ថ្ងៃអង្គារ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,៤៩-៥៦
វិន័យរបស់ព្រះអម្ចាស់
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ នេះហើយជាគម្រោងការដ៏លាក់កំបាំង ដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ
តែឥឡូវនេះ ព្រះអង្គបានបង្ហាញឲ្យប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គស្គាល់។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ យើងបានតែងតាំងអ្នក ឲ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិនានា ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
| ៤៩ | សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំ ដ្បិតព្រះបន្ទូលនេះធ្វើឱ្យទូលបង្គំមានសង្ឃឹម! |
| ៥០ | នៅពេលទូលបង្គំមានទុក្ខវេទនា ព្រះបន្ទូលសន្យានេះធ្វើឱ្យទូលបង្គំបានធូរស្បើយ ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។ |
| ៥១ | មនុស្សអួតបំប៉ោងនាំគ្នាចំអកដាក់ទូលបង្គំ តែទូលបង្គំមិនឃ្លាតចាកពីធម្មវិន័យរបស់ព្រះអង្គឡើយ។ |
| ៥២ | បពិត្រព្រះអម្ចាស់! ទូលបង្គំនឹកដល់ការសម្រេចរបស់ព្រះអង្គកាលពីអតីតកាល ហើយទូលបង្គំក៏បានធូរស្បើយក្នុងចិត្ត។ |
| ៥៣ | មនុស្សពាលបានធ្វើឱ្យទូលបង្គំក្តៅក្រហាយយ៉ាងខ្លាំង ព្រោះពួកគេបោះបង់ចោលធម្មវិន័យរបស់ព្រះអង្គ។ |
| ៥៤ | នៅពេលដែលទូលបង្គំស្នាក់អាស្រ័យជាបណ្តោះអាសន្នក្នុងលោកនេះ ទូលបង្គំយកក្រិត្យវិន័យរបស់ព្រះអង្គមកធ្វើជាទំនុកតម្កើង។ |
| ៥៥ | បពិត្រព្រះអម្ចាស់! នៅពេលយប់ ទូលបង្គំនឹកដល់ព្រះនាមរបស់ព្រះអង្គ ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអង្គ។ |
| ៥៦ | ទូលបង្គំរកឃើញសុភមង្គល ដោយអនុវត្តតាមច្បាប់របស់ព្រះអង្គ។ |

ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៥៣
ភាពល្ងង់ខ្លៅរបស់មនុស្សមានបាប
គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ (រ៉ូម ៣,២៣)។
(បទពាក្យ ៧)
| ២- | មនុស្សលេលានាំគ្នាគិត | ថាតាមការពិតគ្មានព្រះទេ | |
| គេខំប្រព្រឹត្តមិនកែប្រែ | រឿងថោកមិនកែគួរអាម៉ាស់ | ។ | |
| ៣- | ព្រះម្ចាស់ទតពីស្ថានលើមក | ឃើញមនុស្សលោកមីរដេរដាស | |
| ក្រែងលោមានម្នាក់វាងវៃឈ្លាស | រវៃរវាសរកព្រះអង្គ | ។ | |
| ៤- | ពួកគេវង្វេងទាំងអស់គ្នា | ជាមនុស្សពាលាកាចយង់ឃ្នង | |
| រកអ្នកដែលមានចិត្តទៀងត្រង់ | សូម្បីម្នាក់ផងក៏មិនបាន | ។ | |
| ៥- | តើអ្នកដែលចូលចិត្តប្រព្រឹត្ត | អំពើទុច្ចរិតទាំងប៉ុន្មាន | |
| សុទ្ធតែល្ងង់ល្ងិតខ្វះវិញ្ញាណ | ទើបពួកគេហ៊ានធ្វើច្នោះឬ? | ។ | |
| ជីវិតគេរស់ព្រោះកឹបគៃ | លើរាស្ត្ររាល់ថ្ងៃទាំងបញ្ឈឺ | ||
| គេធ្វើមិនដឹងធ្វើមិនឮ | មិនដែលព្រួយព្រឺស្រែករកព្រះ | ។ | |
| ៦- | ទោះបីជាគ្មានមូលហេតុអ្វី | គួរឱ្យភិតភ័យទាល់តែសោះ | |
| ក៏ពួកគេភ័យស្លន់ទាំងអស់ | គ្មានដឹងអ្វីសោះជាន់ជើងគ្នា | ។ | |
| ដ្បិតព្រះជាម្ចាស់ធ្វើឱ្យខ្មាំង | ដែលធ្លាប់ប្រឆាំងនឹងប្រជា | ||
| ស្លាប់ខ្លួនចោលឆ្អឹងគ្រប់ៗគ្នា | ដោយសារឫទ្ធាព្រះខ្ពង់ខ្ពស់ | ។ | |
| ៧- | សូមព្រះអង្គគង់ក្នុងបុរី | ស៊ីយ៉ូនប្រិមប្រីយ៍ជួយសង្គ្រោះ | |
| ជនជាតិអ៊ីស្រាអែលទាំងនោះ | ឱ្យវិលមករស់ក្នុងស្រុកវិញ | ។ | |
| ពូជលោកយ៉ាកុបអរសប្បាយ | សំណើចក្អាកក្អាយឥតទោម្នេញ | ||
| ឯពូជលោកអ៊ីស្រាអែលវិញ | អំណរពោរពេញដ៏លើសលប់ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ៥៤
សូមរកយុត្តិធម៌ឱ្យទូលបង្គំផង
ព្យាការីទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គរំដោះគាត់ ឱ្យរួចពីការព្យាបាទរបស់ខ្មាំងសត្រូវ (Cassian)។
| ៣ | ឱព្រះជាម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំ ដោយសារព្រះបារមីនៃព្រះនាមព្រះអង្គ! សូមរកយុត្តិធម៌ឱ្យទូលបង្គំ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គផង។ |
| ៤ | ឱព្រះជាម្ចាស់អើយ! សូមព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំ សូមផ្ទៀងព្រះការណ៍ស្តាប់ពាក្យរបស់ទូលបង្គំផង |
| ៥ | ដ្បិតជនបរទេសលើកគ្នាប្រឆាំងនឹងទូលបង្គំ មនុស្សឃោរឃៅចង់ដកជីវិតទូលបង្គំ ចិត្តអ្នកទាំងនោះ មិនអើពើនឹងព្រះជាម្ចាស់ទេ។ |
| ៦ | ព្រះជាម្ចាស់យាងមកសង្គ្រោះខ្ញុំ ព្រះអម្ចាស់ការពារជីវិតខ្ញុំ។ |
| ៨ | ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ ដោយស្មោះអស់ពីចិត្ត បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។ |
| ៩ | ព្រះអង្គបានរំដោះទូលបង្គំ ឱ្យរួចផុតពីគ្រោះអាសន្នគ្រប់បែបយ៉ាង ទូលបង្គំឃើញខ្មាំងសត្រូវរបស់ទូលបង្គំបរាជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ នេះហើយជាគម្រោងការដ៏លាក់កំបាំង ដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ
តែឥឡូវនេះ ព្រះអង្គបានបង្ហាញឲ្យប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គស្គាល់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៥,១៣)
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៨,២០)
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ យើងបានតែងតាំងអ្នក ឲ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិនានា ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦៥,១)
ពាក្យអធិដ្ឋាន
ឱព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ចអើយ! ព្រះបុត្រាចាប់កំណើតជាមនុស្ស ដោយប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំកែប្រែចិត្តគំនិត និងប្រព្រឹត្តរាល់កិច្ចការ ដើម្បីគាប់ព្រះហឫទ័យព្រះអង្គជានិច្ច។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!