ទំនុកតម្កើងរបស់ព្រះនាងម៉ារី (ស្មូត)

Written on 26/09/2025
Boy KANN

(បទព្រហ្មគីតិ)

៤៧ ខ្ញុំមានចិត្តអំណរ សប្បាយអរពន់ពេកណាស់  
  ព្រោះខ្ញុំបានដឹងច្បាស់ ថាព្រះម្ចាស់ទ្រង់សង្គ្រោះ ។
៤៨ ព្រះអង្គទតមកខ្ញុំ ជាអ្នកបម្រើស្ម័គ្រស្មោះ  
  តទៅមនុស្សទាំងអស់ ថាខ្ញុំនេះសែនសុខក្រៃ ។
៤៩ ព្រះដ៏មានឫទ្ធា ខ្លាំងអស្ចារ្យលើលោកីយ៍  
  សម្ដែងឫទ្ធិបារមី ព្រះនាមថ្លៃថ្លាវិសុទ្ធ ។
៥០ ទ្រង់មានព្រះហឫទ័យ ត្រាប្រណីខ្ពស់បំផុត  
  ដល់អ្នកគោរពកោត ខ្លាចព្រះអង្គរៀងរហូត ។
៥១ ព្រះអង្គសម្ដែងឫទ្ធិ អស្ចារ្យពិតមិនរលត់  
  កម្ចាត់មនុស្សមានពុត ឆ្មើងបំផុតឫកខែងរែង ។
៥២ ទ្រង់បានច្រានទម្លាក់ អ្នកធំធ្លាក់ពីតំណែង  
  ឥតមានខ្លាចរអែង ហើយទ្រង់តែងលើកអ្នកទាប ។
៥៣ ព្រះអង្គប្រោសប្រទាន ឱ្យអ្នកឃ្លានឆ្អែតដរាប  
  អ្នកមានធនធានស្រាប់ ដេញត្រឡប់ដៃទទេ ។
៥៤ ព្រះអង្គបានជួយរាស្ត្រ ទ្រង់ទាំងអស់ឥតប្រួលប្រែ  
  អ៊ីស្រាអែលនៅក្បែរ ជាបម្រើដ៏ស្មោះស្ម័គ្រ ។
៥៥ ទ្រង់តែងមានព្រះទ័យ ករុណាក្រៃមិនថ្នាំងថ្នាក់  
  លោកអប្រាហាំជាក់ និងពូជពង្សលោកជានិច្ច ។
  ដូចទ្រង់បានសន្យា នឹងដូនតាឥតមានភ្លេច  
  ព្រះអង្គចាំជានិច្ច គ្មានកលកិច្ចប្រែប្រួលឡើយ ។
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច ។