រដូវធម្មតា សប្ដាហ៍ទី១៩ ថ្ងៃអង្គារ
សន្តីក្លារ៉ា ជាព្រហ្មចារិនី
(បុណ្យរំឭកចាំបាច់)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអម្ចាស់ ដ្បិតព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨៥
ការសង្គ្រោះ គឺនៅជិតយើងបង្កើយ
ព្រះជាម្ចាស់បានប្រទានពរដល់ទឹកដីរបស់យើង នៅពេលព្រះសង្គ្រោះបានយាងមកផែនដីនេះ (លោកអូរីហ្សេន)។
បន្ទរទី១ ៖ បពិត្រព្រះអម្ចាស់ ! ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបានលើកលែងទោសឱ្យប្រជារាស្ត្ររបស់ព្រះអង្គ។
| ២- | បពិត្រព្រះអម្ចាស់! ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបាននាំពូជពង្សរបស់លោកយ៉ាកុប ដែលជាប់ជាឈ្លើយនោះឱ្យវិលត្រឡប់មកវិញ។ |
| ៣- | ព្រះអង្គបានលើកលែងទោសឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គបានអត់ទោសគេឱ្យរួចពីអំពើបាបទាំងប៉ុន្មាន។ |
| ៤- | ព្រះអង្គលែងព្រះពិរោធនឹងយើងខ្ញុំ ព្រះអង្គឈប់ខ្ញាល់នឹងយើងខ្ញុំទៀតហើយ។ |
| ៥- | ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ! សូមប្រោសឱ្យយើងខ្ញុំវិលត្រឡប់មករកព្រះអង្គវិញ សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។ |
| ៦- | តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ? តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំអស់កល្បជាអង្វែងតរៀងទៅឬ? |
| ៧- | តើព្រះអង្គមិនយាងមកវិញ ប្រទានឱ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឱ្យប្រជារាស្ត្ររបស់ព្រះអង្គមានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ? |
| ៨- | ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមសង្គ្រោះយើងខ្ញុំផង! |
| ៩- | ខ្ញុំត្រង់ត្រាប់ស្តាប់សេចក្តីដែលព្រះជាអម្ចាស់មានព្រះបន្ទូល ព្រះអង្គមានព្រះបន្ទូលថា នឹងប្រទានសេចក្តីសុខសាន្តមកប្រជារាស្ត្រដែលជឿលើព្រះអង្គ គឺអស់អ្នកដែលមិនបែរចិត្តគំនិតទៅរកអំពើលេលារបស់ខ្លួនវិញ។ |
| ១០- | ក្នុងពេលឆាប់ៗ ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ សិរីរុងរឿងនឹងមកសណ្ធិតនៅលើទឹកដីរបស់យើង។ |
| ១១- | ព្រះអម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ យុត្តិធម៌ និងសេចក្តីសុខសាន្ត ជួបគ្នានៅលើផែនដី។ |
| ១២- | សេចក្តីពិតនឹងដុះចេញពីដីមក សេចក្តីសុចរិតក៏លេចចេញមកពីផ្ទៃមេឃដែរ។ |
| ១៣- | ព្រះអម្ចាស់ផ្ទាល់ប្រទានសុភមង្គលមកយើង ទឹកដីរបស់យើងក៏បង្កើតភោគផល។ |
| ១៤- | សេចក្តីសុចរិតដើរនៅមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបានលើកលែងទោសឱ្យប្រជារាស្ត្ររបស់ព្រះអង្គ។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ២៦,១-៤.៧-៩.១២)
ទំនុកតម្កើងក្រោយពេលមានជ័យជម្នះលើខ្មាំងសត្រូវ
កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ (វវ ២១,១៤)។
បន្ទរទី២ ៖ នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គ នៅពេលព្រឹក ទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។
(បទកាកគតិ)
| ១- | យើងមានក្រុងមួយ | មាំឥតភ័យព្រួយ | ព្រោះព្រះម្ចាស់បាន |
| ប្រទាននូវការ | សង្គ្រោះគ្រប់ប្រាណ | ដូចកំពែងបាន | |
| ការពាររ៉ាប់រង | ។ | ||
| ២- | ចូរយើងបើកទ្វារ | កុំបីរួញរា | កុំឱ្យមានហ្មង |
| ឱ្យប្រជាជាតិ | សុចរិតទាំងពួង | ស្ម័គ្រស្មោះកន្លង | |
| បានចូលមកជិត | ។ | ||
| ៣- | បពិត្រព្រះម្ចាស់ | ព្រះអង្គទ្រង់ប្រោស | ដល់ប្រជាជាតិ |
| មានក្តីសុខសាន្ត | ឥតបីឃ្លាងឃ្លាត | ទាំងជីវិតទៀត | |
| ផ្ញើព្រះឥតភ្លេច | ។ | ||
| ៤- | ចូរមានសង្ឃឹម | ដោយក្តីញញឹម | លើព្រះជានិច្ច |
| ទាំងកាយជីវិត | ឥតមានពេលភ្លេច | ជាថ្មរំលេច | |
| ស្ថិតស្ថេរអស់កល្ប | ។ | ||
| ៧- | បពិត្រព្រះម្ចាស់ | អស្ចារ្យពេកណាស់ | ទ្រង់បង្ហាញដល់ |
| មនុស្សសុចរិត | បានដឹងបានស្គាល់ | មាគ៌ានិមល | |
| សែនល្អកន្លង | ។ | ||
| ៨- | ឱព្រះអម្ចាស់ | យើងខ្ញុំទាំងអស់ | ជីវិតផ្ញើទ្រង់ |
| ហើយសូមដើរតាម | មាគ៌ារឿងរុង | ដែលព្រះអង្គទ្រង់ | |
| ត្រួសត្រាយទុកស្រាប់ | ។ | ||
| ចិត្តយើងគ្រប់គ្នា | តែងតែប្រាថ្នា | ថ្លែងមិនឈរឈប់ | |
| ព្រះនាមព្រះអង្គ | ដែលល្បីសាយសព្វ | ពាសពេញលើភព | |
| ប្រសើរកន្លង | ។ | ||
| ៩- | ទោះជាពេលយប់ | ចង់ជ្រកក្រោមម្លប់ | បារមីនៃទ្រង់ |
| ទូលបង្គំខំស្វែង | រកតែព្រះអង្គ | តាំងពីព្រឹកព្រាង | |
| ឥតមានសំចៃ | ។ | ||
| ១២- | បពិត្រព្រះម្ចាស់ | ប្រសើរពេកណាស់ | ទ្រង់តែងអាណិត |
| ផ្តល់ក្តីសុខសាន្ត | អ្វីខ្ញុំប្រព្រឹត្ត | ដែលមានមកពិត | |
| គឺទ្រង់សម្រេច | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គ នៅពេលព្រឹក ទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។
ទំនុកតម្កើងលេខ ៦៧
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអម្ចាស់
សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូល ស្តីអំពីការសង្គ្រោះរបស់ព្រះអង្គឱ្យសាសន៍ដទៃវិញ (កក ២៨,២៨)។
បន្ទរទី៣ ៖ ឱព្រះជាម្ចាស់អើយ ! សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
| ២- | ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គអាណិតមេត្តាយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង! |
| ៣- | ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ! |
| ៤- | បពិត្រព្រះជាម្ចាស់! សូមឱ្យប្រជាជនទាំងឡាយ នាំគ្នាលើកតម្កើងព្រះអង្គ សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ! |
| ៥- | ប្រជាជាតិទាំងឡាយច្រៀងដោយសប្បាយរីករាយ ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានាដោយយុត្តិធម៌ ព្រះអង្គដឹកនាំប្រជាជាតិទាំងឡាយនៅលើផែនដី។ |
| ៦- | បពិត្រព្រះជាម្ចាស់! សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ! |
| ៧- | ផែនដីបានបង្កើតភោគផល ព្រះជាម្ចាស់ជាព្រះនៃយើងប្រទានពរឱ្យយើង។ |
| ៨- | សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង! សូមឱ្យមនុស្សម្នាដែលរស់នៅលើផែនដីទាំងមូល គោរពកោតខ្លាចព្រះអង្គ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះជាម្ចាស់អើយ ! សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ៤,១៤-១៥)
យើងដែលបានឃើញ យើងផ្តល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រា ឱ្យយាងមកសង្គ្រោះមនុស្សលោក។ អ្នកណាប្រកាសជំនឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។
បន្ទរ៖ ព្រះអង្គគង់នៅជាមួយទូលបង្គំ *ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។ បន្ទរឡើងវិញ៖…
-ព្រះអង្គជាជម្រករបស់ទូលបង្គំ ហើយប្រទានឱ្យទូលបង្គំមានសេរីភាព។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ព្រះអង្គបានប្រទានព្រះសង្រ្គោះដ៏មានឫទ្ធិមួយព្រះអង្គឱ្យមកយើង ស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គ។
ពាក្យអង្វរសកល
បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គបានបង្កើតប្រជាជនថ្មី គ្រប់ទិសទីនៅលើផែនដីនេះ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ យើងខ្ញុំសូមកោតសរសើរព្រះអង្គ ដោយពោលថា ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គនឹកចាំពីប្រជារាស្ត្ររបស់ព្រះអង្គផង។
ព្រះអង្គជាព្រះមហាក្សត្រ និងជាព្រះសង្គ្រោះយើងខ្ញុំ។ នៅពេលព្រឹកនេះ ព្រះសហគមន៍សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ
—សូមព្រះអង្គប្រៀនប្រដៅព្រះសហគមន៍ ឱ្យធ្វើជាសាក្សីរបស់ព្រះអង្គផង។ (បន្ទរ)
ព្រះអង្គជាសេចក្តីសង្ឃឹម និងសេចក្តីក្លាហានរបស់យើងខ្ញុំ
—សូមព្រះអង្គលើកទឹកចិត្តយើងនៅថ្ងៃនេះផង។ (បន្ទរ)
ព្រះអង្គជាជម្រក និងជាកម្លាំងរបស់យើងខ្ញុំ
—សូមព្រះអង្គជួយយើងខ្ញុំ ប្រឆាំងតទល់នឹងភាពទន់ខ្សោយរបស់យើងខ្ញុំផង។ (បន្ទរ)
ព្រះអង្គជាអំណរសប្បាយ និងជាពន្លឺរបស់យើងខ្ញុំ
—សូមព្រះអង្គគង់នៅជាមួយជនក្រីក្រ និងអស់អ្នកដែលឯកកោ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គណែនាំសន្តីក្លារ៉ា ឱ្យមានចិត្តស្រឡាញ់ភាពក្រីក្រយ៉ាងខ្លាំង។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំដើរតាមព្រះគ្រីស្ត ដោយដាក់ចិត្តជាជនក្រីក្រដូចសន្តីក្លារ៉ា។ តាមរយៈពាក្យទូលអង្វររបស់នាង សូមព្រះអង្គប្រោសឱ្យយើងខ្ញុំសម្លឹងមើលសិរីរុងរឿងរបស់ព្រះអង្គ នៅស្ថានបរមសុខរួមជាមួយនាងផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។