។ |
| ៥ | ភ្នំនានារលាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដូចក្រមួនត្រូវថ្ងៃ គឺនៅចំពោះព្រះភក្រ្តព្រះអម្ចាស់នៃផែនដីទាំងមូល។ |
| ៦ | ផ្ទៃមេឃប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ ហើយប្រជារាស្ត្រទាំងអស់បានឃើញសីរីរុងរឿងរបស់ព្រះអង្គ។ |
| ៧ | អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ គឺអួតអាងក្នុងការគោរពបម្រើព្រះឥតបានការ នឹងត្រូវអាម៉ាស! ព្រះទាំងឡាយអើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។ |
| ៨ | បពិត្រព្រះអម្ចាស់! ពេលអ្នកក្រុងស៊ីយ៉ូនឮដំណឹងថា ព្រះអង្គវិនិច្ឆ័យដូច្នេះ គេមានអំណររីករាយ អ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ |
| ៩ | បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូល ព្រះអង្គប្រសើរបំផុតលើព្រះទាំងប៉ុន្មាន។ |
| ១០ | អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ! ចូរស្អប់អំពើអាក្រក់! ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គ ព្រះអង្គរំដោះគេឱ្យបានរួចពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។ |
| ១១ | មានពន្លឺបំភ្លឺមនុស្សសុចរិត មនុស្សដែលមានចិត្តទៀងត្រង់នឹងមានអំណរសប្បាយ។ |
| ១២ | មនុស្សសុចរិតអើយ! ចូរនាំគ្នាសប្បាយចំពោះកិច្ចការដែលព្រះអម្ចាស់បានប្រព្រឹត្ត ! ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអម្ចាស់គ្រងរាជ្យ ! ចូរឱ្យផែនដីរីករាយឡើង !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៧,៦.៨-៩)
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ «បុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីឱ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
ពាក្យអង្វរសកល
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គឱ្យយើងខ្ញុំផង !
—ហើយឱ្យយើងខ្ញុំចេះទទួលយកសេចក្តីអាក្រក់ នៅពេលវាមកដល់ពួកយើង ដោយចិត្តអត់ធ្មត់។ (បន្ទរ)
—ប៉ុន្តែ លើសពីនេះទៅទៀត សូមឱ្យយើងខ្ញុំចេះស្រឡាញ់ក្នុងហេតុការណ៍ធម្មតានៃជីវិតប្រចាំថ្ងៃ។ (បន្ទរ)
—ដ្បិតដោយសារស្នាមរបួសលើព្រះកាយនេះហើយ ដែលព្រះអង្គបានប្រទានជីវិតឱ្យយើងខ្ញុំ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។