ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
-ចាប់ពីអាទិត្យទី១ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី ១៦ ខែធ្នូ៖
* ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអម្ចាស់ ព្រះអង្គជាព្រះមហាក្សត្រដែលត្រូវយាងមក។
-ចាប់ពីថ្ងៃទី ១៧ ខែធ្នូ ដល់ថ្ងៃទី ២៣ ខែធ្នូ៖
* ព្រះអម្ចាស់មកជិតបង្កើយហើយ ចូរនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
-ថ្ងៃទី ២៤ ខែធ្នូ៖
* នៅថ្ងៃនេះ អ្នកនឹងដឹងថា ព្រះអម្ចាស់យាងមក ហើយនៅពេលព្រឹក អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គ។
-សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ ក្នុងរដូវបុណ្យព្រះយេស៊ូប្រសូត រហូតដល់បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ៖
* ព្រះគ្រីស្តបានប្រសូតមកសម្រាប់យើង ចូរនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
-ចាប់ពីបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ រហូតដល់បុណ្យព្រះអម្ចាស់ព្រះយេស៊ូទទួលពិធីជ្រមុជទឹក៖
* ព្រះគ្រីស្តបានបង្ហាញខ្លួនឱ្យយើងឃើញ ចូរនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
-សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ក្នុងរដូវសែសិបថ្ងៃ គឺចាប់ពីថ្ងៃពុធ បុណ្យរោយផេះ រហូតដល់ថ្ងៃសៅរ៍ នៃអាទិត្យទី៥ ក្នុងរដូវសែសិបថ្ងៃ ដោយមានពាក្យបន្ទរសម្រាប់ការអញ្ជើញគឺ៖
បន្ទរ៖ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ ដែលបានស៊ូទ្រាំនឹងការល្បួង និងរងទុក្ខលំបាកសម្រាប់យើង។
ឬ៖ ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសនោះឡើយ។
-សម្រាប់សប្តាហ៍ពិសិដ្ឋ ចាប់ពីថ្ងៃអាទិត្យបុណ្យលើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក ដល់ថ្ងៃព្រហស្បតិ៍ ពិសិដ្ឋ ពាក្យបន្ទរសម្រាប់ការអញ្ជើញគឺ៖
បន្ទរ៖ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ ដែលបានស៊ូទ្រាំនឹងការល្បួង និងរងទុក្ខលំបាកសម្រាប់យើង។
-ចាប់ពីថ្ងៃចន្ទ ក្នុងសប្តាហ៍បុណ្យចម្លង រហូតដល់ថ្ងៃពុធ មុនបុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ ពាក្យបន្ទរសម្រាប់ការអញ្ជើញគឺ៖
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ អាលេលូយ៉ា! ។
-នៅចន្លោះថ្ងៃបុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ និងបុណ្យព្រះវិញ្ញាណយាងមក ពាក្យបន្ទរសម្រាប់ការអញ្ជើញគឺ៖
បន្ទរ៖ ចូរនាំគ្នាមកក្រាបថ្វាយបង្គំព្រះគ្រីស្តជាអម្ចាស់ ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យដល់ប្រជាជនរបស់ព្រះអង្គ អាលេលូយ៉ា!។
-សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានប្រចាំថ្ងៃ ពាក្យបន្ទរសម្រាប់ការអញ្ជើញ ត្រូវរកនៅក្នុងក្បួនទំនុកតម្កើង។
-សម្រាប់ត្រៃទិវានៃបុណ្យចម្លង បុណ្យឱឡារិក និងបុណ្យគោរព ពាក្យបន្ទរសម្រាប់ការអញ្ជើញ មានតាមរដូវនីមួយៗក្នុងពិធីបុណ្យ ឬតាមក្បួនពិធីគោរពសន្តបុគ្គល។
-សម្រាប់បុណ្យរំឭកសន្តបុគ្គល យើងប្រើពាក្យបន្ទរ លុះត្រាណាតាមរដូវ ដែលអាចយកមកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ។
ការអញ្ជើញនៅពេលព្រឹក
Written on 12/02/2026