រដូវធម្មតា សប្ដាហ៍ទី២៨ ថ្ងៃអាទិត្យ
បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ
បុណ្យរំឭកចាំបាច់ (បុណ្យភ្ជុំ)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៧០
ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំ
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង!
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះអង្គដាក់ព្រះហស្តលើអ្នកទាំងនោះ ហើយប្រោសគេឱ្យបានជាសះស្បើយ គ្រប់ៗគ្នា។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមបញ្ជាក់អោយទូលបង្គំដឹងថា ព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ។ សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
| ២ | ឱព្រះជាម្ចាស់អើយ សូមយាងមករំដោះទូលបង្គំផង! ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់! |
| ៣ | សូមឱ្យអស់អ្នកដែលប៉ុនប៉ង ព្យាបាទជីវិតទូលបង្គំ ត្រូវអាប់ឱន និងអាម៉ាស់មុខ! សូមឱ្យអស់អ្នកដែលចង់ធ្វើឱ្យទូលបង្គំ វេទនា ត្រូវដកខ្លួនថយ និងបាក់មុខ! |
| ៤ | សូមឱ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ ត្រូវបរាជ័យ ទាំងបាត់បង់កិត្តិយស! |
| ៥ | រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមឱ្យគេបានសប្បាយរីករាយ រួមជាមួយព្រះអង្គ សូមឱ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ អាចថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះជាម្ចាស់!» |
| ៦ | ឱព្រះជាម្ចាស់អើយ ទូលបង្គំជាមនុស្សកំសត់ទុរគត សូមប្រោសប្រណីដល់ទូលបង្គំផង! ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះអម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៨៥ (៨៤)
(បទកាកគតិ)
| ២- | បពិត្រព្រះម្ចាស់ | ព្រះអង្គគាប់ព្រះ | ទ័យនឹងទឹកដី |
| ទ្រង់បានដឹកនាំ | ពូជពង្សប្រពៃ | យ៉ាកុបថ្លាថ្លៃ | |
| ឱ្យវិលមកវិញ | ។ | ||
| ៣- | ព្រះអង្គលើកទោស | អស់ប្រជារាស្រ្ត | ឥតមានទោម្នេញ |
| ឱ្យគេរួចបាប | មកល្អជាវិញ | ចិត្តគេពោរពេញ | |
| អំណរសប្បាយ | ។ | ||
| ៤- | ទ្រង់លែងពិរោធ | ឈប់ខ្ញាល់លែងក្រោធ | ដល់យើងទាំងឡាយ |
| ទ្រង់តែងមេត្តា | យើងលែងខ្វល់ខ្វាយ | បានសុខសប្បាយ | |
| ដោយសារព្រះអង្គ | ។ | ||
| ៥- | ព្រះម្ចាស់ឧត្តម | សង្គ្រោះថ្នាក់ថ្នម | បីបមត្រកង |
| សូមប្រោសឱ្យខ្ញុំ | ត្រឡប់វិញផង | ហើយសូមព្រះអង្គ | |
| កុំយកទោសា | ។ | ||
| ៦- | តើព្រះអង្គខ្ញាល់ | ពួកយើងនេះដល់ | រហូតពេលណា |
| ឬទ្រង់ពិរោធ | រៀងរាល់វេលា | ឬក៏អស់ជា | |
| អង្វែងតទៅ | ។ | ||
| ៧- | តើទ្រង់មិនបាន | យាងមកទីស្ថាន | ឱ្យខ្ញុំរស់នៅ |
| មានទាំងជីវិត | សែនល្អពេកកូវ | ពីនេះតទៅ | |
| អំណរសប្បាយ | ។ | ||
| ៨- | ឱ! ព្រះអម្ចាស់ | សូមសម្តែងព្រះ | ហឫទ័យទូលាយ |
| មេត្តាករុណា | អាសូរប្រណី | មកខ្ញុំរាល់ថ្ងៃ | |
| សូមសង្គ្រោះផង | ។ | ||
| ៩- | យើងខ្ញុំត្រងត្រាប់ | ត្រចៀកប្រុងស្តាប់ | បន្ទូលព្រះអង្គ |
| ទ្រង់នឹងប្រទាន | សុខសាន្តគ្មានហ្មង | លើរាស្ត្រទ្រង់ផង | |
| ដែលមិនលេលា | ។ | ||
| ១០- | ក្នុងពេលឆាប់ៗ | ទ្រង់នឹងប្រញាប់ | ជួយយើងរាល់គ្នា |
| ដល់អ្នកកោតខ្លាច | ព្រះអង្គគ្រប់គ្រា | សិរីមហិមា | |
| នៅលើដីយើង | ។ | ||
| ១១- | ទ្រង់មានព្រះទ័យ | សប្បុរសថ្លាថ្លៃ | បារមីរុងរឿង |
| ព្រះអង្គស្មោះស្ម័គ្រ | ករុណាមិនឆ្មើង | យុត្តិធម៌កើតឡើង | |
| នៅលើលោកីយ៍ | ។ | ||
| ១២- | សេចក្តីទៀងត្រង់ | ចាប់ដុះរហង់ | ពាសពេញផែនដី |
| សេចក្តីសុចរិត | ក៏លាស់ជាថ្មី | ពីសួគ៌ាល័យ | |
| ចុះជួយរក្សា | ។ | ||
| ១៣- | ព្រះអម្ចាស់ផ្ទាល់ | ប្រទានមង្គល | ឱ្យយើងគ្រប់គ្នា |
| ចំណែកផែនដី | បង្កើតផល្លា | ភោគផលផ្លែផ្កា | |
| សម្បូរមិនខ្វះ | ។ | ||
| ១៤- | សេចក្តីសុចរិត | យុត្តិធម៌ប្រណីត | នៅមុខព្រះម្ចាស់ |
| សុខសាន្តតាមដាន | រៀបផ្លូវថ្វាយព្រះ | ឥតមានក្រឡះ | |
| សុខសាន្តរហូត | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
ទំនុកតម្កើងលេខ ៨៦
សូមថែរក្សាជីវិតទូលបង្គំផង!
| ១ | ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ ហើយឆ្លើយតបមកទូលបង្គំវិញផង ដ្បិតទូលបង្គំជាមនុស្សកំសត់ទុរគត! |
| ២ | សូមរក្សាការពារជីវិតទូលបង្គំផង ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ ដែលបានផ្ញើជីវិតលើព្រះអង្គនេះផង! |
| ៣ | ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតទូលបង្គំស្រែកអង្វររកព្រះអង្គពេញមួយថ្ងៃ។ |
| ៤ | សូមប្រោសអ្នកបម្រើរបស់ព្រះអង្គ ឱ្យមានអំណរសប្បាយ ព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ |
| ៥ | ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ ដែលប្រកបដោយព្រះហឫទ័យសប្បុរស និងចេះអត់ឱនឱ្យយើងខ្ញុំ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។ |
| ៦ | ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ ស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់ នឹងពាក្យទូលអង្វររបស់ទូលបង្គំផង។ |
| ៧ | នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។ |
| ៨ | ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ ដូចព្រះអង្គឡើយ។ |
| ៩ | ព្រះអម្ចាស់អើយ ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ហើយលើកតម្កើងសិរីរុងរឿងព្រះនាមព្រះអង្គ។ |
| ១០ | ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម ព្រះអង្គធ្វើការអស្ចារ្យ មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។ |
| ១១ | ព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំ ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះអង្គ សូមប្រទានឱ្យទូលបង្គំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចព្រះនាមព្រះអង្គ។ |
| ១២ | ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្ត ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿង ព្រះនាមរបស់ព្រះអង្គរហូតតទៅ |
| ១៣ | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ចំពោះទូលបង្គំខ្លាំងណាស់ ព្រះអង្គបានរំដោះជីវិតទូលបង្គំ ឱ្យរួចផុតពីមច្ចុរាជ។ |
| ១៤ | ឱព្រះជាម្ចាស់អើយ មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ មនុស្សឃោរឃៅមួយពួកចង់ដកជីវិតទូលបង្គំ អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។ |
| ១៥ | ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្ដោសព្រះអង្គអត់ធ្មត់ ហើយពោរពេញទៅដោយមេត្តាករុណាដ៏ស្មោះស្ម័គ្រ។ |
| ១៦ | សូមបែរមកទតមើលទូលបង្គំ សូមប្រណីសន្ដោសទូលបង្គំ សូមប្រទានកម្លាំងមកទូលបង្គំ ហើយសង្គ្រោះទូលបង្គំ ដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។ |
| ១៧ | សូមសម្ដែងទីសម្គាល់ដ៏អស្ចារ្យមួយចំពោះទូលបង្គំ ដើម្បីឱ្យអស់អ្នកដែលស្អប់ទូលបង្គំឃើញ ហើយត្រូវអាម៉ាស់។ ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ ដែលជួយសង្គ្រោះ និងសម្រាលទុក្ខទូលបង្គំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យ៉ូប ១៩, ២៥-២៦ក)
ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ទ្រង់មានព្រះជន្មគង់នៅ ព្រះអង្គនឹងក្រោកឈរឡើងក្រោយគេបង្អស់នៅលើផែនដី។ ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅ នោះខ្ញុំផ្ទាល់នឹងឃើញព្រះភក្ត្រព្រះជាម្ចាស់។
បន្ទរ៖ ខ្ញុំនិយាយមកខ្លួនឯងថា: «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី
—ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ! »
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះអង្គដាក់ព្រះហស្តលើអ្នកទាំងនោះ ហើយប្រោសគេឱ្យបានជាសះស្បើយគ្រប់ៗគ្នា។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ប្រាញ ១, ១៣-១៤ក.១៥)
ព្រះជាម្ចាស់មិនបានបង្កើតសេចក្តីស្លាប់ទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យឱ្យសត្វលោកបាត់បង់ដែរ។ ព្រះអង្គបង្កើតអ្វីៗទាំងអស់ឱ្យនៅស្ថិតស្ថេរ។ ដ្បិតសេចក្តីសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
បន្ទរ៖ ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្ដីស្លាប់ក៏ដោយ
—ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមបញ្ជាក់អោយទូលបង្គំដឹងថា ព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ។ សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ២៥,៨)
ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខរបស់មនុស្សទាំងអស់។ ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
បន្ទរ៖ ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វររបស់មនុស្សលោកជានិច្ច
—ពួកគេនឹងមករកព្រះអង្គទាំងអស់គ្នា។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាជាអម្ចាស់យើងខ្ញុំ ! ព្រះអង្គមានធម៌មេត្ដាករុណាចំពោះមនុស្សគ្រប់ៗរូប ទ្រង់មិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់វិនាសឡើយ គឺឱ្យមនុស្សទាំងអស់ទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គនៅស្ថានបរមសុខ។ នៅពេលនេះ សូមទ្រង់ព្រះមេត្ដាទទួលពាក្យអង្វររបស់យើងខ្ញុំ សូមទទួល ........ (ឈ្មោះជាគ្រីស្ដបរិស័ទ) ឱ្យរស់នៅរួមជាមួយព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!