អំពី

Written on 19/09/2025
Boy KANN

មជ្ឈមណ្ឌលសន្តអ៊ីរ៉េណេ

គឺជាទីស្នាក់ការ​​កណ្តាល ដែលបំពេញ​បេសកកម្ម​​​​មិនស្វែងរក​ប្រាក់​ចំណេញ នៅ​ក្នុងក្រប​ខ័ណ្ឌ​​ព្រះ​សហ​គមន៍​​កាតូលិកកម្ពុជាទាំងបីភូមិភាគ គឺភូមិភាគ ភ្នំពេញ បាត់ដំបង និងកំពង់ចាម​។ ការងារចម្បងផ្តោតលើវិស័យអប់រំព្រះបន្ទូល និងអប់រំជំនឿ​គ្រីស្ត​សាសនា​តាមសេចក្តី​បង្រៀន​របស់​ព្រះសហគមន៍​កាតូ​លិក។

បេសកកម្ម

  • ប្រកាសព្រះបន្ទូលដល់មនុស្សទាំងឡាយ ណែនាំគេឱ្យធ្វើជាសាវ័ក ធ្វើពិធីជ្រមុជទឹក និងបង្រៀនគេឱ្យប្រតិបត្តិតាមព្រះបន្ទូល (មថ ២៨,១៨-២០)។
  • ផលិតឯកសារ បោះពុម្ពជាសៀវភៅ រូបភាព វីដេអូ និងផ្សព្វផ្សាយអំពីការអប់រំព្រះបន្ទូល និងការអប់រំជំនឿ។
  • បង្កើតកម្មវិធីបណ្តុះបណ្តាល បង្រៀន សិក្ខាសាលា និងសន្និបាតអំពីការអប់រំព្រះបន្ទូល និងការអប់រំជំនឿ។

ទស្សនវិស័យ

  • ជំនឿ សេចក្តីសង្ឃឹម និងសចក្តីស្រឡាញ់ (១ករ ១៣,១៣) គឺជាគុណតម្លៃដ៏កំពូលនៃគ្រីស្តសាសនា។ យើងចង់ឃើញគ្រីស្តបរិស័ទចម្រើនឡើង ព្រមទាំងមានធនធានក្នុងការបញ្ជូនបន្ត និងចេះផ្តល់សក្ខីភាព​អំពី​​គុណតម្លៃ​នេះនៅក្នុងជីវិតរស់នៅ​ដល់​​បង​ប្អូន​​ឯទៀតតាម​ព្រះ​អំ​ណោយ​​ទានរបស់ខ្លួន។
  • យើងចង់​ឃើញ​​​​មនុស្សទាំងឡាយបាន​ទទួល និងប្រតិបត្តិតាម​​ព្រះ​បន្ទូល​​ព្រះជាម្ចាស់​ដែលជាប្រភពនៃជីវិត។ ព្រះបន្ទូលបានប្រសូតជាមនុស្សក្នុងអង្គព្រះយេស៊ូគ្រីស្តដើម្បីសម្តែងឱ្យមនុស្សលោកស្គាល់។ ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ដើម្បីនាំ​មនុស្ស​​​ទៅកាន់ព្រះបិតា និងដើម្បីឱ្យគេមាន​ជីវិត​ពេញ​បរិបូណ៌ (យហ ១,១៤; ១០,១០; ១៤,៦)។

រចនាសម្ពន្ធ

  • គណៈអភិបាល មានលោកអភិបាលណែនាំ១រូប និងលោកបូជាចារ្យសម្របសម្រួល១រូប។
  • គណៈកម្មការអន្តរភូមិភាគ គឺជាតំណាងតាមភូមិភាគនីមួយៗចំនួន៤រូប។
  • គណៈប្រតិបត្តិ មាននាយកប្រតិបត្តិ១រូប និងក្រុមសហការី។