ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២) បទពាក្យ៧

Written on 12/12/2025
Boy KANN

២៩ “បពិត្រព្រះម្ចាស់ជាចៅហ្វាយ ពេលនេះឯងហើយទ្រង់សម្រេច  
  តាមព្រះបន្ទូលគ្មានកលកិច្ច សន្យាឥតភ្លេចលុះឥឡូវ
  ដូច្នេះសូមឱ្យរូបខ្ញុំជា បំរើគ្រប់គ្រាផុតហ្មងសៅ  
  សូមឱ្យខ្ញុំចាកលោកនេះទៅ ខ្ញុំបានជួបនូវក្តីសុខសាន្ត
៣០ ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ ពីការសង្គ្រោះមិនដែលខាន  
៣១ ដែលព្រះអង្គទ្រង់ប្រោសប្រទាន ដល់ប្រជាជនគ្រប់ជាតិសាសន៍
៣២ គឺជាពន្លឺដែលនាំឱ្យ គ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់  
  និងជាសិរីរុងរឿងច្បាស់ អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ
  សូមកោតសរសើរព្រះបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ