រដូវធម្មតា សប្តាហ៍ទី១៨ ថ្ងៃព្រហស្បតិ៍
ព្រះអម្ចាស់សម្តែងសិរីរុងរឿងរបស់ព្រះអង្គ
(បុណ្យគោរព)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,៦៥-៧២
ខ្ញុំរងទុក្ខវេទនាក៏ប្រពៃដែរ
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះយេស៊ូប្រែទ្រង់ទ្រាយនៅចំពោះមុខលោកម៉ូសេ និងព្យាការីអេលី ដើម្បីឱ្យវិន័យ និងពាក្យទំនាយ ធ្វើជាបន្ទាល់អំពីព្រះអង្គ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ដោយសារដំណឹងល្អ ព្រះអម្ចាស់ជាព្រះសង្រ្គោះនៃយើង បានបំភ្លឺផ្លូវយើងទៅកាន់ជីវិត និងភាពអមតៈ។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ក្រោយពីបានឮព្រះសូរសៀងរបស់ព្រះបិតា ក្រុមសាវ័កនាំគ្នាក្រាបចុះឱនមុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។
| ៦៥ | ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ |
| ៦៦ | សូមបង្រៀនទូលបង្គំឲ្យដឹងខុសត្រូវ មានប្រាជ្ញា |
| ៦៧ | ពីមុនទូលបង្គំបានវង្វេង ហើយរងទុក្ខវេទនា ឥឡូវនេះ ទូលបង្គំប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គហើយ។ |
| ៦៨ | ព្រះអង្គមានព្រះហឫទ័យល្អសប្បុរស |
| ៦៩ | មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះទូលបង្គំ តែទូលបង្គំនៅតែយកចិត្តទុកដាក់ធ្វើតាមច្បាប់របស់ព្រះអង្គជានិច្ច។ |
| ៧០ | អ្នកទាំងនោះជាមនុស្សអត់ចិត្ត រីឯទូលបង្គំវិញ ទូលបង្គំពេញចិត្តនឹងវិន័យរបស់ព្រះអង្គណាស់។ |
| ៧១ | ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរ ព្រោះទូលបង្គំអាចរៀនក្រឹត្យវិន័យរបស់ព្រះអង្គ។ |
| ៧២ | ចំពោះទូលបង្គំ ទោះបីមាសប្រាក់ច្រើនយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃស្មើនឹងវិន័យរបស់ព្រះអង្គដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៥៦,២-៧.៩-១៤
ទុកចិត្តលើព្រះបន្ទូលរបស់ព្រះជាម្ចាស់
ទំនុកតម្កើងនេះ បង្ហាញពីទុក្ខលំបាករបស់ព្រះគ្រីស្ត (សន្តយេរ៉ូម)។
(បទព្រហ្មគីតិ)
| ២- | ឱព្រះម្ចាស់ថ្លាថ្លៃ | សូមប្រណីហើយមេត្តា | |
| មនុស្សច្រើនណាស់ណា | វាយប្រហារទូលបង្គំ | ។ | |
| ៣- | ជារៀងរាល់ខែឆ្នាំ | សត្រូវចាំចងគំនុំ | |
| ដេញវាយប្រហារខ្ញុំ | ធ្វើឫកធំមកប្រយុទ្ធ | ។ | |
| ៤- | ឱព្រះជាម្ចាស់អើយ | ថ្ងៃនេះហើយខ្ញុំតក់ស្លុត | |
| ភ័យខ្លាចញ័ររន្ធត់ | ផ្ញើជីវិតលើព្រះអង្គ | ។ | |
| ៥- | ខ្ញុំកោតសរសើរព្រះ | បន្ទូលច្បាស់មិនដែលឆ្គង | |
| ទុកចិត្តលើព្រះអង្គ | ខ្ញុំគ្មានហ្មងមិនខ្លាចអ្វី | ។ | |
| ៦- | ជារៀងរាល់ថ្ងៃខែ | គេតែងតែតិះដៀលស្តី | |
| ឱរាខ្ញុំរីងរៃ | មនុស្សចង្រៃតាមផ្តន្ទា | ។ | |
| ៧- | គេឃ្លាំចាំតាមដាន | មិនដែលខានរាល់វេលា | |
| រកឱកាសផ្តន្ទា | ចង់ប្រហារខ្ញុំឱ្យក្ស័យ | ។ | |
| ៩- | ព្រះអង្គជ្រាបយ៉ាងច្បាស់ | ខ្ញុំរងទុក្ខទោសឥតស្បើយ | |
| ទ្រង់ជ្រាបមិនកន្តើយ | ទឹកភ្នែកខ្ញុំរាល់វេលា | ។ | |
| ១០- | ថ្ងៃខ្ញុំស្រែករកព្រះ | ជាអម្ចាស់លើលោកា | |
| សត្រូវថយគ្រប់គ្នា | ខ្ញុំដឹងថាព្រះជួយខ្ញុំ | ។ | |
| ១១- | ខ្ញុំកោតខ្លាចខ្លាំងណាស់ | សន្យាច្បាស់ឥតបន្លំ | |
| ព្រះបន្ទូលរងំ | ធ្វើឱ្យខ្ញុំស្ញប់ស្ញែងក្រៃ | ។ | |
| ១២- | ខ្ញុំទុកចិត្តលើព្រះ | ជាអម្ចាស់រៀងរាល់ថ្ងៃ | |
| មនុស្សដែលតែងតែក្ស័យ | អាចធ្វើអ្វីរូបខ្ញុំបាន? | ។ | |
| ១៣- | ឱព្រះជាម្ចាស់អើយ | ពេលនេះហើយមិនហ៊ានខាន | |
| ថ្វាយតង្វាយប៉ុន្មាន | ដែលខ្ញុំបានពោលបែរបន់ | ។ | |
| ១៤- | ដ្បិតទ្រង់បានរំដោះ | ខ្ញុំឱ្យរស់រានមានជន្ម | |
| ការពារគ្រាអាសន្ន | មិនឱ្យមានអ្វីរំខាន | ។ | |
| ឱ្យខ្ញុំបានដើរឆ្ពោះ | រកភក្ត្រព្រះដោយសុខសាន្ត | ||
| ក្រោមពន្លឺថ្កើងថ្កាន | បំភ្លឺស្ថានមនុស្សលោក | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
ទំនុកតម្កើងលេខ ៥៧
ពាក្យអធិដ្ឋាននៅពេលកើតទុក្ខព្រួយ
ក្នុងទំនុកតម្កើងនេះ ប្រាប់យើងអំពីទុក្ខលំបាករបស់ព្រះអម្ចាស់ (សន្តអូគូស្ទីន)។
| ២ | ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ សូមអាណិតមេត្តាទូលបង្គំផង! ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ ទូលបង្គំសូមជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។ |
| ៣ | ខ្ញុំស្រែកហៅរកព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។ |
| ៤ | សូមព្រះអង្គប្រទានការសង្គ្រោះពីស្ថានបរមសុខមកខ្ញុំ សូមព្រះអង្គវាយប្រហារអស់អ្នកដែលបៀតបៀនខ្ញុំ សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ |
| ៥ | ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធខ្ញុំ ប្រៀបដូចជាសិង្ហដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្តាតរបស់គេដូចដាវដ៏មុត។ |
| ៦ | ឱព្រះជាម្ចាស់អើយ! សូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ |
| ៧ | សត្រូវរបស់ទូលបង្គំ នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឱ្យទូលបង្គំអស់សង្ឃឹម។ ពួកគេជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្តៅនោះ។ |
| ៨ | បពិត្រព្រះជាម្ចាស់! ទូលបង្គំទុកចិត្តលើព្រះអង្គ ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតទំនុកតម្កើង |
| ៩ | ឱព្រលឹងខ្ញុំអើយ! ចូរភ្ញាក់ឡើង! ចូរពិណ និងឃឹមរបស់ខ្ញុំអើយ! ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង |
| ១០ | បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ ក្នុងចំណោមប្រជាជាតិនានា |
| ១១ | ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ |
| ១២ | ឱព្រះជាម្ចាស់អើយ! សូមបង្ហាញភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះយេស៊ូប្រែទ្រង់ទ្រាយនៅចំពោះមុខលោកម៉ូសេ និងព្យាការីអេលី ដើម្បីឱ្យវិន័យ និងពាក្យទំនាយ ធ្វើជាបន្ទាល់អំពីព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សរ ១៩,៩ក)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពកយ៉ាងក្រាស់ ដើម្បីឱ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។
—ព្រះអង្គមានសំនួនវោហារដ៏ពូកែ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ដោយសារដំណឹងល្អ ព្រះអម្ចាស់ជាព្រះសង្រ្គោះនៃយើង បានបំភ្លឺផ្លូវយើងទៅកាន់ជីវិត និងភាពអមតៈ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សរ ៣៣,៩.១១ក)
កាលលោកម៉ូសេចូលផុតទៅក្នុងពន្លា នោះដុំពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារពន្លា ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។
—ហើយនឹងមិនខកចិត្តសោះឡើយ។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ក្រោយពីបានឮព្រះសូរសៀងរបស់ព្រះបិតា ក្រុមសាវ័កនាំគ្នាក្រាបចុះឱនមុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៣,១៨)
យើងទាំងអស់គ្នាដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់ព្រះអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឱ្យបានដូចព្រះអង្គ គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាព្រះហស្ដរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។
—យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាតែមួយឱ្យយាងមកសម្តែងរូបកាយដ៏អស្ចារ្យពោរពេញដោយសិរីរុងរឿង និងបានអះអាងពីគម្រោងការដ៏អស្ចារ្យនៃជំនឿ ហើយបញ្ជាក់ជាមុនថា យើងខ្ញុំជាបុត្រធីតារបស់ព្រះអង្គ តាមរយៈសក្ខីភាពរបស់គ្រូបាធ្យាយនៃព្រះសហគមន៍។ សូមព្រះអង្គប្រោសយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គឱ្យយកចិត្តទុកដាក់ស្តាប់ព្រះសូរសៀងនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ និងទទួលជីវិតអស់កល្បជានិច្ចជាមរតក រួមជាមួយព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !