បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
(បុណ្យឱឡារិក)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាមក យើងលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះគ្រីស្តបានលេចចេញជារូបរាងហើយ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៦៣,២-៩
ព្រលឹងខ្ញុំស្រេកឃ្លានព្រះជាម្ចាស់
អ្នកណាដែលបានលះបង់ភាពងងឹតនៃអំពើបាប អ្នកនោះស្រេកឃ្លានព្រះជាម្ចាស់។
បន្ទរទី១៖ ពួកហោរាចារ្យបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេស មកថ្វាយព្រះអង្គ អាលេលូយ៉ា !
| ២ | ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់ ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។ |
| ៣ | ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ |
| ៤ | ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
| ៥ | ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់មួយជីវិតទូលបង្គំ ហើយទូលបង្គំនឹងលើកដៃឡើងថ្វាយបង្គំព្រះនាមព្រះអង្គ។ |
| ៦ | ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។ |
| ៧ | ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ ហើយពេញមួយយប់ ទូលបង្គំនឹកគិតដល់ព្រះអង្គ |
| ៨ | ដ្បិតព្រះអង្គជួយទូលបង្គំ ទូលបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីព្រះអង្គ។ |
| ៩ | ចិត្តគំនិតទូលបង្គំនៅជាប់ជំពាក់ចិត្តគំនិតនឹងព្រះអង្គជានិច្ច ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្តារបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ពួកហោរាចារ្យបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេស មកថ្វាយព្រះអង្គ អាលេលូយ៉ា !
បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥៧-៨៨)
ចូរគ្រប់ស្នាព្រះហស្ថទាំងអស់ សរសើរតម្កើងព្រះអម្ចាស់!
អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ (វវ ១៩,៥)។
បន្ទរទី២៖ សមុទ្រ និងទន្លេទាំងឡាយ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ! ប្រភពទឹកទាំងឡាយ ចូរច្រៀងសរសើរតម្កើងព្រះអម្ចាស់ ! អាលេលូយ៉ា !
| ៥៧- | គ្រប់ស្នាព្រះហស្ត | ព្រះម្ចាស់ទាំងអស់ | នៅមិនរបូត |
| ជារៀងដរាប | សូមនាំគ្នាស្មូត | តម្កើងរហូត | |
| អស់កល្បអន្លាយ | ។ | ||
| ៥៨- | ឱផ្ទៃមេឃអើយ | កុំនៅកន្តើយ | ហាក់ដូចជិនណាយ |
| ស្មូតបទតម្កើង | ដោយចិត្តសប្បាយ | អស់កល្បអន្លាយ | |
| តទៅកុំឈប់ | ។ | ||
| ៥៩- | សូមឱ្យទេវទូត | តម្កើងរហូត | ទាំងថ្ងៃទាំងយប់ |
| ព្រះម្ចាស់ថ្កុំថ្កើង | អស់កល្បអស់កប្ប | តម្កើងកុំឈប់ | |
| តទៅរាល់ថ្ងៃ | ។ | ||
| ៦០- | ចូរទឹកទាំងឡាយ | អបអរសប្បាយ | លើនភាល័យ |
| នាំគ្នាសរសើរ | តម្កើងម្ចាស់ថ្លៃ | កុំបង្អង់អី | |
| អស់កល្បអង្វែង | ។ | ||
| ៦១- | ហ្វូងតារារះ | នៃព្រះអម្ចាស់ | នាំគ្នាសម្ដែង |
| តម្កើងព្រះអង្គ | សរសើរស្ញប់ស្ញែង | គ្រប់ទីកន្លែង | |
| តទៅឥតដាច់ | ។ | ||
| ៦២- | សូមព្រះអាទិត្យ | ព្រះចន្ទមានឫទ្ធិ | ពន្លឺចិញ្ចាច |
| តម្កើងព្រះអង្គ | ដោយចិត្តអង់អាច | កុំភ័យកុំខ្លាច | |
| តទៅកុំប្រែ | ។ | ||
| ៦៣- | សូមអស់ទាំងផ្កាយ | ដែលនៅរាត់រាយ | លើមេឃផងដែរ |
| សរសើរតម្កើង | កុំបីប្រួលប្រែ | កុំក្រឡះកែ | |
| រាល់ថ្ងៃខែឆ្នាំ | ។ | ||
| ៦៤- | សូមឱ្យសន្សើម | ទឹកភ្លៀងដ៏ឆ្នើម | ធ្លាក់ជាប្រចាំ |
| ចូរលើកតម្កើង | ទាំងថ្វាយបង្គំ | ព្រះម្ចាស់ឧត្តម | |
| ជានិច្ចកុំរា | ។ | ||
| ៦៥- | ចូរអស់ទាំងខ្យល់ | ធ្លាប់បក់វិលវល់ | រាល់ប្រាំងវស្សា |
| គ្រប់ទីកន្លែង | តម្កើងព្រះជា | ម្ចាស់អ្នករាល់គ្នា | |
| កុំបីឆ្មៃឆ្មើង | ។ | ||
| ៦៦- | ចូរឱ្យកម្ដៅ | ទាំងក្នុងទាំងក្រៅ | ឱ្យមានទាំងភ្លើង |
| នាំគ្នាជួយលើក | សរសើរតម្កើង | ព្រះអង្គខ្ពស់ឡើង | |
| តទៅឥតអាក់ | ។ | ||
| ៦៧- | ចូរឱ្យខ្យល់ក្តៅ | ពេលនេះតទៅ | និងខ្យល់ត្រជាក់ |
| សរសើរតម្កើង | ព្រះជាម្ចាស់អ្នក | កុំបីអន់អាក់ | |
| ជានិច្ចតទៅ | ។ | ||
| ៦៨- | សន្សើមនិងព្រឹល | សូមអ្នកកុំខ្ជិល | កុំបង្អង់នៅ |
| ស្មូតបទតម្កើង | ព្រះម្ចាស់ជាផ្លូវ | អង្វែងតទៅ | |
| អស់កល្បជានិច្ច | ។ | ||
| ៦៩- | ចូរថ្ងៃនិងយប់ | កោតកុំឈរឈប់ | សរសើរកុំភ្លេច |
| ស្មូតបទតម្កើង | ព្រះម្ចាស់ជានិច្ច | កុំបីកែគេច | |
| អស់កល្បស្ថេរស្ថិត | ។ | ||
| ៧០- | ចូរឱ្យពន្លឺ | រន្ទាលរន្ទឺ | និងភាពងងឹត |
| សរសើរតម្កើង | អម្ចាស់មានឫទ្ធិ | រាល់ថ្ងៃកុំគិត | |
| ខ្វល់ខ្វាយឡើយណា | ។ | ||
| ៧១- | អាកាសត្រជាក់ | ខ្យល់រងាធ្លាក់ | មកជាធម្មតា |
| ចូរលើកតម្កើង | ព្រះអម្ចាស់ជា | ព្រះអ្នករាល់គ្នា | |
| កុំបីឃ្លាងឃ្លាត | ។ | ||
| ៧២- | សូមឱ្យទឹកកក | កុំបីខានខក | ទាំងសន្សើមទៀត |
| ចូរលើកតម្កើង | កុំបីរវាត | កុំឱ្យឃ្លាងឃ្លាត | |
| រហូតតទៅ | ។ | ||
| ៧៣- | សូមដុំពពក | ផ្លេកបន្ទោរមក | កុំបង្អង់នៅ |
| តម្កើងព្រះអង្គ | កុំបីហ្មងសៅ | ស្មូតរហូតទៅ | |
| អស់កល្បយូរលង់ | ។ | ||
| ៧៤- | សូមឱ្យផែនដី | ទាំងមូលលកលៃ | តម្កើងព្រះអង្គ |
| សរសើរកុំឈប់ | កុំនៅរេរង់ | កោតសរសើរទ្រង់ | |
| កុំប្រែសាវា | ។ | ||
| ៧៥- | សូមឱ្យភ្នំធំ | កុំនៅសំងំ | ភ្នំតូចផងណា |
| ស្មូតបទតម្កើង | ព្រះម្ចាស់រាល់គ្នា | ថ្កើងព្រះនាមា | |
| អស់កល្បជានិច្ច | ។ | ||
| ៧៦- | សព្វអស់អ្វីៗ | ដែលដុះលើដី | កុំបីមានភ្លេច |
| ចូរលើកតម្កើង | ព្រះម្ចាស់ជានិច្ច | កុំបីកែគេច | |
| អស់កល្បអន្លាយ | ។ | ||
| ៧៧- | ចូរសមុទ្រស្ទឹង | ទន្លេល្វើយល្វឹង | តូចធំទាំងឡាយ |
| នាំគ្នាតម្កើង | ដោយក្តីរីករាយ | សរសើរម្ចាស់ថ្លៃ | |
| ឱ្យលាន់រងំ | ។ | ||
| ៧៨- | ចូរប្រភពទឹក | មានច្រើនសន្ធឹក | ព្រែកទាំងតូចធំ |
| ទឹកហូរពីជ្រោះ | ទឹកធ្លាក់ពីភ្នំ | កុំនៅសំងំ | |
| តម្កើងព្រះអង្គ | ។ | ||
| ៧៩- | ចូរអស់ទាំងត្រី | តូចធំម្តេចក្តី | និងសត្វរស់ក្នុង |
| ទន្លេសមុទ្រ | តាមព្រែកបួរបឹង | កុំសំងំឈឹង | |
| តម្កើងព្រះម្ចាស់ | ។ | ||
| ៨០- | សូមបក្សីសត្វ | ដែលរស់ខ្វែងខ្វាត់ | ច្រើនមីរដេរដាស |
| ស្មូតបទតម្កើង | ព្រះជាអម្ចាស់ | កុំបីចន្លោះ | |
| អស់កល្បយូរលង់ | ។ | ||
| ៨១- | សូមឱ្យសត្វស្រុក | រស់នៅអែអុក | ទាំងសត្វព្រៃផង |
| នាំគ្នាសរសើរ | តម្កើងព្រះអង្គ | អស់កល្បយូរលង់ | |
| តទៅអន្លាយ | ។ | ||
| ៨២- | ចូរឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | កុំបីឃ្លាតឆ្ងាយ |
| សរសើរព្រះអង្គ | ជាព្រះម្ចាស់ថ្លៃ | រៀងរាល់យប់ថ្ងៃ | |
| កុំបីអល់អែក | ។ | ||
| ៨៣- | ឱអ៊ីស្រាអែល | អ្នកជាជាតិដែល | វិសុទ្ធពន់ពេក |
| ចូរលើកតម្កើង | ព្រះខ្ពស់អនេក | ហួសទាំងផ្ទៃមេឃ | |
| កុំសំងំនៅ | ។ | ||
| ៨៤- | អស់បូជាចារ្យ | ទាំងឡាយនាំគ្នា | ឆ្ពោះតម្រង់ទៅ |
| តម្កើងព្រះអង្គ | ទាំងថ្ងៃយប់ជ្រៅ | កុំសំងំនៅ | |
| សរសើរកុំឈប់ | ។ | ||
| ៨៥- | ចូរអ្នកទាំងឡាយ | ដែលតែងខ្វល់ខ្វាយ | បម្រើគោរព |
| ស្មូតតម្កើងព្រះ | ទាំងថ្ងៃទាំងយប់ | កុំឈរកុំឈប់ | |
| នៅស្ងៀមឱ្យសោះ | ។ | ||
| ៨៦- | ចូរវិញ្ញាណក្ខ័ន្ធ | អ្នកស្លាប់ប៉ុន្មាន | កុំបីចន្លោះ |
| ព្រលឹងនៃអ្នក | សុចរិតទាំងអស់ | តម្កើងដោយស្មោះ | |
| កុំនៅកន្តើយ | ។ | ||
| ៨៧- | អស់អ្នកគោរព | ប្រណិប័តន៍គ្រប់ | ព្រះអម្ចាស់អើយ |
| និងអ្នកដាក់ចិត្ត | ជាអ្នកខ្សត់ហើយ | កុំបង្អង់ឡើយ | |
| តម្កើងព្រះអង្គ | ។ | ||
| ៨៨- | លោកអណានីយ៉ា | រួមជាមួយគ្នា | អសារីយ៉ាផង |
| និងមីកាអែល | តម្កើងព្រះអង្គ | ស្មូតតម្កើងផង | |
| តទៅដរាប | ។ | ||
| ព្រះអង្គរំដោះ | យើងខ្ញុំឱ្យរស់ | ផុតពីក្តីស្លាប់ | |
| ហើយទ្រង់សង្គ្រោះ | ខ្ញុំជាប្រញាប់ | រួចផុតទុក្ខសព្វ | |
| ទាំងភ្លើងសន្ធៅ | ។ |
បន្ទរ៖ សមុទ្រ និងទន្លេទាំងឡាយ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ! ប្រភពទឹកទាំងឡាយ ចូរច្រៀងសរសើរតម្កើងព្រះអម្ចាស់ ! អាលេលូយ៉ា !
ទំនុកតម្កើងលេខ ១៤៩
ចម្រៀងនៃអំណរសប្បាយរបស់សន្តបុគ្គល
ចូរបុត្រធីតាទាំងឡាយនៃព្រះសហគមន៍ ដែលជាប្រជាជនថ្មីរបស់ព្រះជាម្ចាស់
ត្រេកអរសប្បាយចំពោះព្រះគ្រីស្ត ដែលជាស្តេចរបស់ពួកគេ (Hesychius)។
បន្ទរទី៣៖ យេរូសាឡឹមអើយ ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ ! សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក អាលេលូយ៉ា !
| ១ | ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ចូរច្រៀងសរសើរព្រះអង្គនៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះអង្គ! |
| ២ | ចូរឲ្យជនជាតិអ៊ីស្រាអែលរីករាយនឹងព្រះអង្គ ដែលបានបង្កើតគេមក សូមឲ្យប្រជាជនក្រុងស៊ីយ៉ូនមានអំណរសប្បាយ នឹងព្រះមហាក្សត្ររបស់ខ្លួន! |
| ៣ | ចូរនាំគ្នារាំសរសើរតម្កើងព្រះអង្គ ចូរនាំគ្នាស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ ដោយវាយក្រាប់ និងដេញពិណ! |
| ៤ | ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងប្រជារាស្ដ្ររបស់ព្រះអង្គ ព្រះអង្គលើកកិត្តិយសមនុស្សទន់ទាបដោយសង្គ្រោះពួកគេ |
| ៥ | ចូរឲ្យអស់អ្នកដែលជឿលើព្រះអង្គនាំគ្នាអរសប្បាយដ៏លើសលប់ ដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ សូម្បីតែនៅពេលយប់ ក៏គេស្រែកតម្កើងព្រះអង្គដោយអំណរដែរ! |
| ៦ | សូមឲ្យគេសរសើរតម្កើងព្រះអង្គមិនដាច់ពីមាត់ ហើយឲ្យគេកាន់ដាវមុខពីរនៅជាប់នឹងដៃជានិច្ច |
| ៧ | ដើម្បីសងសឹកប្រជាជាតិនានា និងដាក់ទោសជាតិសាសន៍ទាំងឡាយ |
| ៨ | ហើយយកច្រវាក់ចងស្តេច និងដាក់ខ្នោះមេដឹកនាំរបស់ពួកគេ។ |
| ៩ | ការដាក់ទោសសាសន៍ទាំងនោះ ស្របតាមការសម្រេចរបស់ព្រះជាម្ចាស់នេះហើយ ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នកស្មោះត្រង់នឹងព្រះអង្គ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ យេរូសាឡឹមអើយ ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ ! សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥២,៧-១០)
អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត! គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ គេពោលមកកាន់ក្រុងស៊ីយ៉ូនថា “ព្រះរបស់អ្នកសោយរាជ្យហើយ!” ។ នេះជាសំឡេងរបស់អ្នកយាមក្រុង! ពួកគេបន្លឺសំឡេងឡើង និងស្រែកហ៊ោរួមជាមួយគ្នា ដ្បិតពួកគេឃើញព្រះអម្ចាស់យាងត្រឡប់មកក្រុងស៊ីយ៉ូនវិញ ដោយផ្ទាល់នឹងភ្នែក។ គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោរួមជាមួយគ្នា ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជាជនរបស់ព្រះអង្គ ព្រះអង្គលោះក្រុងយេរូសាឡឹមមកវិញហើយ! ព្រះអម្ចាស់សម្ដែងព្រះបារមីដ៏វិសុទ្ធរបស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដីនឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
បន្ទរ៖ ស្តេចទាំងប៉ុន្មាននៅលើផែនដី *នឹងលុតជង្គង់ក្រាបថ្វាយបង្គំព្រះអម្ចាស់។ បន្ទរឡើងវិញ៖…
-ហើយនឹងមានមនុស្សមកពីគ្រប់ជាតិសាសន៍ ទាំងបុរស និងស្រ្តី នាំគ្នាគោរពបម្រើព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ នៅថ្ងៃនេះ កូនកំលោះបានទាមទារកូនក្រមុំ គឺព្រះសហគមន៍ តាំងពីព្រះគ្រីស្តបានលាងជម្រះអំពើបាបចេញពីនាង នៅក្នុងទន្លេយ័រដាន់រួចមក។ ពួកហោរាចារ្យបានយកអំណោយរបស់ពួកគេ ទៅថ្វាយព្រះអង្គយ៉ាងប្រញាប់ប្រញាល់ នៅថ្ងៃរៀបមង្គលការ ហើយភ្ញៀវទាំងប៉ុន្មានមានអំណរសប្បាយ ព្រោះព្រះគ្រីស្តបានប្រែទឹក ឱ្យក្លាយទៅជាស្រាទំពាំងបាយជូរ អាលេលូយ៉ា!
ពាក្យអង្វរសកល
នៅថ្ងៃនេះ ពួកហោរាចារ្យបានមកថ្វាយបង្គំព្រះសង្រ្គោះរបស់យើង។ ចូរយើងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គយ៉ាងសប្បាយរីករាយ ដោយទូលថា ៖
បន្ទរ៖ ឱព្រះពន្លឺ ចេញពីព្រះពន្លឺ ! សូមព្រះអង្គរះបំភ្លឺយើងខ្ញុំក្នុងថ្ងៃនេះ !
បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានបង្ហាញខ្លួននៅក្នុងសាច់ឈាម
—សូមព្រះអង្គជម្រះយើងខ្ញុំតាមរយៈពាក្យអធិដ្ឋាន និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! សក្ខីភាពរបស់ព្រះអង្គ គឺជាព្រះវិញ្ញាណដ៏វិសុទ្ធ
—សូមព្រះអង្គរំដោះយើងខ្ញុំចេញពីវិញ្ញាណដែលសង្ស័យផង។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានបង្ហាញខ្លួនឱ្យពួកទេវទូតឃើញ
—សូមព្រះអង្គជួយយើងខ្ញុំឱ្យមានបទពិសោធនូវអំណរសប្បាយនៃស្ថានបរមសុខ នៅលើផែនដីនេះផង។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានប្រកាសប្រាប់ទៅកាន់ប្រជាជាតិនានា
—ដោយសារឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ បើកដួងចិត្តរបស់មនុស្សទាំងអស់។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានបង្កើតជំនឿនៅលើផែនដី
—សូមពង្រឹងជំនឿដល់អស់អ្នកជឿលើព្រះអង្គផង។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! ព្រះអង្គត្រូវលើកឡើងក្នុងសិរីរុងរឿង
—សូមបង្កាត់ភ្លើងនៃការប្រាថ្នាចង់បានព្រះរាជ្យព្រះអង្គក្នុងយើងខ្ញុំផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ ដើម្បីស្គាល់ព្រះអង្គ និងឲ្យស្គាល់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឲ្យខិតខំស្វែងរកសេចក្តីពិត និងពង្រឹងជំនឿរបស់យើងខ្ញុំជានិច្ច។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។